#ភាគ29 :ថ្ងៃនេះស្បែក juyun ត្រឡប់មកធម្មតាវិញសឹងតែទាំងអស់ អាការៈរមាស់ក៏លែងមានទើបបានរត់លេងពេញផ្ទះសើចសប្បាយជាមួយអ្នកបម្រើដែលជួយតាមមើល។
« មិនទៅធ្វើការទេហ្អេះកូន? »
លោក lee និងអ្នកស្រីដើរមករកកូនប្រុសដែលកំពុងអង្គុយមើលទូរទស្សន៍។
« អត់ទេប៉ាកូនចង់សម្រាកមួយរយៈ ព្រោះមិនសូវជាមានការងារចេញច្រើនទេ ប្រគល់ឲ្យ jisung ជួយមើលបាន »
« សម្រាកខ្លះក៏ល្អកូនចង់ទៅដើរលេងទេ? ល្ងាចនេះម៉ាកចង់ទៅលេងរីសតនៅជើងភ្នំ »
« ចាំកូនសួរ juyun សិន តែថាម៉ាក់ទៅមុនចុះចាំស្អែកកូនទៅតាមក្រោយចង់សួរ jisung ការងារទុកចោលសិនបានឬអត់ ចង់ហៅគេទៅដែរ »
បន្ទាប់មកគ្រប់គ្នាក៏អង្គុយលេងតាមធម្មតាដល់ពេលអាហារថ្ងៃត្រង់រួច លោក lee និងភរិយា ព្រមទាំងលោកយាយ ក៏ធ្វើដំណើរទៅរីសតបាត់ Felix ក៏ឡើងទៅសម្រាកវិញដោយមានកូនប្រុសឡើងទៅតាម។
គេនឹកឃើញក៏រៀបចំសម្លៀកបំពាក់ទុកសម្រាប់ដើរលេងស្អែកនេះឲ្យហើយ។
« ប៉ាតូចហេតុអីឲ្យខ្សែកមក juyun? »
« ព្រោះកូនស្រឡាញ់មែនទេ? »
« ហិហិ ថើបប៉ាតូចមួយមក »ជុបៗ
ថ្ពាល់សងខាងរបស់ Felix ក៏ត្រូវកូនប្រុសថើបហើយឱបរិតដោយក្តីស្រឡាញ់ juyun ក៏ជួយរៀបចំរបស់ដាក់វ៉ាលី អត់ទេហៅថាជួយរើរុះត្រូវជាង។អាកាសធាតុស្រាប់តែមិនល្អភ្លាមៗ មានផ្គរលាន់ខ្លាំងៗទៀតផង ធ្វើឲ្យ juyun ចូលមកពួនក្នុងអាវប៉ាតូចគេ។
« អ្នកប្រុស មានគេមករក » អ្នកបម្រើចូលមកប្រាប់រាងតូច
« អ្នកណាគេ? »
« គាត់ប្រាប់ថាមកពីគ្រួសារ Hwang »
« .... »គ្រួសារ Hwang គ្រាន់តែឮ Felix មានទឹកមុខដូចខ្មោចលងភ្លាម អ្នកណាគេទៅតើអាចជា Hwang Hyunjin រឺអ្នកមីងលោកពូ? មិនបានទេត្រូវចេញទៅមើលសិន។
« បងនៅលេងជាមួយ juyun ក្នុងនេះហើយហាមចេញក្រៅដាច់ខាត ស្តាប់ខ្ញុំឲ្យបានណាកុំឲ្យគេចេញទៅក្រៅ »
Felix ក្លាយជាកាចភ្លាមៗ និងដាក់កំហិតអ្នកបម្រើតែម្តង ហើយគេក៏ចាប់ទាញកូនប្រុសមកផ្តាំផ្ញើរដែរ។
