ភាគ6Felix ហាក់ដូចជាសម្រួលអារម្មណ៍អស់ទំហឹងខ្លាំងណាស់ក្នុងការនិយាយប្រាប់ Hyunjin រឿងនេះ តែគេចង់និយាយព្រោះពិតជាពិបាកទ្រាំ។
« គ្រប់គ្នាថាខ្ញុំឆ្គួត គេថាខ្ញុំមិនគ្រប់សតិមិនល្អ គ្មានអ្នកណាស្រឡាញ់ទេ ហើយខ្ញុំក៏មិនសាកសមនិងស្រឡាញ់អ្នកណាដែរ »
« ..... »« គ្មានអ្នកស្រឡាញ់ខ្ញុំក៏ដោយខ្ញុំមិនដែលខ្វល់ទេ ប៉ុន្តែគ្រាន់តែខ្ញុំស្រឡាញ់គេខ្ញុំខុសដែរមែនទេ? មនុស្សឆ្គួតមានក្តីស្រឡាញ់មានកំហុសមែនទេ? ខ្ញុំមិនយល់ខ្ញុំមិនបានចង់ឆ្គួតទេ ហឹក ... អត់ទេខ្ញុំគឺមិនដែលគិតថាខ្ញុំឆ្គួតទេ ហេតុអីគ្រប់គ្នាថាខ្ញុំឆ្គួត ហុឺៗ »
« Felix~ » រាងក្រាស់ធ្វើអីមិនត្រូវពេលឃើញអ្នកក្បែរខ្លួនយំខ្លាំងៗបែបនេះ ទោះបីឃើញគេយំច្រើនដងរាប់មិនអស់ ប៉ុន្តែលើកនេះគេដូចជាឈឺចាប់ខ្លាំងណាស់
« គេដេញខ្ញុំមិនឲ្យស្រឡាញ់បងទេ គេថាខ្ញុំឆ្គួតលើសពីឆ្គួតដែលស្រឡាញ់បង គេឈប់ឲ្យខ្ញុំតាមរំខានបង ហឹក~ ខ្ញុំគឺមនុស្សឆ្គួត »
« Felix~ បានហើយឈប់យំទៅ » Hyunjin អែបឡានទៅចិញ្ចើមផ្លូវហើយងាកមកយកដៃអង្អែលក្បាលរាងតូច
« ចុះបងខឹងខ្ញុំទេដែលខ្ញុំស្រឡាញ់បង? បងស្អប់ខ្ញុំមែនទេព្រោះបងធ្លាប់ដេញខ្ញុំ បងក៏ថាខ្ញុំឆ្គួតដែរ មិនចង់លេងជាមួយខ្ញុំ មិនចង់ជូនខ្ញុំទៅរៀន ពេលខ្លះបងធ្វើល្អព្រោះខ្លាចម៉ាក់បងស្តីឲ្យខ្ញុំដឹងទាំងអស់នឹង តែខ្ញុំអត់មាត់ ខ្ញុំទ្រាំបាន »
ទឹកភ្នែកនាយតូចហូរមិនដាច់ខ្សែរៀបរាប់ទាំងពិបាកក្នុងខ្លួន ដង្ហក់ខ្យល់ដូចកូនក្មេងមិនខុស ព្រោះដូចជាពិបាកទ្រាំទៀតណាស់។
« ខ្ញុំមិនចង់អញ្ចឹងទេតែខ្ញុំស្រឡាញ់បង ហុឺៗ បងដេញក៏ខ្ញុំមិនទៅ បងថាឆ្គួតក៏ខ្ញុំមិនខឹង ឲ្យតែខ្ញុំស្រឡាញ់បងគឺបានហើយ បងមានសង្សាក៏មានទៅបងមិនយកមនុស្សឆ្គួតដូចខ្ញុំក៏បានដែរ ត្រឹមតែលេងជាមួយខ្ញុំកុំដេញខ្ញុំ កុំស្អប់ខ្ញុំបានហើយ ហឹក~ »
« Felix~ »
Hyunjin មិនដឹងធ្វើបែបណាមានតែទាញកាយតូចមកឱបលួងលោម បេះដូងរបស់គេប្រែជាលោតខ្លាំងសឹងតែចេញមកក្រៅនេះគេធ្វើឲ្យរាងតូចសន្សំភាពឈឺចាប់ច្រើនបែបនេះមែនទេ? កាលដែលឃើញសើចៗរាល់ថ្ងៃគេគឺចេះឈឺចាប់ដូចមនុស្សទូទៅដែរត្អើ។
