抖阴社区

???????

147 17 0
                                    

ព្រះគ្រូបានយករឿងគ្រប់យ៉ាងដែលថេយ៉ុងបានប្រមាថដល់គាត់ទូលដល់ជុងហ្គុក ព្រោះលោកគិតថាប្រហែលជាទ្រង់អាចរកវិធីដើម្បីដោះស្រាយរឿងទាំងអស់នេះ ប៉ុន្តែផ្ទុយទៅវិញអ្វីដែលទទួលបានគឺជុងហ្គុកហាក់មិនជឿពីអ្វីដែលព្រះគ្រូបានទូលទ្រង់នោះទេ ហើយជុងហ្គុកក៏បានលើកហេតុផលថាវាប្រហែលជាមកពីជម្ងឺភ្លេចភ្លាំងរបស់គេនោះឯង ។

« យើងយល់ថាវាប្រហែលជាមកពីជម្ងឺភ្លេចភ្លាំងរបស់គេរើឡើង ព្រោះមួយរយៈនេះគេតែងតែធ្វើអ្វីប្លែកៗយើងក៏ជ្រាបដូចគ្នា ព្រះគ្រូយើងសុំទោសជំនួសមហេសីេបស់យើងផង តែគេគ្មានចេតនាប្រមាថទៅលើព្រះគ្រូនោះទេ »

« ព្រះអង្គទូលបង្គំមិនបាននិយាយថាព្រះមហេសីមានចេតនានោះទេ ប៉ុន្តែការសង្ស័យថ្មីមួយរបស់ទូលបង្គំបានរំលឹកទូលបង្គំថា គឺគេមិនមែនជាព្រះមហេសីថេយ៉ុងនោះទេ »

« ព្រះគ្រូកំពុងមានប្រសាសន៍ពីអ្វី? »
« ត្បិតថាចំណេះដឹងរបស់ទូលបង្គំមិនអាចហៅថាល្អលើសគេ ប៉ុន្តែតាមបទពិសោធន៍ដែលទូលបង្គំមាននិងឆ្លងកាត់មកជាច្រើនឆ្នាំ វាមិនអាចទៅរួចឡើយដែលមនុស្សណាម្នាក់អាចធ្វើអ្វីមួយទៅហើយមិនចងចាំដោយសារមានជម្ងឺភ្លេចភ្លាំងនោះ ពួកគេអាចគ្រាន់តែភ្លេចភ្លាំងបន្តិចបន្តួច ប៉ុន្តែមិនមែនបាត់បង់ការចងចាំនោះទេ »

ក្នុងភាពមិនពេញចិត្តនោះ ព្រះគ្រូក៏មានការសង្ស័យខ្លះផងដែរ ប៉ុន្តែមិនមានន័យថាគាត់មិនពេញចិត្តថេយ៉ុងនោះទេ ការដាស់តឿនរបស់គាត់ពីមុនទៅកាន់ជុងហ្គុកគ្រាន់តែជារឿងដែលគ្រូត្រូវធ្វើ ប៉ុន្តែតាំងពីមានហេតុការណ៍គ្រោះថ្នាក់ដល់ជីវិតនោះពីរដងរួចមក ព្រះគ្រូក៏ដឹងហើយថាថេយ៉ុងគេស្មោះត្រង់ជាមួយនិងជុងហ្គុកខ្លាំងប៉ុណ្ណា គេបានជួយជីវិតទ្រង់ដល់ទៅ២ដងទាំងដែលទ្រង់ជាសត្រូវរបស់គេ ហើយថែមទាំងហ៊ានងើបឡើងប្រឆាំជាមួយនិងបិតារបស់គេដើម្បីទ្រង់ទៀត រឿងនេះវាបានបញ្ជាក់ពីភាពស្មោះត្រង់របស់គេចំពោះជុងហ្គុករួចទៅហើយ ដូច្នេះចាំបាច់ទេដែលគេត្រូវធ្វើបែបនេះដូចជាកំពុងបំផ្លាញខ្លួនឯង?

?????????????????????Where stories live. Discover now