抖阴社区

???????????????????

203 24 0
                                        

ភាគ8

« ដល់ហើយទាំងអស់គ្នា កន្លែងកំសាន្តយើងស្អាតដែរទេ? » Justin

ចំណាយពេលដើរចុកជើងស្ទើតែទ្រាំមិនបានទីបំផុតក៏មកដល់ទីតាំងហើយ។

« ទីនេះគឺរីសត ទាំងអស់គ្នាចាប់ដៃគូរទៅមួយបន្ទប់នៅបានតែពីនាក់ទេ ហើយមកយកសោរបន្ទប់ពីខ្ញុំ »

Justin ជានាក់ចាត់ចែងរួចរាល់ Hyunjin ជាអ្នកនាំសិស្សប្អូនទៅរកបន្ទប់ គ្រប់គ្នាក៏ចូលទីតាំងរៀងខ្លួនអស់ នៅសល់តែ Hyunjin, eunsu , Felix, minhoនិង Jisungដែលសំខាន់បន្ទប់នៅសល់3។

« Felix ឯងនៅបន្ទប់ជាមួយបង » រាងក្រាស់និយាយឡើង ព្រោះគេបានទទួលពាក្យម៉ាក់របស់រាងតូចរួចហើយ

« មិនអីទេខ្ញុំគេងជាមួយ jisung បាន » Felix ក្រវីក្បាលជំទាស់ភ្លាម មួយរយៈនេះគេប្លែកណាស់ គឺប្លែកមិនចង់តាម Hyunjin ស្អិតដូចមុន

« ម៉ាក់ឯងផ្ញើរឯងនឹងបងហើយ »
« បងគេងជាមួយបង eunsu ទៅខ្ញុំមិនចង់រំខានពួកបងទេ លេងល្បែងមនុស្សធំខ្ញុំអត់ចេះលេងទេ »

Felix ជំទាស់ហើយប្រើឃ្លានេះធ្វើគ្រប់គ្នាភ្ញាក់ផ្អើល តែទឹកមុខមិនដឹងអីរបស់គេទើបគ្រប់គ្នាមិនមាត់ រាងតូចចូលទៅដណ្តើមសាក់កាដូរបស់ខ្លួនពីខ្នងរាងក្រាស់មកវិញ តែ Hyunjin បែជាចាប់ជាប់។

« អត់ទេកុំឲ្យម៉ាក់ឯងបារម្ភ »
« មិនអីទេខ្ញុំគេងជាមួយ jisung ទើបមានគ្នាលេង »
« គេងជាមួយបងលេងជាមួយបងបាន »
« បងត្រូវលេងជាមួយបង eunsu ហើយឲ្យខ្ញុំដេកមើលឬយ៉ាងមិច? »

គាំង!
គាំងខ្លាំងណាស់ សម្តីរបស់រាងតូចកាន់តែសុីជម្រៅទៅហើយ តែទឹកមុខនាយនៅតែធម្មតាព្រោះតែភាពឆោតល្ងង់តាមទម្លាប់។

« គឺថា... Felix ពួកយើងអាចលេងជាមួយគ្នាបានណា គឺបីនាក់លេងជាមួយគ្នាបាន ... » Eunsuព្យាយាមជួយសម្រួល

« មិនបាន ! » Felix កាត់សម្តី
« ហេតុអី? » eunsu

« បង eunsu និង បង Hyunjin គឺសង្សាគ្នាខ្ញុំមិនមែនទេទៅលេងជាមួយពួកបងមិនបានទេ អ្នកជាសង្សាគ្នាគេល្បែងដែលក្មេងមិនគួរលេង »

« ..... » គាំងម្តងទៀត
« ខ្ញុំមិននៅជាមួយពួកបងទេខ្ញុំមិនចង់ឃើញ ខ្ញុំគេងជាមួយ jisung បាន »

??????????? ????//Hyunlix//(???)Where stories live. Discover now