រយៈពេលមួយខែក្រោយមក អ្នកឱ្យការពីខាងក្រៅព្រះនគរបាមបញ្ជូនដំណឹងតាមរយៈគ្នីគ្នាមកថា មាននគរជិតខាងថ្លើមធំដែលគិតចង់ធ្វើការបះបោរនិងបង្កជាសង្គ្រាម ជុងហ្គុកត្រូវត្រៀមផែនការជាមុនទើបបញ្ជូនទ័ពចេញទៅនិងបង្ក្រាបសត្រូវដោយផ្ទាល់ ដូច្នេះមានន័យថានៅកំឡុងពេលនេះជុងហ្គុកនឹងមិនគង់នៅក្នុងរាជវាំងនោះទេ ។
« ទ្រង់ប្រាកដជាទទួលជ័យជម្នះ » គ្រួសាររាជវង្សទាំងអស់កំពុងតែផ្ដល់ពរជ័យសម្រាប់ទ្រង់ មហេសីទាំងបីអង្គក៏នៅទីនោះព្រមគ្នា ជុងហ្គុកកាន់ដៃរបស់ថេយ៉ុងនិងអាន់ណាថ្នមៗជាមួយស្នាមញញឹមដោយចង់បញ្ជាក់ថានឹងគ្មានរឿងអីនោះទេ ហើយក៏មិនចង់ឱ្យអ្នកទាំងពីរព្រួយបារម្ភផងដែរ ណាមួយពួកគេកំពុងតែពរពោះបុត្ររបស់ទ្រង់ដូចគ្នា
រ៉ូហ្សានីទម្លាក់ទឹកមុខចុះ ព្រោះជុងហ្គុកហាក់មិនបានរវីរវល់ជាមួយនាងដូចមហេសីពីរអង្គទៀតឡើយ ប៉ុន្តែជុងហ្គុកមិនបានមានព្រះទ័យអាក្រក់ដល់ថ្នាក់នេះទេ ទ្រង់ក៏ងាកមកសម្លឹងមុខនាងរួចកាន់ដៃរបស់នាងថ្នមៗទាញមកព្រមគ្នាជាមួយថេយ៉ុងនិងអាន់ណា ពេលនោះហើយនាងហាក់សប្បាយចិត្តឡើងវិញ យ៉ាងហោចណាស់ទ្រង់ក៏នៅចាំថានាងក៏ជាមហេសីរបស់ទ្រង់ដូចគ្នា ។
« យើងសូមផ្ញើរបុត្រាតូចនិងអាន់ណាទៅនាងហើយ មើលថែពួកគេទាំងពីរនិងបុត្រជំនួសយើងផង »
« ពិតណាស់! ទ្រង់កុំព្រួយព្រះទ័យអី » យ៉ាងហោចណាស់នាងក៏ហាក់ដូចជាផ្នែកដ៏សំខាន់មួយរបស់ទ្រង់ដូចគ្នា បន្ទាប់ពីផ្ដែផ្ដាំរួចជុងហ្គុកក៏យាងដំណើរឡើងលើសេះចម្បាំងរបស់ទ្រង់និងបំបោលចេញទៅ ទ្រង់ហាក់មិនសូវព្រួយព្រះទ័យព្រោះមានព្រះគ្រូចាត់ចែងនៅទីនេះ គាត់នឹងមិនឱ្យមហេសីនិងបុត្ររបស់ទ្រង់មានបញ្ហាអីនោះទេ ប៉ុន្តែអ្នកណាទៅដឹង សត្រូវខាងក្រៅមិនគួរឱ្យខ្លាចដូចសត្រូវខាងក្នុងនោះទេ
បន្ទាប់ពីការចាកចេញរបស់ជុងហ្គុក វាមានឱកាសច្រើនណាស់សម្រាប់រ៉ូហ្សាណានិងលីអាមបង្កភាពចលាចលក្នុងរាជវាំងដោយល្បិចដ៏អាក្រក់របស់ពួកគេ ប៉ុន្តែអ្វីដែលគួរឱ្យភ័យខ្លាចនោះគឺគោលដៅរបស់ពួកគេលើកនេះមិនមែនជាថេយ៉ុងនោះទេ ប៉ុន្តែគឺជាអាន់ណា ពួកគេបានរកឃើញល្បិចអាក្រក់មួយដើម្បីកម្ចាត់នាងហើយនិងបុត្ររបស់នាង ។

YOU ARE READING
?????????????????????
Fantasy?????????????????????????????????????????????????? ?????????????????? ?????????????????? ? ???????? ??????? / ?????? ?????????? ???????? : ?? ??????