抖阴社区

?????????????

187 27 5
                                        

ភាគ16

ភាពវឹកវរក៏កើតមានមិនត្រឹមតែ Hyunjin ទេដែលស្ទិះស្ទៀសក្នុងចិត្ត គ្រួសារទាំងពីរគឺកំពុងវក់វីនិងតាមរករាងតូចដែលបាត់ខ្លួនពីមន្ទីពេទ្យ។

« ប្តឹងប៉ូលិសទៅ នេះ2ម៉ោងហើយ » Hyunjin
« ទោះប្តឹងក៏ប៉ូលិសគេមិនទាន់ធ្វើការដែរព្រោះមិនទាន់គ្រប់24ម៉ោង » លោកlee

« ធ្វើមិចទៅ » អ្នកស្រីleeសឹងតែយំចេញមកទៅហើយ

គ្រឺត~គ្រឺត~
សម្លេងទូរស័ព្ទរបស់អ្នកស្រីរោរ៍ឡើង ពេលមើលក៏ឃើញថាជាលេខអតីតម្តាយក្មេក គាត់ក៏សង្ស័យភ្លាមហើយប្រញាប់លើកទទួល។

« អាឡូម៉ាក់ »
[ ឯងប្រហែលជាភ័យហើយ ឆាប់មកផ្ទះយើងមក yongbok គេនៅទីនេះ ]
« ហេតុអីគេនៅទីនោះ »
[ យើងក៏ចង់សួរឯងដែរសុខៗគេក៏មកដល់ទីនេះ ឯងមកសិនមកចាំនិយាយគ្នាទៀត ]
« ច៎ាស »

ការសន្ទនាក៏បញ្ចប់ ដោយមានគ្រប់គ្នាចាំចម្លើយពីអ្នកស្រី lee បើតាមមើលគឺនិយាយរឿងរបស់ Felix នេះហើយ។

« មានរឿងអី? » លោក lee
« Felix គេទៅផ្ទះលោកយាយ » ចម្លើយរបស់អ្នកស្រីធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលម្តងទៀត

« រំខានអ្នកទាំងអស់គ្នាហើយ Felix រពិសបែបនេះ ខ្ញុំសុំទៅរកគេសិន » អ្នកស្រីlee
« មិនរំខានអីទេ ឯងទៅរកគេចុះ » អ្នកស្រីhwang

ប៉ាម៉ាក់ Felix ក៏ចាកចេញទៅចំណែក Hyunjin បែជាយល់ថាជារឿងមិនល្អទាល់តែសោះ។

ភូមិគ្រឹះត្រកូល kim :

អ្នកជាម្តាយអង្គុយមើលកូនប្រុសដែលកំពុងតែលង់លក់ក្នុងបន្ទប់ជីដូន ទឹកមុខកូនប្រុសប្រែជាស្លក់មិនស្រស់បស់ មើលទៅហត់នឿយខ្លាំងណាស់។

« យើងមិនដឹងថា yongbok គេជួបបរឿងអីទេគេមិនព្រមប្រាប់យើងពីមូលហេតុដែលចង់ទៅរៀននៅជប៉ុនសោះ នេះមិនមែនសុខៗមកទាំងតក់ក្រហល់បែបនេះដែរ ហើយនេះកុំប្រាប់ថាពួកឯងក៏មិនដឹងដូចគ្នាឲ្យសោះ »

« សុំទោសម៉ាក់ខ្ញុំពិតជាមិនដឹងមែន គ្រាន់តែចាប់អារម្មណ៍ថាគេប្លែកមិនសូវនិយាយស្តី មិនសូវលេងច្រើនដូចមុន »

« យើងថាគេត្រូវការពេលវេលាថែទាំផ្លូវចិត្តឲ្យបានច្រើនជាងនេះ »

??????????? ????//Hyunlix//(???)Where stories live. Discover now