ភាគ26
Hyunjin មិនបានបញ្ឈប់ឡើយគេនៅតែបន្តការដើរតាមរាងតូចរហូត ថ្ងៃនេះគេមករក Felix ទៀតហើយ មិនមែនព្រោះការងារទេ គឺថ្ងៃនេះជាថ្ងៃកំណើតរបស់រាងតូច គេក៏យកកុលាបមួយបាច់មកដោយផ្ទាល់។
« Felix នៅទេ? » Hyunjin សួរទៅលេខា
« គាត់ចូលប្រជុំហើយ ប្រហែលមួយម៉ោងទៀតទើបចប់ លោកយកផ្កាមកឲ្យគាត់មែនទេ ខ្ញុំទទួលទុកឲ្យ »« មិនអីទេខ្ញុំអាចចាំគេនៅខាងក្នុងបាន »
« ច៎ាស អញ្ជើញលោក »Hyunjin ចូលទៅក្នុង Office របស់ felixគេដាក់បាច់ផ្កានៅលើតុហើយក៏អង្គុយរង់ចាំនៅលើសាឡុងវិញ ហើយទាញទូរស័ព្ទមកលេងហ្គេមកំដរអផ្សុក។
មួយម៉ោងកន្លងផុតទៅ ចូលដល់ជិតពីរម៉ោង Hyunjin ក៏គេងលក់ គ្រាន់តែដឹងខ្លួនវិញភ្លាមគេក៏ក្រោកចេញទៅសួរលេខាម្តងទៀត។
« Felix ប្រជុំរួចហើយនៅ? »
« នៅទេលោក »
« មិនអីទេ ពេលគេរួចជួយទាក់ទងមកខ្ញុំផងខ្ញុំចេញទៅរកអីផឹកបន្តិច »រាងក្រាស់ដើរចេញមកចុះជណ្តើរយន្ត គេមានអារម្មណ៌មិនល្អសោះព្រោះ Felix កាន់តែពិបាកចូលទៅជិត គេគឺមានបំណងមិងចង់ពាក់ព័ន្ធពិតមែន។
តែអ្នកណាទៅដឹង Felix កំពុងតែគេចវេសពីអារម្មណ៍ខ្លួនឯទៅវិញទេ ថ្ងៃមុនពេលត្រឡប់ទៅផ្ទះវិញគេយំខ្លាំងណាស់ យំពោះមុខកូនប្រុសដោយហាមមិនបាន juyun ភ័យណាស់គេមិនដែលឃើញប៉ាតូចគេយំឡើយនោះជាលើកទីមួយ គិតទៅបើស្អប់គ្នាដល់ម្លឹងហេតុអីត្រូវមកឈឺចាប់ តើនៅសល់ចិត្តស្រឡាញ់ត្រូវទេ?
ជណ្តើរយន្តចុះមកដល់ជាន់ទី8ទ្វាក៏បើកព្រោះមានអ្នករង់ចាំចុះទៅដែរ ។
« ពូ in ទ្វាបើកហើយ ... Huh jinjin! »
ក្មេងតូចដែលឈរពីរមុខជណ្តើរយន្តធ្លោយមាត់ដោយការភ្ញាក់ផ្អើលជាខ្លាំង ធ្វើឲ្យអ្នកដែលត្រូវគេហៅក៏គាំងដែរ ចៃដន្យពិតមែន។
« yunyun »
« jinjin! »Juyun រត់ចូលជណ្តើរយន្តទៅរករាងក្រាស់យ៉ាងលឿន ហើយត្រូវគេលើកពរឡើង ចំណែក Jeongin វិញបានតែដើរចូលមកហើយជាអ្នកចុចបិទទ្វាវិញ គេដូចជាបែកញើសមិចមិនដឹង Hyunjin កាន់តែមើលកាន់តែដូចពុម្ពតែមួយជាមួយ juyun នៅមាននិស្ស័យដែលបានជួបគ្នាចៃដន្យរហូតមែបនេះទៀត។
