ភាគ14
ថ្ងៃថ្មីរាងក្រាស់ដឹងខ្លួនឡើងគឺជិតថ្ងៃត្រង់ទៅហើយ អាការៈឈឺក្បាលក៏មានតាមបែបអ្នកស្រវឹងកាលពីយប់ នាយចាប់ផ្តើមរំលឹករឿងដែលកើតឡើង ពេលចាំបានច្បាស់ហើយ ក៏ប្រញាប់ស្ទុះក្រោកក៏ឃើញថារាងតូចមិននៅទេ ចំណែកម៉ោងគឺ10កន្លះទៅហើយ។
« អា hyun ឯងពិតជាឆ្គួតណាស់ »
នាយប្រញាប់ទៅសំអាតខ្លួននិងបានទៅតាម Felix គេមិនស្រណុកចិត្តសោះ ព្រោះតែមួយរយៈក្រោយនេះរាងតូចមានកាយវិការប្លែកៗ សម្តីក៏បង្កប់ន័យធ្វើឲ្យស្តាប់ហើយមានអារម្មណ៍ថាឃ្លាតឆ្ងាយ។
ចំណែករាងតូចវិញពេលនេះកំពុងតែត្រាំទឹកក្តៅឲ្យស្រួលខ្លួន ព្រោះតែយប់មិញ Hyunjin ដូចខ្មោចល្មោភកាមមិនព្រមតែម្តងចប់ទេ មិនដឹងថាប៉ុន្មានទឹក ព្រោះ Felix សន្លប់បាត់ ព្រឹកឡើងថ្ងៃចាំងទៅហើយទើប Felix ភ្ញាក់ហើយលួចចេញមកផ្ទះវិញ សំណាងហើយដែលអ្នកស្រី leeគិតថាកូនមិនទាន់ភ្ញាក់។
« Felix~ងូតទឹកមែនទេកូន? » អ្នកស្រីចូលមករកកូនមិនឃើញក៏ស្រែកសួរពីមុខបន្ទប់ទឹក
« បាទ~ មានការអីម៉ាក់?
« អ្នកមីងនិងលោកពូហៅយើងទៅញុាំអាហារថ្ងៃត្រង់ និងទៅលេងរីសតរបស់គាត់ ទុកជាការជប់លៀងជូនដំណើរ Hyunjin កូនងូតឲ្យលឿនណា ម៉ាក់រៀបខោអាវឲ្យ »
« បាទ~ »Felix ឆ្លើយទាំងបង្ខំ ពេលណាទើបឆ្លងផុតអារម្មណ៍បែបនេះទៅ ប្រហែល10នាទីក្រោយរាងតូចក៏ដើរចេញពីបន្ទប់ទឹកទាំងអាការៈមិនស្រួល គេដូចជាវិលមុខខុសធម្មតា តែក៏ប្រឹងស្លៀកពាក់ឲ្យហើយ ។
« ហឺយ~ យ៉ាងមិចអញ្ចេះ » រាងតូចយើងឈានដើរមិនចង់ទៅមុខធ្ងន់ក្បាលចម្លែក ហើយមានអារម្មណ៍ថាក្រពះដូចជាដោលឡើងមក។
« អួក~ » Felix ត្រូវស្ទុះចូលបន្ទប់ទឹកម្តងទៀត ហេតុអីចង់ក្អួត តាំងពីព្រឹកមកមិនទាន់ញុាំអីផងក្រពះមែនទេ?
« ខឹកៗ »
ព្រោះតែមិនបានចាប់អារម្មណ៍អីច្រើនរាងតូចលុបលាងមុខម្តងទៀតហើយសម្រួលអារម្មណ៍បន្តិច រួចក៏ចុះទៅក្រោមព្រោះគិតថាចាស់ៗប្រហែលជាកំពុងតែរង់ចាំ។
