ភាគ12ដោយឃើញថា Hyunjin មានទឹកមុខមិនសូវល្អនិងរាងស្ទាក់ស្ទើរក្នុងការផ្តល់ចម្លើយរាងតូចក៏សួរឡើងតែម្តង ។
« មិនជាប់ទេ? »
« ..... » រាងក្រាស់ងក់ក្បាលតិចៗ
« ហិហិ ... ខ្ញុំថាខ្ញុំធ្វើត្រូវបានច្រើនណាស់ តែមិនអីទេខ្ញុំអាចប្រឡងឆ្នាំក្រោយម្តងទៀតបាន អគុណបងហើយដែលជួយរកឈ្មោះឲ្យ ខ្ញុំទៅប្រាប់ប៉ាម៉ាក់សិន »រាងតូចក៏ក្រោកឡើងប្រុងដើរចេញពីបន្ទប់នេះតែ Hyunjin បែជាស្រវាចាប់ដៃ Felix ហើយទាញចង្កេះគេឲ្យដួលមកអង្គុយលើភ្លៅខ្លួនយ៉ាងរហ័សដើម្បីឃាត់។
« អឹក~ បងធ្វើអីហ្នឹង? » Felix ភ្ញាក់ផ្អើលបន្តិចដែរ ហេតុអីសុខៗរាងក្រាស់មកស្និតស្នាលអីបែបនិង
« បងនិយាយលេងទេ »
« ហា៎? »
« Felix មើលខ្លួនឯងទៅ »Hyunjin បង្វិលកៅអីទៅរកមុខកុំព្យូទ័រវិញហើយចង្អុលទៅរកឈ្មោះដែលបង្ហាញលើអេក្រង់ច្បាស់ៗ ។
| កម្រិតទី12 | ឈ្មោះ : lee Felix
| មធ្យមភាគ : 99,80 | និន្ទេស B+ |« នេះ? » រាងតូចយើងឃើញហើយ បេះដូងសឹងតែលោតចេញមកខាងក្រៅ បាននិន្ទេសB+ផងហ្អេះ ព្រះអើយ
« ជាប់ហើយ » Felix យកដៃខ្ទប់មាត់ទាំងរំភើប ហើយងាកមករករាងក្រាស់ដែលនៅឱបចង្កេះខ្លួនជាប់នៅឡើយ
« អបអរក្មេងពូកែរ » Hyunjin ច្បូតចុងច្រមុះរាងតូចបន្តិចបែបគ្រឺតខ្នាញ់
« គឺបានបងជួយបង្រៀនខ្ញុំ ហើយនៅជូនទៅជូនមកពេលប្រឡងទៀត អ៎ាយ~ សប្បាយចិត្តណាស់ អគុណhwang Hyunjin ... ជុបៗ ជុបៗ ជុប ! »
រាងតូចយើងនេះរំភើបភ្លេចខ្លួនអង្គុយកញ្ជ្រោលលើភ្លៅរាងក្រាស់ និងឱប.កគេជាប់ថែបទាំងថើបពេញផ្ទៃមុខសង្ហារបស់ Hyunjin ទៀត ហើយចុងក្រោយគឺបបូរមាត់របស់គេដែលធ្លាប់បំពានរាងកាយតូចនេះឯង។
« អឹក~ » ទំរាំដឹងខ្លួនថារាងជ្រុលបន្តិចនោះ រាងតូចគឺថើបមាត់ Hyunjin រួចបាត់ទៅហើយ
« សុំទោស ខ្ញុំដូចជាភ្លេចខ្លួន » Felix ក៏ស្រវេស្រវាក្រោកចេញ តែដៃរឹងមាំនៅតែឱបចង្កេះតូចជាប់មិនលែង
« ហេតុអីសុំទោស យើងធ្លាប់លើសពីនឹងទៀត » សម្តីរាងក្រាស់ធ្វើឲ្យ Felix មុខក្រហមមួយរំពេច
