抖阴社区

????????????????

224 24 8
                                        

ភាគ15

កាត់ចិត្តពីមនុស្សដែលយើងស្រឡាញ់ច្បាស់ណាស់ថាវាមិនមែនជារឿងងាយវាប្រៀបដូចជាកាត់ចោលនៅសេចក្តីសុខមួយផ្នែកធំក្នុងជីវិតយើង តែបើចំពោះមនុស្សដែលមិនបានស្រឡាញ់យើងវិញវាជារឿងគួរណាស់ដែលឈប់បណ្តោយឲ្យខ្លួនឯងលិចលង់ក្នុងភាពឈឺចាប់នេះរហូតស្រោចស្រង់លែងបាន។

« ទៅពេទ្យទៅកូន កូនបែបនេះពីបីថ្ងៃហើយ » អ្នកស្រីleeឈរិតខ្នងឲ្យកូនដែលក្អួតមិនឈប់

« មិនអីទេម៉ាក់ »
« កូននៅផ្ទះម្នាក់ឯងមិចនិងកើត រសៀលនេះម៉ាក់ត្រូវទៅរោងចក្រ »

« ខ្ញុំមិនអីមែនណាម៉ាក់ ម៉ាក់ទៅចុះខ្ញុំនៅម្នាក់ឯងបាន »
« ម៉ាក់ហៅបង Hyunjin មកមើលកូនល្អទេ? »
« កុំអី ខ្ញុំមិនអីទេគេងបន្តិចលែងអីហើយ »

រាងតូចយើងឡើងទៅខាងលើយ៉ាងលឿន អ្នកស្រីlee បានតែឆ្ងល់ក្មេងៗមានរឿងអីមែនទេ?

លោកleeនិងភរិយាក៏ដាច់ចិត្តទៅរោងចក្រដោយទុក Felix ឲ្យសម្រាកនៅផ្ទះ តែពួកគាត់ក៏មិនភ្លេចផ្តាំផ្ទះអ្នកស្រីHwangបន្ថែមដែរ។

Hyunjin ពេលនេះគ្មានអារម្មណ៍គិតអីទេ គេសង្ងំក្នុងបន្ទប់រហូត បីថ្ងៃហើយដែល Felix មិនមករក... មិនមករកលើកនេះគឺមិនដូចរាល់ដង ពួកគេគឺចប់ហើយគ្មានទំនាក់ទំនងអ្វីជាមួយគ្នាទៀតឡើយ នោះហើយជាហេតុផលដែល Hyunjin គិតមិនចេញថាគួរទៅរក Felix ក្នុងហេតុផលអី។

ម៉ោងប្រហែល4ល្ងាចរាងក្រាស់ក៏ចុះមកក្រោមវិញទឹកមុខមិនល្អទាល់តែសោះ ។

« hyun ចុះមកហើយហ្អី ... Felix គេមិនស្រួលខ្លួនហើយប៉ាម៉ាក់គេមានការទៅរោងចក្រ កូនទៅអើតៗប្អូនបន្តិចទៅ ក្រែងមានអីមិនស្រួល »

រាងក្រាស់ឮហើយក៏ទទួលព្រមនិងម្តាយ ទោះដឹងថារាងតូចស្អប់គេខ្លាំងប៉ុណ្ណាក៏ដោយ តែគេនៅតែចង់ជួប។

« ខ្ញុំទៅបេះស្តរបឺរីសិន ហើយចាំទៅរក Felix»
« ក៏បានណាកូន »

ចំណែក Felix វិញគេងក៏មិនស្រណុកយល់ថាក្នុងខ្លួនមិនស្រួលសោះ ល្ហិតល្ហៃ គ្មានកម្លាំង ញុាំក៏មិនឆ្ងាញ់ អាចមកពីគេគិតច្រើនពេកទេដឹង។

??????????? ????//Hyunlix//(???)Where stories live. Discover now