抖阴社区

??????? : ?????????????

392 25 1
                                    

    ក្រោយពីអ្នកទាំងពីរបានជួបគ្នា ភ្លៀងក៏ចាប់ផ្ដើមធ្លាក់ពួកគេបានចូលជ្រកនៅក្រោមជម្រកថ្មធំល្មមមួយដែលមានសណ្ឋានដូចជារូងភ្នំ មេឃហាក់ដូចជាព្យាយាមហាមឃាត់ដំណើររបស់ពួកគេសម្រាប់អ្វីមួយ ពិតណាស់នេះជាពរដែលព្រះជាម្ចាស់ប្រទាន ពួកគេអាចមានពេលវេលានៅជាមួយគ្នាតែពីរនាក់ម្ដងទៀត ខណៈដែលពេលនេះពួកគេបានយល់ចិត្តគ្នាទៅវិញទៅមករួចទៅហើយ ដូច្នេះពួកគេគួរតែចំណាយពេលជាមួយគ្នាឱ្យបានច្រើនជាងនេះបន្ថែមទៀត ។

   « រងារមែនទេ? » ជុងហ្គុកព្យាយាមបង្កាត់ភ្លើងព្រោះក្រឡេកឃើញបុត្រាតូចឱបកាយរងារញ័រមាត់ទទ្រើក ពេលឮទ្រង់សួរបែបនេះគេក៏ងក់ក្បាល ប៉ុន្តែភ្លាមនោះគេស្រាប់តែភ្ញាក់ផ្អើលនិងកាយវិការរបស់ទ្រង់ជាខ្លាំង នៅពេលដែលជុងហ្គុកបានកៀកស្មាគេឱ្យផ្ដេកក្បាលកើយនៅលើស្មារបស់ទ្រង់ និងព្យាយាមឱបគេយ៉ាងស្និទ្ធស្នាលដើម្បីប្រាកដថាគេនឹងមានភាពកក់ក្ដៅបន្តិច

   « ជុងហ្គុក...»
   « វាគួរតែជាពេលវេលារបស់ពួកយើងហើយ » ជុងហ្គុកបានយកម្រាមដៃទុចលើបរបូរមាត់របស់គេ ទ្រង់ដឹងថាបុត្រាតូចមានការភ័យខ្លាចបន្តិចបន្តួចពេលដែលទ្រង់ប៉ះពាល់គេខ្លាំងក្លាបែបនេះ ប៉ុន្តែវាពិតហើយនោះជាពេលវេលារបស់ពួកគេ តើត្រូវឱ្យទ្រង់រងចាំដល់ពេលណាទៀត?

   «  ប៉ុន្តែទ្រង់នៅតែ...» ថេយ៉ុងងាកមុខចេញហាក់មិនពេញចិត្តនិងទង្វើររបស់ទ្រង់ តើពេលនេះទ្រង់ចង់ធ្វើអ្វី? ខណៈពេលដែលទ្រង់មិនបានមានបន្ទូលប្រាប់គេពីអារម្មណ៍របស់ទ្រង់មកកាន់គេនោះឡើយ ដូច្នេះគេនៅតែតាំងចិត្តដដែលថាបើទ្រង់នៅតែបែបនេះគេគ្មានថ្ងៃឱ្យរឿងនេះកើតឡើងជាដាច់ខាត

   « ហេតុអី? »
   « ដូចដែលទូលបង្គំធ្លាប់ទូលទ្រង់ ដរាបណាទ្រង់មិនមានបន្ទូលពីវាចេញមក ទូលបង្គំគ្មានថ្ងៃឱ្យវាកើតឡើងឡើយ » ថេយ៉ុងលើកដៃរុញទ្រូងជុងហ្គុកចេញ និងបម្រុងគេចចេញពីការប៉ះពាល់របស់ទ្រង់ ប៉ុន្តែជុងហ្គុកបានទាញដៃគេត្រឡប់មកវិញនិងបង្វែរវាជាការថើបយ៉ាងផ្អែមល្ហែម មុនដំបូងថេយ៉ុងមិនបានយល់ព្រមនិងទ្រង់នោះទេ ប៉ុន្តែយូរទៅស្នាមថើបដ៏ផ្អែមល្ហែមបានបន្ទន់ចិត្តរបស់គេឱ្យស្របតាមទ្រង់
 
   ថេយ៉ុងត្រូវទ្រង់ផ្ដេកខ្លួនគេទៅលើកម្រាលស្លឹកឈើដែលទ្រង់បានកាច់មកក្រាល គេងាកមុខចេញទៅម្ខាងដឹងថាមិនអាចយកឈ្នះភ្លើងប្រាថ្នារបស់ទ្រង់ដែលកំពុងតែឆាបឆេះចង់លេបត្របាក់រូបគេ ។ ដំណក់ទឹកភ្នែកបានរមៀលចុះសន្សឹមៗលើផែនថ្ពាល់ទន់រលោង ប៉ុន្តែវាត្រូវបានបរបូរមាត់ក្រាស់ផ្ដិតថើបដល់ស្ងួតអស់ ម្រាមដៃចាប់ច្បិចចង្ការបស់គេបង្វែរមកទល់មុខទ្រង់ ថេយ៉ុងសម្លឹងមុខទ្រង់ដោយក្ដីអស់សង្ឃឹមនិងជំនឿចិត្តលើទ្រង់ ប៉ុន្តែភ្លាមៗជុងហ្គុកស្រាប់តែប្ដូរមកថើបស្នៀតផ្កានិងបង្អូសបរបូរមាត់មកដល់ទងត្រចៀករបស់គេនិងខ្សឹបប្រាប់គេតិចៗថា ៖

?????????????????????Where stories live. Discover now