ច្រើនថ្ងៃបន្ទាប់មកទៀតជុងហ្គុកហាក់ចំណាយពេលសិទ្ធស្នាលជាមួយមហេសីរបស់ទ្រង់ផ្សេងទៀតខុសទម្លាប់ ប៉ុន្តែទ្រង់នៅតែមិនដែលភ្លេចពីសុខទុក្ខរបស់ថេយ៉ុង រាល់ថ្ងៃគេអង្គុយលេងនៅក្នុងសួនហើយស្រង៉ូតស្រង៉ាត់តែម្នាក់ឯងមិនដឹងថាកំពុងគិតអ្វី ពេលខ្លះទៀតនៅក្នុងដំណាក់ គេផ្ដោតលើការអានសៀវភៅរបស់គេរហូតដល់ផ្ទុំលក់តែម្ដង ។
« អាន់ណា »
« ជុងហ្គុក...ទ្រង់... »
« បងបានសម្រេចព្រះទ័យក្នុងការជ្រើសរើសអូនរួចទៅហើយ ដូច្នេះអត់ទោសឱ្យផង គឺមានតែអូនម្នាក់ប៉ុណ្ណោះដែលអាចជួយបងបាន » ជុងហ្គុកយាងមកដំណាក់របស់អាន់ណាច្រើនថ្ងៃជាប់គ្នា មិនចាំបាច់និយាយក៏ដឹងថាមានអ្វីខ្លះកំពុងតែកើតឡើងរវាងពួកគេ ជុងហ្គុកបានសម្រេចព្រះទ័យក្នុងការជ្រើសយកនាងឱ្យធ្វើជាមាតាបុត្ររបស់ទ្រង់និងចំណាយពេលជាមួយនាង ដំបូងឡើយអាន់ណាហាក់មានភាពភ័យខ្លាច ប៉ុន្តែមិនថាយ៉ាងណាជុងហ្គុកគឺជាព្រះស្វាមីរបស់នាង វាពិតជាមិនទាស់ខុសនោះទេ« ខ្ញុំម្ចាស់សង្ឃឹមថាបំណងប្រាថ្នារបស់ពួកយើងនិងបានសម្រេចក្នុងពេលឆាប់ៗនេះ ព្រះជាម្ចាស់ប្រាកដជាប្រទានអំណោយដ៏ល្អបំផុតសម្រាប់ទ្រង់ »
« ឆាប់មករកបិតាមកបុត្របិតា » ជុងហ្គុកដាក់ក្បាលរបស់ទ្រង់និងឧទររបស់នាង ទ្រង់ពិតជាសប្បាយព្រះទ័យប្រសិនបើទ្រង់អាចក្លាយជាបិតារបស់គេ អាន់ណាពិតជាសាកសមជាមាតាដ៏ល្អម្នាក់សម្រាប់បុត្ររបស់ទ្រង់ ប៉ុន្តែជុងហ្គុកនៅតែមិនសប្បាយព្រះទ័យរាល់ពេលដែលទ្រង់ទៅជួបថេយ៉ុងនិងឃើញទឹកមុខស្រង៉ូតស្រង៉ាត់របស់គេខុសប្លែកពីធម្មតា
« បានហើយជុងហ្គុក ទ្រង់គួរតែយាងទៅដំណាក់របស់បុត្រាតូចហើយកំដរទ្រង់ទៅ ព្រោះប៉ុន្មានថ្ងៃមកនេះខ្ញុំម្ចាស់មានអារម្មណ៍ថាគេមិនសូវសប្បាយព្រះទ័យទាល់តែសោះ មិនដឹងថាគេកើតអ្វីខ្ញុំម្ចាស់បារម្ភណាស់ ឬមួយទ្រង់ធ្វើអីគេមែនទេប្រាប់ខ្្ុំម្ចាស់មក »
អាន់ណាបញ្ចេញទឹកមុខនិនសូវសប្បាយព្រះទ័យដាក់ទ្រង់ ព្រោះគិតថាជុងហ្គុកអាចជាមូលហេតុដែលធ្វើឱ្យម្ចាស់ប្អូនរបស់ទ្រង់មិនសប្បាយព្រះទ័យបែបនេះ អាន់ណាសព្វព្រះទ័យបុត្រាតូចណាស់គឺដូចជាមហាក្សត្រយានីយ៉ាងអ៊ីចឹង ដូច្នេះនាងពិតជាព្រួយបារម្ភពីគេនិងមិនចង់ឱ្យគេឯកោនោះទេ ។

YOU ARE READING
?????????????????????
Fantasy?????????????????????????????????????????????????? ?????????????????? ?????????????????? ? ???????? ??????? / ?????? ?????????? ???????? : ?? ??????