抖阴社区

??????? : ??????????????????

804 62 1
                                    

    បុត្រាតូចស្រែកអស់មួយទំហឹង សឹងតែទន់ជង្គង់ដួលទៅនិងដី បន្ទាប់ពីតក់ស្លុតពេលឃើញបិតារបស់គេត្រូវសម្លាប់នៅនិងមុខ ។ បុត្រាតូចញ័រប្រាណទទ្រើតដូចកូនសត្វធ្លាក់ទឹក មិនដែលបែបនេះពីមុន ភ្លាមនោះគេស្រាប់តែងើបឡើងនិងស្ទុះទៅដកហូតកាំបិតស្នៀតពីចង្កេះរបស់ជុងហ្គុកបម្រុងលើកចាក់គេដើម្បីសងសឹកឱ្យបិតា ប៉ុន្តែ...

   « ឯងធ្វើគុតបិតារបស់យើង » បំណងរបស់គេមិនបានសម្រេច ជុងហ្គុកមានភាពរហ័សរហួនជាងគេឆ្ងាយណាស់ ទ្រង់បានទាញដៃរបស់គេមកមួយទំហឹងនិងបង្វិលខ្លួនគេឱ្យបែរទៅមុខដោយប្ដូរមុខកាំបិតមកភ្ជុងក៎របស់គេវិញពីខាងមុខ

   « ឬឯងចង់ស្លាប់ទៅតាមបិតារបស់ឯងម្នាក់ទៀត? »
   « ហ្ហឹកៗ...សម្លាប់យើងមក សម្លាប់យើងភ្លាមមក »

    « ទេ...វាដូចជាងាយស្រួលពេកហើយ ឯងគិតថាយើងនឹងឱ្យឯងស្លាប់ដោយងាយស្រួលត្រឹមវ័យតែ១៨ឆ្នាំនេះហ្ហេស ទាំងដែលមាតារបស់យើងត្រូវរងទុក្ខអស់ជាច្រើនឆ្នាំមកនេះ ដូច្នេះទោះបីជាហ្វីលីពវាស្លាប់ក៏ដោយ យើងក៏នឹងឱ្យវាមើលឃើញពីឋាននរកនោះមកថា បេះដូងរបស់វាកំពុងតែត្រូវបានយើងច្របាច់លេងនៅក្នុងដៃម្ដងបន្តិចៗ »

   « ហ្ហឹក...ឯងពិតជាអាក្រក់ខ្លាំងណាស់ »
   « នៅ...នៅមិនទាន់អស់ទេ ឯងនឹងបានឃើញយើងអាក្រក់ជាងនេះទៅទៀត ព្រោះបន្ទាប់ពីនេះយើងនឹងឱ្យឯងឃើញខ្សែស្រឡាយរាជវង្សរបស់ឯងស្លាប់ទៅម្ដងម្នាក់ៗ » នោះគឺពិតណាស់ ទោះបីហ្វីលីពបានស្លាប់ ប៉ុន្តែបុត្រាផ្សេងៗរបស់គេគឺនៅរស់នៅឡើយនិងកំពុងតែរត់គេចខ្លួន ដូច្នេះទ្រង់នៅតែមិនទាន់អាចឈ្នះដោយស្ងប់ចិត្តបានឡើយ ដូចពាក្យចាស់ពោលថាជីកស្មៅត្រូវជីកទាំងឬស

   ចំពោះថេយ៉ុងកាលដែលជុងហ្គុកមិនជ្រើសសម្លាប់គេ ព្រោះទ្រង់យល់ថាគេត្រឹមតែជាក្មេងទន់ខ្សោយម្នាក់ ខុសពីក្មេងប្រុសទូទៅ ដូច្នេះឧត្តមគតិការគិតរបស់ទ្រង់គឺទ្រង់នឹងមិនធ្វើបាបទៅកាន់អ្នកទន់ខ្សោយណាម្នាក់ដែលគ្មានផ្លូវតស៊ូនោះបានឡើយ ។

   ហើយនោះក៏ជាហេតុម្យ៉ាងដែលហ្វីលីពស្រលាញ់បុត្រាពៅរបស់ទ្រង់អង្គនេះខ្លាំងណាស់ ព្រោះគេប្រសូតមកគួរឱ្យអាណិត គួរឱ្យស្រលាញ់ ទន់ភ្លន់ខុសពីបុត្រាផ្សេងៗរបស់ទ្រង់ ហ្វីលីពគ្មានបុត្រីទេ ប៉ុន្តែថេយ៉ុងនេះហើយគេមានឬកពារគ្រប់យ៉ាងដូចជាក្មេងស្រី ដែលធ្វើឱ្យហ្វីលីពចិត្តទន់ អាណិតស្រលាញ់គេខ្លាំងលើសបុត្រាផ្សេងៗទៅទៀត ។

?????????????????????Where stories live. Discover now