ព្រឹកថ្ងៃថ្មីមកដល់ពន្លឺព្រះអាទិត្យចាំងចូលមករំខានដល់ដំណេករបស់រាងក្រាស់ គេត្រូវបើកភ្នែកទាំងបង្ខំ បន្ទាប់ពីស្វាងងងុយក៏នឹកឃើញរឿងរ៉ាវយប់មិញភ្លាម គេប្រញាប់ងាកមករាងតូចក្បែរខ្លួន តែថាមិនឃើញទេបាត់ទៅណាហើយ ។
« Felix~ » Hyunjin ទាញឈុតដែលខ្លួនដោះចោលយប់មិញនេះមកស្លៀកហើយប្រញាប់ក្រោកតាមរករាងតូច
« នេះ! » ភ្នែករបស់គេបែជាទាក់និងស្នាមឈាមក្រហមដែលប្រឡាក់ជាប់កម្រាលពូក បើទាយមិនខុសទេគឺជាឈាមដែលទាក់ទងនិងរឿងយប់នេះហើយ
« Felix~ នៅក្នុងបន្ទប់ទឹកមែនទេ? តុកៗ » រាងក្រាស់ដើរទៅគោះទ្វាបន្ទប់ទឹក
« ហឹកៗ » ទ្វាបន្ទប់ទឹកក៏បើកឡើងបង្ហាញឲ្យឃើញរាងតូចដែលស្លៀកពាក់រួចរាល់តែបែជាយំខ្សឹកខ្សួល
« Felix~ កើតអី? »
« ឈឺត្រង់នោះណាស់ ព្រឹកមិញមានឈាមទៀត ហុឺៗ »
« ស្លាប់ហើយ កុំយំអីចាំបងរកថ្នាំឲ្យលេប »នាយទាញកាយតូចមកឱបលួងថ្នមៗ គេដៃធ្ងន់ទាល់តែបាន ចង់ថ្នមណាស់តែទប់ចិត្តមិនបានព្រោះ Felix ទាក់ទាញពេកហើយ។
ប្រហែលកន្លះម៉ោងក្រោយបន្ទាប់ពីញុាំថ្នាំរួចអាការៈឈឺចាប់នោះក៏ធូរស្រាលច្រើន Hyunjin ក៏ចូលទៅងូតទឹកបាត់ទៅ ។
« គួរធ្វើមិចទៀត ខ្ញុំមិនចង់អញ្ចឹងទេ »
Felix ក្រោកអង្គុយហើយទាញភួយមករុំជិតខ្លួនជិតក្បាល គេបានលេងល្បែងមនុស្សធំជាមួយ Hyunjin ហើយក៏ជាល្បែងដែលមនុស្សស្រឡាញ់គ្នាគេលេងទៀត តែ Hyunjin អត់ស្រឡាញ់គេទេថែមទាំងមានសង្សាហើយទៀត ចឹងបានន័យថាខ្លួនឯងជាអ្នកខុសហើយ។
« Felix កើតអីមិចក៏រុំជិតបែបនេះមិនហប់ទេហ៎េស? »
ឮសំលេងគ្រលររបស់រាងក្រាស់ហើយ Felix ក៏អើតចេញពីភួយតែមួយប្រឡង់មុខធ្វើភ្នែកមិចៗដាក់អ្នកចំពោះមុខ ដឹងទេវាគួរឲ្យស្រឡាញ់ប៉ុណ្ណា។
« ឃ្លានហើយនៅបងទៅរកអីឲ្យញុាំ ហើយមិនបាច់ទៅដើរលេងទេឯងសម្រាកទៅ »
« ខ្ញុំអត់ឃ្លានទេ »
« បើកភួយចេញទៅ »
« អត់ទេ »
« ក្តៅណាស់ បើកចេញ »
