抖阴社区

??????? : ???????????????????????

532 30 0
                                    

   « នាងស្រីល្ងង់ម្នាក់នោះតាំងខ្លួនជាមនុស្សចិត្តធម៌ចែករំលែកប្ដីទៅឱ្យទៅអ្នកដទៃ តាំងខ្លួនធ្វីជាព្រះឆុឹស! គួរឱ្យជ្រិញខ្លាំងណាស់ » បន្ទាប់ពីត្រូវអាន់ណាតបតដល់ស្ពឹកមុខ ផែនការរបស់ពួកគេក៏ត្រូវបរាជ័យជាលើកទីពីរ រ៉ូហ្សានីកាន់តែម៉ួរម៉ៅក្នុងចិត្តគេមកដណ្ដើមប្ដីទៅមិនក្ដៅក្រហាយស្មើរនិងបានជួបមនុស្សល្ងង់ចិត្តធម៌តាំងខ្លួនជាព្រះដូចជាអាន់ណានោះទេ

   « បើតាមមើលទៅ ពួកយើងដូចជាមើលស្រាលស្រីម្នាក់នោះពេកហើយ បើប្រើល្បិចក៏ត្រូវតែប្រើល្បិចណាដែលខ្ពស់ជាងនេះបន្តិច ព្រោះនាងមិនល្ងង់ឱ្យពួកយើងបង្វែរក្បាលបានងាយៗនោះទេ »

   « ចុះម្ចាស់បងចង់ធ្វើបែបណាទៀត? »
   « បងដឹងហើយថាត្រូវធ្វើបែបណា លើកនេះកុំថាឡើយនាងជាមនុស្សចិត្តធម៌ ទោះបីនាងជាព្រះក៏ពិបាកនិងមិនជឿនោះដែរ » រ៉ូហ្សាណាចាប់ផ្តើមនឹកឃើញល្បិចមិនសូវល្អមួយ ប៉ុន្តែលើកនេះវាខុសពីលើកមុនៗ ដែលម្ដងនេះព្រួញមួយអាចនឹងបាញ់បានសត្វដល់ទៅពីរ ហើយអ្នកដែលត្រូវរងគ្រោះនោះគឺជាថេយ៉ុងនិងអាន់ណានេះឯង
....

   នៅក្នុងដំណាក់ ថេយ៉ុងគង់នៅជាមួយនិងមាតាហើយនិងម្ចាស់បងថ្លៃរបស់គេ គេនៅតែគិតពីរឿងនោះហើយសឹងតែមិនជឿថាវាអាចមានរឿងបែបនេះកើតឡើងពិតមែន ហេតុអ្វីគេអាចមានគភ៌បានទាំងដែលគេជាមនុស្សប្រុស ប៉ុន្តែចំពោះរឿងនេះមានតែមាតារបស់គេប៉ុណ្ណោះដែលអាចបកស្រាយបាន ។

   « មាតាមិនជ្រាបថាត្រូវបកស្រាយយ៉ាងណាឱ្យបុត្រយល់នោះទេ បុត្រចាំបានទេថាពីមុននៅពេលដែលបុត្រឈឺពោះខ្លាំងហើយត្រូវការថ្នាំនិងមានអារម្មណ៍ថាដូចជាត្រូវការអ្វីម្យ៉ាងនោះ ពេទ្យលួងបានទូលមាតានិងបិតារបស់បុត្រថា បុត្រាជាក្មេងប្រុសដែលមានលក្ខណៈពិសេសខុសពីក្មេងប្រុសដទៃ...»

   គេសឹងតែភ្លេចទៅហើយគឺនៅពេលដែលគេចម្រើនវ័យ គេមានអាការៈបែបនេះហើយបន្តស្ទើរតែរាល់ខែមកដល់ពេលនេះ ប៉ុន្តែគ្មានអ្នកណាម្នាក់ប្រាប់គេពីមូលហេតុពិតប្រាកដនៃរឿងទាំងអស់នេះនោះឡើយ  ប៉ុន្តែមាតានិងបិតារបស់គេបែរប្រាប់ថាវាគ្រាន់តែជាជម្ងឺប្រចាំកាយម្យ៉ាងរបស់គេដែលតម្រូវឱ្យគេក្លាយទៅជាបែបនេះ ។

?????????????????????Where stories live. Discover now