អាន់ណាបានយាងមកដំណាក់របស់ជុងហ្គុក ខណៈដែលទ្រង់ស្ងប់ស្ងាត់និងកង្វល់ក្នុងព្រះទ័យជាខ្លាំង ការបាត់ព្រះកាយរបស់ថេយ៉ុងជារឿងដែលគួរឱ្យបារម្ភបំផុត មិនត្រឹមតែសុវត្ថិភាពរបស់គេនោះទេ ប៉ុន្តែវាក៏បង្ហាញយ៉ាងច្បាស់ថាសូម្បីតែនៅក្នុងរាជវាំងពេលនេះក៏មិនមានសុវត្ថិភាពដែរ ។
« ជុងហ្គុកទ្រង់កុំព្រួយព្រះទ័យពេកអី ថេយ៉ុងច្បាស់ជាមិនមានរឿងអ្វីកើតឡើងនោះទេ ពេលនេះអ្វីដែលពួកយើងអាចធ្វើបានគឺត្រូវតាមរកគេ ខ្ញុំម្ចាស់ជឿថាព្រះជាម្ចាស់នឹងមិនធ្វើបាបមនុស្សល្អដូចជាគេនោះទេ »
« បងព្យាយាមហើយប៉ុន្តែព្រះទ័យរបស់បងពិតជាមិនស្ងប់នោះទេ អាន់ណាពេលនេះអារម្មណ៍របស់បងពិតជាច្របូកច្របល់ បងមានអារម្មណ៍ថាភ័យខ្លាចជាលើកដំបូង បងពិតជាខ្លាច...» ជុងហ្គុកមានបន្ទូលរដេបរដុប ទឹកមុខរបស់ទ្រង់កំពុងបង្ហាញពីអារម្មណ៍របស់ទ្រង់នៅពេលនេះ អាន់ណាមិនដែលឃើញជុងហ្គុកបែបនេះពីមុនមកឡើយ ទ្រង់ស្ទើរនិងស្រក់ទឹកភ្នែក ហើយទ្រង់មានបន្ទូលថាទ្រង់មានការភ័យខ្លាចជាលើកដំបូង ស្របពេលដែលជុងហ្គុកម៉ារីយ៉ាមិនដែលខ្លាចអ្វីនោះទេ ប៉ុន្តែពេលនេះទ្រង់បែរជាខ្លាចថាបាត់បង់គេទៅវិញ
« ខ្ញុំម្ចាស់យល់ ជុងហ្គុកការព្រួយបារម្ភរបស់ទ្រង់កំពុងបង្ហាញពីក្ដីស្រលាញរបស់ទ្រង់ចំពោះបុត្រាតូចយ៉ាងខ្លាំងក្លា ពេលនេះគេលែងជាសត្រូវរបស់ទ្រង់តទៅទៀតហើយ ប៉ុន្តែគេជាចំណែកមួយនៃបេះដូងរបស់ទ្រង់ ខ្ញុំម្ចាស់យល់ថាលើកនេះបើសិនជាទ្រង់អាចនាំគេត្រឡប់វិញ ទ្រង់គួរតែបង្ហាញពីអារម្មណ៍របស់ទ្រង់ប្រាប់ដល់គេទៅ ជុងហ្គុកវាគ្មានអ្វីត្រូវលាក់បាំងតទៅទៀតនោះទេ »
អាន់ណាពិតជាសប្បាយព្រះទ័យ ព្រោះជុងហ្គុកបានបង្ហាញថាទ្រង់ពិតជាមានក្ដីស្រលាញ់ចំពោះបុត្រាតូចហើយ វាលែងជាការស្អប់រវាងសត្រូវនិងសត្រូវតទៅទៀតហើយ តែវាជាស្នេហារវាងប្ដីប្រពន្ធ ហើយនាងចង់ឱ្យពួកគេយល់ចិត្តគ្នាទៅវិញទៅមកឱ្យបានឆាប់រហ័ស មុននឹងរឿងមិនល្អណាមួយកើតឡើងម្ដងទៀត ។

YOU ARE READING
?????????????????????
Fantasy?????????????????????????????????????????????????? ?????????????????? ?????????????????? ? ???????? ??????? / ?????? ?????????? ???????? : ?? ??????