抖阴社区

????????

268 23 7
                                        

ភាគ23

អ្នករត់ចេះតែរត់ អ្នកដេញចេះតែដេញ ហើយអ្នកសប្បាយចិត្តក្នុងការរត់នេះគឺជា Hyunjin គេកំពុងតែមានមោទនភាពនិងល្បិចសម្តែងរបស់ខ្លួនឯងនេះមែនទែន។
មិនខុសទេមនុស្សមួយក្រុមនោះជាកូនចៅរបស់គេ។

« Felix ចូលឡាននោះទៅ »

Hyunjin នាំរាងតូចចូលឡានដែលចតនៅក្រោមដើមឈើនៅក្បែរនេះមានឡានចតចោល4-5ដែរហើយងងឹតមើលអីមិនចង់ឃើញ។

ពួកគេពួននៅបាំងខាងក្រោយរាងក្រាស់គឺយកខ្លួនឯងបាំងរាងតូចដោយការទ្រោបពីលើ។

សំរិបជើងដែលដេញពួកគេនោះបាត់អស់ហើយ ភាពស្ងប់ស្ងាត់មានមួយសន្ទុះធំ តែរាងតូចនៅបិទភ្នែកជិតដកដង្ហើមដង្ហក់ ខ្លួនប្រឹងនៅស្ងៀមឡើងបែកញើស មើលក៏ដឹងថាគេកំពុងតែខ្លាចខ្លាំងប៉ុណ្ណាដែរ។

« ពួកវាទៅបាត់ហើយ » Hyunjin និយាយតិចៗក្បែរត្រចៀករាងតូចហើយនៅមានខ្យល់ដង្ហើមដង្ហក់ដូចគ្នានោះទៀត ធ្វើឲ្យ Felix ភ្ញាក់ក្រញ៉ាង

« មើលអូនទៅប្លែកច្រើនណាស់ »

រាងក្រាស់យកដៃបងអង្អែលមុខតូចនោះយ៉ាងថ្នមដៃ ហើយក៏ឆ្លៀតជួយជូតញើសឲ្យផង ផ្ទៃមុខពួកគេជិតគ្នារហូតប៉ះខ្យល់ដង្ហើម។

« ងើបចេញ » នៅជិតគ្នាបែបនេះរាងតូចដូចមិនស្រួលទេ ខ្សែភ្នែកគេដូចសុីជម្រៅពេកហើយ

« អា៎ក~ » Hyunjin ត្រូវ Felix ច្រានឲ្យក្រោកហើយមិនប្រយ័ត្នក៏ត្រូវរាងតូចអង្គុយលើដៃដែលមានរបួសនោះទៀត

« អឹក~ សុំទោស »
« មិនអីទេ ... »
« ពួកវាទៅបាត់ហើយចឹងខ្ញុំក៏ទៅដែរ »

Felix ប្រុងនិងបើកទ្វាឡានចេញ តែត្រូវដៃរឹងមាំចាប់ក្រសោបចង្កេះមួយក្តាប់នោះមកនែបនិត្យជាប់ទ្រូងរឹងមាំ។

« Hyunjin ធ្វើស្អីនឹង? »
« ឲ្យបងឱបមួយភ្លែតទៅ »
« កុំលេងសើច លែងទៅ »

« អូនអត់នឹកបងទេហ្អេះ? បងវិញនឹកអូនរហូត បងអត់បានលេងសើចទេ ក៏មិនបានកុហក បងនិង eunsu បែកគ្នាហើយ »

Hyunjin បន្ទឹងដៃឱបរាងតូចកាន់តែខ្លាំង ហើយសម្លឹងចំភ្នែកស្រទន់នោះមិនងាក គេគឺកំពុងតែនិយាយពាក្យពិតឲ្យ Felix ស្តាប់។

??????????? ????//Hyunlix//(???)Where stories live. Discover now