抖阴社区

?????????

172 23 2
                                        

ភាគ18

ចិញ្ចឹមបីបាច់កូនមិនមែនជារឿងងាយស្រួល ទោះបី Felix មានគ្រប់យ៉ាងក៏ដោយតែគេនៅតែមិនអាចផ្តល់ភាពកក់ក្តៅពេញលេញមួយឲ្យកូនប្រុសដដែល។

« yunyun ចង់ទៅនៅកូរ៉េវិញទេកូននៅទីនោះបានលេងជាមួជាមួយលោកយាយ លោកតា និងយាយទួតទៀត »
« ទៅប៉ានមែនហ្អេសម៉ាតូច តង់កូនតង់ទៅ »
« បានហើយៗ កុំលោតប្រយ័ត្នដួល នេះដូរ៉េមុនរបស់កូន ស្រឡាញ់ទេ? »
« ស្រឡាញ់ប៉ាតូចជាង »
« អីយ៉ា~ លួងប៉ាទៀតហើយ ទៅងូតទឹកលេងកូនទាជាមួយប៉ាវិញមោះ »

Felix ចាប់កូនពរឡើងដើរទៅបបន្ទប់ទឹកទាំងរីករាយ ទោះហត់នឿយខ្លាំងប៉ុណ្ណាឲ្យតែបានជួបមុខកូនប្រៀបដូចជាមានថាមពលពិសេសមកបំពេញភ្លាម។

Felix សម្រេចចិត្តត្រឡប់មកប្រទេសកូរ៉េ គេបានទុកការងារនៅជប៉ុននេះឲ្យទៅអនុប្រធានចាត់ចែង ហើយគេនិងចាកចេញនៅបីថ្ងៃក្រោយ។

« ពូ jisung ទៅជាមួយយើងដែរទេប៉ាតូច? »
« ទៅត្អើ ព្រោះផ្ទះពូ jisung ក៏នៅកូរ៉េដែរ »
« នៅជិតលោកពូ minho មែនទេ? »
« ហិហិ អត់ទេកូននៅឆ្ងាយគ្នា តែបើចង់ទៅលេងជិះឡានតែមួយភ្លែតដល់ហើយ »

« អញ្ចឹងប៉ាតូចរៀបខោអាវឲ្យលឿនៗទៅកូនតង់ទៅលេងផ្ទះលោកពូ minho គាត់ថាផ្ទះគាត់មានទន្សាយតូចៗ ទន្សាយនោះមុខដូចប៉ាតូចចឹង ហិហិ »

Felix ត្រូវអស់សំណើចតាមកូនប្រុស ហើយរៀបចំរបស់ផ្ទាល់ខ្លួនបន្តទៀត ថ្ងៃស្អែកឡើងយន្តហោះទៅប្រទេសកំណើតវិញហើយ។
.........

យប់ស្ងាត់ទៅហើយរាងក្រាស់ដែលជា CEO ជំនាន់ថ្មីនៅមិនទាន់សម្រាកទៀត គេនៅឈ្ងោកមុខពិនិត្យឯកសារ Hyunjin ក៏ផ្លាស់ប្តូរច្រើនដែរ គេមិនសូវញញឹម មិនរាយស្នេហ៍ដាក់ស្រីដូចកាលនៅរៀនទៀតឡើយ ពេលនេះគិតតែពីរឿងការងារម៉្យាងគត់។

ទឹង~
ស្ងាត់ៗសម្លេងសារទូរស័ព្ទឮឡើង រាងក្រាស់ក៏ប្រញាប់បើកមើលភ្លាម។

[ សម្លៀកបំពាក់សម្រាប់ឡើងទទួលពានរង្វាន់ខ្ញុំត្រៀមរួចហើយ ស្អែកនិងទៅដល់ផ្ទះលោកហើយ ]

Eunsu ចាត់ចែងបានល្អគ្រប់យ៉ាង នោះហើយជាលក្ខណៈល្អដែលនាងសាកសមនិង Hyunjin ប៉ុន្តែមិនអាចទៅរួចព្រោះតែចិត្តអ្នកទាំងពីរគឺមិនមែនជាស្នេហា។

??????????? ????//Hyunlix//(???)Where stories live. Discover now