#ភាគ27ថ្ងៃកំណើតរបស់ Felix គឺរីករាយណាស់ ញុាំអាហារពេលល្ងាចជុំគ្រួសារ ដោយទាំង jisung និង Minho មកចូលរួមទៀត។
« ប៉ាតូច juyun ឡាមាស់ណាស់ ហឹកៗ »
ក្មេងរពឹសដែលអង្គុយក្បែរប៉ាតូចក្រោកឈរលើកៅអី ដៃមមាញឹកនឹងអេះលើដងខ្លួន នៅមានរលីងរលោងចង់យំទៀត ឃើញហើយគួរឲ្យអាណិតក៏គួរឲ្យចង់វៃដែរ។
« នេះព្រោះតែអីដឹងខ្លួនទេ? »
« អត់ដឹងទេ »
« សមតែវៃចេញម្តងហើយ អ្នកណាឲ្យកូនទៅននៀលលើដីក្នុងចម្ការស្តរបឺរី ឃើញទេមេរោគតោងហើយទើបរមាស់បែបនេះ »« ហិកហិក... ឡាមាស់ៗ »
« ត្រង់ណាទៀត »មាត់ស្តីឲ្យកូនមែនតែដៃវិញជួយអេះឲ្យកូនថ្នមៗ មើលចុះឡើងកន្ទួលក្រហមពេញខ្លួន។
« លាបថ្នាំទៅ » Minho យកថ្នាំមកឲ្យ Felix ហើយក៏យកដៃញីក្បាលកូនក្មេងទាំងគ្រឺតខ្នាញ់
« ពូ Jeongin និង jinjin ហៅឲ្យក្រោកហើយតែ juyun នៅគេងលើដីទៀត ហិកហិក » juyun យំរៀបរាប់ គេដឹងខុសហើយ
« ឈប់យំទៅលាបថ្នាំរួចហើយណា បន្តិចទៀតបាត់រមាស់ហើយ yunyunឆ្លាត »
Felix ឱបកូនលួងលោម ហើយបន្តអាហារពេលល្ងាចយ៉ាងរលូន Minho ក៏មាននំខេក Surprise Felix ដែរ ថ្ងៃនេះគឺរីករាយណាស់។
អាហារពេលល្ងាចរួចរាល់គឺប្រហែលម៉ោង7យប់តែ Felix ហាក់មិនរីករាយក្នុងថ្ងៃកំណើតខ្លួនឯងសោះ គេចេញមកស្រូបខ្យល់អាកាសនៅខាងមុខផ្ទះ ដោយមាន juyun នៅលេងជាមួយ minho និង jisung ។
Felix នៅតែនឹកដល់ផ្កាមួយបាច់របស់រាងក្រាស់ នៅមានកូនសំបុត្រដែលបញ្ជាក់ថានិងនាំ Felix ទៅញុាំអាហារពេលល្ងាចទៀត តែមើលចុះម៉ោង7ហើយបែជាស្ងាត់ឆឹង។
គ្រឺត~គ្រឺត~
រាងតូចដែលកំពុងតែបណ្តែតអារម្មណ៍ក៏ត្រូវភ្ញាក់ពេលទូរស័ព្ទរោរ៍គេក៏លើកមកមើកថាជាអ្នកណា។
នឹកដើមដង្ហើមដល់ Hyunjin តេមកមែន ចំណែករាងតូចឃើញហើយក៏នៅមើលទូរស័ព្ទមួយសន្ទុះទើបព្រមទទួល ។
« មានការអី? »
សម្លេងមិនពិរោះសោះ តែដូចជាបន្លប់ខ្លួនឯងទេដឹង មុននេះក្រែងលួចរង់ចាំទូរស័ព្ទគេមែនទេ?
