Felix នៅតែប្រកែកហើយទាញសាក់កាដូពីដៃ Hyunjin បានសម្រេចតែគេដូចជាចង់យំហើយ តែប្រឹងទប់មិនឲ្យគេចាប់អារម្មណ៍។
« ទៅយើង jisung »
« អ៎ូ »គេពីរនាក់ក៏ប្រញាប់ចាក់សោបន្ទប់ចូលភ្លាមហើយមិនភ្លេចចាក់សោរវិញ ចូលដល់ភ្លាម Felix ទុកសាក់កាដូហើយក៏អង្គុយលើគ្រែ ។
« lix ហេតុអីបដិសេធន៍មិនងាយមានឱកាសដែលឯងបាននៅជាមួយសិស្សច្បង Hyunjin តែពីរនាក់នៅកន្លែងស្អាតៗបែបនេះទេ » jisung ចូលមកអង្គុយក្បែរមិត្តហើយសួរគេក៏យល់ថា Felix ប្លែកដែរដូចមានការគិតបានល្អជាងមុន
« គាត់ត្រូវលេងជាមួយគ្នា »
« ឯងក៏អាចលេងជាមួយគាត់បានដែរ »« មិនបានទេ ... មិត្តទើបអាចលេងជាមួយគ្នាបាន គាត់គឺសង្សាគ្នាលេងល្បែងមនុស្សធំ ខ្ញុំមិនទាន់ធំលេងមិនបានទេ »
« ស្លាប់ហើយឯងដឹងមកពីណា បើត្រឹមតែលេងធម្មតាចង់លេងជាមួយអ្នកណាក៏បានដែរគេមិនប្រកាន់ចឹងទេ ចំណែកអ្នកជាសង្សាគេលេងបែបណានោះគឺគេស្ងាត់ៗតែពីរនាក់គេមិនឲ្យក្មេងឃើញទេ »
« បានន័យថា ... »
« លេងជាមួយអ្នកណាក៏បានដែរគេមិនប្រកាន់ទេ »
« ឧទាហរណ៍ថាខ្ញុំគឺមិត្តរបស់បង Hyunjin ខ្ញុំលេងជាមួយគាត់បានមែនទេ? »« អឹម~ បាន »
« ចុះបើខ្ញុំជាសង្សាគាត់? »
« នោះគឺកាន់តែជិតស្និត ឯងលេងជាមួយគាត់ថើបគាត់យ៉ាងមិចក៏បានព្រោះជារឿងដែលគូរស្នេហ៍គេធ្វើ »« អ៎ូ »
« ខ្ញុំចូលបន្ទប់ទឹកសិន »Jisung ក៏ក្រោកចូលបន្ទប់ទឹកបាត់ទៅទុកឲ្យ felix រលីងរលោងទឹកភ្នែកម្នាក់ឯង។
ហឹក~
< មិត្តទើបអាចលេងជាមួយគ្នាបាន បើស្រឡាញ់គ្នាជាសង្សាគឺត្រូវតែលេងអីផ្សេងជាមួយគ្នា ... ជាល្បែងដែលក្មេងដូចជា Felix មិនគួរលេង >រាងតូចនឹកដល់សម្តីរបស់ Hyunjin ដែលនិយាយគ្នាមុនមកដើរលេង គេខំជឿខំទុកចិត្តអ្នកណាទៅដឹងថានោះគឺសម្តីបោកប្រាស់ គេគឺបញ្ជៀសមិនឲ្យ Felix បាននៅជិតដិតហើយគិតមកលើគេក្នុងន័យស្នេហាទៀត។
« ខ្ញុំយល់ហើយ ... Hwang Hyunjin បងបោកខ្ញុំ ព្រោះខ្ញុំឆ្គួតទើបបងបោកខ្ញុំ ព្រោះបងធុញខ្ញុំ មិនចូលចិត្តខ្ញុំ ហឹក~ ខ្ញុំយល់ពីបងហើយ »

???????????????????
Start from the beginning