抖阴社区

??????? : ??????????????????????

531 35 0
                                    

   បន្ទូលរបស់ទ្រង់ពេលនោះធ្វើឱ្យថេយ៉ុងស្រឡាំងកាំងបន្តិច ព្រោះគេពិតជាស្ដាប់មិនច្រឡំនោះទេ ជុងហ្គុកហៅគេថាជាមហេសីរបស់ទ្រង់ ហើយខណៈពេលនេះទ្រង់កំពុងតេក្រេវក្រោយ៉ាងខ្លាំងទៀតផងដែលវាបានបង្ហាញឡើងលើព្រះភក្រ្តរបស់ទ្រង់ ។

   « ឯងជាអ្នកណា? »
   « ជាអ្នកណាហ្ហេស? » ឌឹបប! ជុងហ្គុកកាច់ដៃគេមួយទំហឹងរួចធាក់គេមួយជើងចំដើមទ្រូងរបស់គេធ្វើឱ្យដួលផ្ងារក្រោយ មិនបញ្ចប់ត្រឹមនេះទ្រង់ស្ទើរនិងចូលទៅដាល់គេបន្ថែមទៀតដើម្បីរំងាប់កំហឹង ប៉ុន្តែថេយ៉ុងចាប់ព្រះហស្តរបស់ទ្រង់ជាប់មិនឱ្យទ្រង់ធ្វើបែបនោះឡើយ

   « បានហើយ កុំធ្វើបាបគេអីអាណិតក្មេង »
   « តែគេស្ទើរនិងប៉ះពាល់ឯងទៅហើយ ហេតុអី...»

   « តែលោកក៏បានហាមឃាត់សកម្មភាពរបស់គេរួចទៅហើយ ជុងហ្គុកលោកគឺជាស្ដេច លោកមិនត្រូវធ្វើអ្វីមួយដោយកំហឹងនោះទេ ទោះយ៉ាងណាគេក៏ជាប្រជារាស្រ្តរបស់លោក លោកអាចប្រើវិធីដាក់ទោសគេតាមច្បាប់បានដោយមិនចាំបាច់ធ្វើបែបនេះនោះទេ » ថេយ៉ុងដឹងថាទ្រង់កំពុងតែខ្ញាល់យ៉ាងខ្លាំង ប៉ុន្តែគេមិនព្រមលែងព្រះហស្តរបស់ទ្រង់នោះទេ ព្រោះខ្លាចជុងហ្គុកមិនឈប់ត្រឹមនេះ ប៉ុន្តែទ្រង់ហាក់ស្ងប់ព្រះទ័យមកវិញពេលដែលបានសណ្ដាប់ឮបែបនេះ

   « បាន » ជុងហ្គុកព្យាយាមរំងាប់កំហឹងរបស់ទ្រង់និងគិតថាមិនដាក់ទោសគេតាមវិធីនេះនោះទេ តែគេនិងត្រូវកាត់ទោសតាមច្បាប់ដែលបានធ្វើ ទីមួយគេបានធ្វើបាបក្មេងដែលមិនដឹងអីទោះបីជាកូនប្រុសរបស់គេក៏ដោយ តែច្បាប់ថ្មីដែលជុងហ្គុក
បង្កើតឡើងគឺមិនឱ្យប្រើប្រាស់អំពើហឹង្សាលើមនុស្សស្រីនិងកុមារនោះទេឬសូម្បីតែមនុស្សចាស់

    « ឯង...ងាប់ទៅ »
    « ជុងហ្គុកប្រយ័ត្ន...» ខណៈនោះប្រុសម្នាក់នោះមិនបានឈប់ត្រឹមនេះទេ គេនៅតែព្យាយាមធ្វើបាបពួកទ្រង់ដោយដកយកកាំបិតស្នៀតប្រុងលើកមកចាក់ទៅលើជុងហ្គុកប៉ុន្តែថេយ៉ុងស្រាប់តែស្ទុះចូលមកឱបទ្រង់ហាក់ដូចជាចង់ការពារទ្រង់ធ្វើឱ្យជុងហ្គុកស្រឡាំងកាំងមួយភ្លែតតែទ្រង់ក៏បានលើកព្រះហស្តរងវាជាមុន មុនពេលដែលវាបង្កគ្រោះថ្នាក់ទៅលើថេយ៉ុងទើបធ្វើឱ្យកាំបិតបានមុតព្រះហស្តរបស់ទ្រង់

?????????????????????Where stories live. Discover now