抖阴社区

??????? : ???????????????????????

154 17 0
                                    

   បន្ទាប់ពីមានរឿងនោះកើតឡើងធ្វើឱ្យអ្នករាល់គ្នាជាពិសេសជុងហ្គុកមានការចម្លែកចិត្តយ៉ាងខ្លាំង ប៉ុន្តែមិនមានអ្នកណាម្នាក់ហ៊ាននិយាយអ្វីនោះទេ ប៉ុន្តែងាកមកមើលរ៉ូហ្សានីដែលកំពុងតែដើរនៅក្នុងរាជវាំងតែម្នាក់ឯងនៅពេលល្ងាច មើលទៅទឹកមុខរបស់នាងញញឹមញញែមដូចជាកំពុងតែសប្បាយចិត្តរឿងអ្វីក៏មិនដឹងគ្មានអ្នកណាដឹងឡើយ ប៉ុន្តែជួនជាពេលដែលនាងកំពុងតែដើរនោះ ក៏ស្រាប់តែនាងបានប្រទះឃើញថេយ៉ុងក៏កំពុងតែដើរមកពីចម្ងាយ ហើយនាងស្រាប់តែនឹកឃើញចង់ធ្វើអ្វីម្យ៉ាង ទើបសម្រេចចិត្តដើរចូលទៅឃាត់ដំណើររបស់គេភ្លាមៗ ។

   « ចង់ទៅណាដែរ? ឮថាទើបតែធ្វើឱ្យព្រះអង្គបាក់ព្រះភក្ត្រនៅក្នុងចំណោមមុខពួកមន្ត្រីទាំងអស់នោះរួច មិនគិតសោះថាគ្រាន់តែខ្លួនមានបុត្ររបស់ទ្រង់ភ្លាម ក៏គិតចង់ធ្វើអ្វីតាមតែចិត្តដោយមិនក្រែងចិត្តអ្នកណាទាំងអស់បែបនេះ »

   « មែនហើយ ព្រោះយើងកំពុងតែមានបុត្ររបស់ទ្រង់ មិនដូចនាងអ្វីក៏គ្មាន » ថេយ៉ុងញញឹមហាក់ចម្អកឱ្យនាង សម្ដីរបស់គេស្ដាប់ហើយស្ទើរធ្វើឱ្យរ៉ូហ្សានីក្អួតឈាមចេញមកក្រៅ នាងក្ដាប់ដៃចូលគ្នាប្រែទឹកមុខដែលគិតថាមកចម្អកឱ្យគេ ប៉ុន្តែមានឯណាបែរជាត្រូវគេចម្អកឱ្យវិញឈឺដល់ខស្ពឹកមុខរកថ្លែងមិនត្រូវ

   « ឯងកុំក្អេងក្អាងពេក កុំភ្លេចឱ្យសោះថាអាន់ណាក៏កំពុងមានបុត្ររបស់ជុងហ្គុកដូចគ្នា ឯងគិតហ្ហេសថាអាចយកឈ្នះព្រះទ័យជុងហ្គុកបានដោយសារតែរឿងនេះ អាន់ណាមានបុត្រច្បងរបស់ទ្រង់ ដូច្នេះមុនឬក្រោយអ្នកដែលជារាជជាទាយាទពិតប្រាកដគឺជាបុត្ររបស់នាង »

   « បើអ៊ីចឹងតើវាយ៉ាងម៉េច? កើតមកបានក៏អាចស្លាប់ទៅវិញបានដូចគ្នា ព្រះអាទិត្យនៅតែមានរះហើយក៏លិចទៅវិញ ចុះទម្រាំ...ហ្ហឹស! » ម្ដងទៀតដែលថេយ៉ុងធ្វើឱ្យនាងភ្ញាក់ផ្អើលនិងសម្ដីរបស់គេ នាងមិនដែលគិតថាថេយ៉ុងមានគំនិតបែបនេះទាល់តែសោះ ទាំងដែលរាល់ថ្ងៃនាងឃើញអ្នកទាំងពីរស្និទ្ធស្នាលគ្នាជាខ្លាំង ហើយរាប់អានគ្នាដូចជាបងប្អូន ប៉ុន្តែនៅពីក្រោយខ្នងអាន់ណា ថេយ៉ុងបែរជាអាក្រក់ជាងការគិតរបស់គេទៅទៀត

?????????????????????Where stories live. Discover now