抖阴社区

??????? : ?????????????????????????

564 39 2
                                    

     គ្រួសាររាជវង្សបានយាងចេញមកជូនដំណើរស្ដេចនិងមហេសីរបស់ទ្រង់ក្នុងការចាកចេញនោះ ថេយ៉ុងមិនសូវសប្បាយព្រះទ័យព្រោះគេដឹងថាគេត្រូវបានជ្រើសរើសដោយសារតែមហាក្សត្រយានី គឺមិនមែនជុងហ្គុកនោះទេ ហើយគេក៏ដឹងដូចគ្នាថាទ្រង់មិនពេញចិត្តឱ្យគេយាងទៅជាមួយទ្រង់នោះឡើយ បើកុំតែនោះគឺជាការស្នើររបស់មហាក្សត្រយានី ចំណែករ៉ូហ្សានីវិញបានត្រឹមតែឈរក្ដាប់ដៃយ៉ាងស្ងៀមស្ងាត់ ក្នុងចិត្តពោរពេញទៅដោយការច្រណែនជាខ្លាំង ។

   « មើលថែបុត្រាសុណិសាររបស់មាតាឱ្យបានល្អ កុំនៅពីឆ្ងាយពីទ្រង់ ហើយព្យាយាមតាំងព្រះទ័យរបស់បុត្រត្រូវទន្ទិញថាគេជាមហេសីរបស់បុត្រហើយ គេមិនមែនជាសត្រូវរបស់បុត្រទៀតនោះទេ »

   មហាក្សត្រយានីមានសុវណ្ណីតិចៗក្បែរជុងហ្គុក ទ្រង់គ្រាន់តែញញឹមនិងមិនបានមានបន្ទូលឆ្លើយតប ឱ្យតែមាតារបស់ទ្រង់សប្បាយព្រះទ័យទ្រង់នឹងមិនរារែកនោះឡើយ មើលទៅមហាក្សត្រយានីប្រហែលជាត្រង់ឱ្យអ្នកទាំងពីរផ្សះផ្សារគ្នានិងលះបង់ចោលនូវគំនិតការគំគួនទាំងអស់នោះចោល ។

   « សំណាងល្អបុត្រមាតា » ម្ចាស់ក្សត្រីយាងឱបបុត្រាតូចរបស់ទ្រង់ជាមួយស្នាមញញឹមនិងពាក្យជូនពរ ទ្រង់ហាក់មិនសូវព្រួយព្រះទ័យដូចពីមុនទៀតនោះទេ ទោះបីថេយ៉ុងយាងចេញពីរាជវាំងប៉ុន្តែអ្នកដែលយាងចេញទៅជាមួយគេគឺជាជុងហ្គុក ម្ចាស់ក្សត្រីទទួលស្គាល់ថាទ្រង់ជាស្ដេចល្អមួយអង្គ រយៈពេលដែលគ្រួសាររបស់ទ្រង់នៅទីនេះ ជុងហ្គុកគឺមិនដែលធ្វើបាបពួកទ្រង់នោះទេ ទោះបីពួកទ្រង់ជាគ្រួសាររាជវង្សរបស់ហ្វីលីពក៏ដោយ

   ការចាកចេញដំណើររបស់ទ្រង់ហាក់សាមញ្ញនិងធម្មតាបំផុត ពួកទ្រង់តុបតែងព្រះកាយដូចជាប្រជារាស្រ្តសាមញ្ញធម្មតា និងមិនមានការហែរហមដោយក្រុមទាហាននោះទេ នោះក៏ជាការរៀបចំរបស់ព្រះគ្រូចាណាយ៉ាដូចគ្នា ប៉ុន្តែមិនមានន័យថាលោកគ្រូនិងបណ្ដោយឱ្យស្ដេចរបស់គាត់មានបញ្ហាអ្វីនោះដែរ គឺគាត់បានត្រៀមវាទុករួចជាស្រេចទៅហើយ ។

    « ហេតុអីក៏លោកមិនបដិសេធចំពោះរឿងនេះ យើងដឹងថាលោកមិនចង់យាងចេញមកជាមួយយើងនោះទេ លោកជាស្ដេច លោកអាចធ្វើអ្វីក៏បាន បែបនោះលោកនឹងមិនចាំបាច់ត្រូវបង្ខំព្រះទ័យចេញមកជាមួយយើងនោះទេ » ថេយ៉ុងចាប់អារម្មណ៍ឃើញព្រះភក្រ្តរបស់ទ្រង់ដូចជាធុញទ្រាន់ពេលយាងចេញដំណើរមកជាមួយនិងគេ សូម្បីតែគេក៏មិនសប្បាយព្រះទ័យនោះដែរដែលត្រូវយាងចេញមកជាមួយនិងមនុស្សដែលមិនចង់មកជាមួយគេនោះ

?????????????????????Where stories live. Discover now