អ្នករាល់គ្នានៅក្នុងដំណក់នោះពេញមួយយប់ដើម្បីរងចាំមើលជុងហ្គុកដឹងព្រះកាយឡើងមក គ្មានអ្នកណាបានផ្ទុំលក់ស្រួលនោះទេ សូម្បីតែថេយ៉ុងគេបានអង្គុយចុះនៅក្បែរគ្រែនិងដាក់ក្បាលផ្ទុំនៅក្បែរជុងហ្គុកពេញមួយយប់ ហើយជារឿងដែលល្អនោះឥឡូវនេះគឺជុងហ្គុកបានដឹងព្រះកាយឡើងផងដែរ ទ្រង់បើកព្រះនេត្រឡើងយឺតៗនិងងាកមកសម្លឹងមើលអ្នកដែលនៅក្បែរព្រះហស្តរបស់ទ្រង់បំផុតនោះគឺជាថេយ៉ុង គេបានផ្ទុំក្បែរទ្រង់បែបនោះពេញមួយយប់ ។
« ព្រះអង្គដឹងព្រះកាយហើយ » សំឡេងនោះបានធ្វើឱ្យអ្នករាល់គ្នាតើនឡើងពីដំណេករួចក៏ពិតជាឃើញថាជុងហ្គុកបានដឹងព្រះកាយឡើងពិតមែន ម្នាក់ៗពិតជាសប្បាយចិត្តខ្លាំងណាស់សូម្បីតែថេយ៉ុងក៏តើនឡើងដូចគ្នា គេញញឹមបន្តិចនៅពេលដែលឃើញថាជុងហ្គុកអស់អីហើយ
« មាតា...»
« មាតាជ្រាបកុំទាន់កម្រើកអីបុត្រ យប់មិញនេះពួកយើងបាននៅទីនេះជុំគ្នាពេញមួយយប់ ពួកយើងពិតជាបារម្ភពីបុត្រខ្លាំងណាស់ ហើយម្នាក់ៗស្ទើរតែគ្មានសង្ឃឹមទៅហើយ ប៉ុន្តែជាសំណាងល្អថេយ៉ុងគឺជាអ្នកដែលបានជួយសង្គ្រោះដល់បុត្រពីថ្នាំពុលទាំងអស់នោះ »មហាក្សត្រយានីបានមានសុវណ្ណីប្រាប់បុត្ររបស់ទ្រង់ពីរឿងទាំងអស់ដែលបានកើតឡើង និងពោលសរសើរថេយ៉ុងមិនដាច់ពីមាត់ថាគេជាអ្នកដែលបានជួយទ្រង់ និងព្យាយាមគ្រប់បែបយ៉ាងរហូតធ្វើឱ្យទ្រង់ដឹងព្រះកាយឡើងមកវិញ ហើយពេញមួយយប់គេនៅមើលថែទ្រង់មិនឱ្យឃ្លាតឆ្ងាយសូម្បីតែមួយវិនាទី ថ្នាក់ដៃជើងខ្លួនប្រាណរបស់គេពោរពេញទៅដោយរបួសរលាត់ស្បែកយ៉ាងណាក៏គេមិនខ្វល់ជាមួយនោះដែរ ។
« បុត្រទតចុះ សូម្បីតែព្រះកាយនិងដៃជើងរបស់គេទាំងមូលពោរពេញទៅដោយរបួសយ៉ាងណាក៏គេមិនរវីរវល់ជាមួយនិងខ្លួនឯងនោះដែរ ប៉ុន្តែអ្វីដែលគេខ្វល់នោះគឺជាបុត្រតែប៉ុណ្ណោះ » មហាក្សត្រយានីបានចាប់ព្រះហស្តរបស់គេថ្នមៗដើម្បីលើកបង្ហាញឱ្យជុងហ្គុកទតមើល ហើយនៅពេលដែលទតមើលទៅវាគឺដូចជាអ្វីដែលទ្រង់មានសុវណ្ណីពិតមែន បាតដៃរបស់គេពោរពេញទៅដោយរបួសនិងឡើងជាពងជាំគួរឱ្យញញើតឃើញហើយឈឺចាប់ជំនួស ប៉ុន្តែគេហាក់មិនរវល់និងខ្លួនឯងទាល់តែសោះ

YOU ARE READING
?????????????????????
Fantasy?????????????????????????????????????????????????? ?????????????????? ?????????????????? ? ???????? ??????? / ?????? ?????????? ???????? : ?? ??????