« ថាម៉េចហ្នឹង បុត្រមានបន្ទូលជាការពិតហ្ហេស?ជុងហ្គុកនិងថេយ៉ុង...»
« មែនហើយព្រះមាតា ខ្ញុំម្ចាស់បានឃើញវាដោយផ្ទាល់ មានស្នាមជាច្រើននៅលើព្រះកាយរបស់ជុងហ្គុក ហើយខ្ញុំម្ចាស់គិតថាគ្មានអ្នកណាក្រៅពីថេយ៉ុងជាអ្នកធ្វើនោះទេមាតា » រឿងដែលនាងបានឃើញនិងគិតតែម្នាក់ឯងនោះ ពេលនេះនាងបានយកវាមកទូលដល់មហាក្សត្រយានីហើយនិងរ៉ូហ្សានី ពេលដែលសណ្ដាប់រឿងនេះរួចមហាក្សត្រយានីទ្រង់ញញឹមនិងហាក់ដូចជាសប្បាយព្រះទ័យខ្លាំងណាស់
« ព្រះអង្គនិងក្មេងម្នាក់នោះហ្នឹងហ្ហេស? » ផ្ទុយពីពួកគេរ៉ូហ្សានីស្ដាប់ហើយហាក់ដូចជាចង់អស់សំណើចនិងមិនជឿពីអ្វីដែលអាន់ណាបាននិយាយនោះឡើយ ព្រោះវាមិនអាចទៅរួចឡើយដែលអ្នកទាំងពីរពិតជាបានផ្អែមល្ហែមជាមួយគ្នានៅក្នុងរាត្រីនោះ ព្រោះដូចដែលនាងឃើញជាក់ស្ដែង ពួកគេដូចជាភ្លើងហើយនិងទឹកមិនអាចប៉ះពាល់គ្នាបានឡើយ
« ហេតុអីក៏ទ្រង់អស់សំណើច ខ្ញុំម្ចាស់មិនបានកុហក់នោះទេ បើទ្រង់មិនជឿទេទ្រង់ទៅពិសោធន៍ដោយខ្លួនឯងចុះ ស្វែងរកអ្វីមួយនៅលើព្រះកាយព្រះស្វាមីរបស់ទ្រង់ទៅ នោះទ្រង់ក៏និងទទួលបានចម្លើយដូចជាខ្ញុំម្ចាស់អ៊ីចឹងដែរ »
ឃើញថាអាន់ណានិយាយវាដោយមានទំនុកចិត្តនាងក៏ប្រែទឹកមុខ ប៉ុន្តែនាងគួរតែសប្បាយចិត្តប្រសិនបើវាកើតឡើងពិតមែននោះ ព្រោះជុងហ្គុកពិតជាបានបំផ្លាញគេឱ្យឈឺចាប់តាមអ្វីដែលនាងចង់បាន ប៉ុន្តែហេតុអីនាងមានអារម្មណ៍ថាដូចជាមិនសប្បាយចិត្តសោះអ៊ីចឹងពេលដែលបានឮអំពីរឿងនេះ ។
SKIP....
"...បើទ្រង់មិនជឿទេទ្រង់ទៅពិសោធន៍ដោយខ្លួនចុះ ស្វែងរកអ្វីមួយនៅលើព្រះកាយព្រះស្វាមីរបស់ទ្រង់ទៅ នោះទ្រង់ក៏និងទទួលបានចម្លើយដូចជាខ្ញុំម្ចាស់អ៊ីចឹងដែរ " នេះគឺអ្វីដែលរ៉ូហ្សានីកំពុងតែគិត នាងគិតដល់សុវណ្ណីរបស់អាន់ណាកាន់តែគិតក៏កាន់តែចង់ដឹងនិងចង់ឃើវាផ្ទាល់និងភ្នែក ។
បន្ទាប់ពីគិតរួចនាងក៏ធ្វើដំណើសំដៅមកដំណាក់ផ្សំដំណេករបស់ពួកគេកាលពីយប់មិញ មិនមានអ្នកណានៅក្នុងនោះឡើយ ប៉ុន្តែអ្វីដែលនាងបានឃើញនោះគឺសភាពក្នុងដំណាក់មានភាពរញេរញ៉ៃ ហើយនាងថែមទាំងប្រទះឃើញឈុតរៀបអភិសេកដែលថេយ៉ុងបានស្លៀកវានៅម្សិលមិញនោះត្រូវបានហែកជាចម្រៀកៗធ្លាក់នៅក្បែរក្រឡាបន្ទុំ ។

YOU ARE READING
?????????????????????
Fantasy?????????????????????????????????????????????????? ?????????????????? ?????????????????? ? ???????? ??????? / ?????? ?????????? ???????? : ?? ??????