抖阴社区

???????+??

678 42 0
                                    

    ជាច្រើនថ្ងៃបន្ទាប់ទៀតជុងហ្គុកបានចេញរាជបញ្ជាក្នុងការឱ្យកសាងប្រព័ន្ធធារាសាស្រ្តទឹកដើម្បីផ្គត់ផ្គង់ការប្រើប្រាក់លើដំណាំកសិផលផ្សេងៗដល់ប្រជារាស្រ្តរបស់ទ្រង់ មិនត្រឹមតែប៉ុណ្ណោះទ្រង់បានកាត់បន្ថយពន្ធដារផ្សេងៗដែលប្រជារាស្រ្តត្រូវបង់ពន្ធមកឱ្យរាជការ ហើយទ្រង់មានផែនការផ្សេងទៀតដើម្បីជួយសម្រាលទុក្ខរបស់ប្រជារាស្រ្តនិងអភិវឌ្ឍន៍ម៉ាដូណៀឱ្យមានការរីកចម្រើនសោះសាយ ។

   ប្រជារាស្រ្តមានការកោតសរសើរដល់ទ្រង់យ៉ាងខ្លាំង ពួកគេពិតជាមានការពេញចិត្តដល់ការគ្រប់គ្រងនៃស្ដេចរបស់ពួកគេខ្លាំងណាស់ ជុងហ្គុកមានព្រះទ័យល្អមិនខុសពីបិតារបស់ទ្រង់នោះទេដែលគិតគូពីប្រយោជន៍រាស្ត្រនិងនគរជាធំ គឺខុសពីហ្វីលីពដូចជាមេឃហើយនិងដីដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននិងជិះជាន់ធ្វើបាបរាស្រ្ត ។

   « សូមស្វាគមន៍! យើងមិនជ្រាបទេថានៅមានអ្វីដែលខ្វះខាតសម្រាប់ពួកទ្រង់ឬក៏អត់នោះទេ បើមានការអ្វីទៀតក៏ទូលយើងមកចុះ » ព្រះគ្រូចាណាយ៉ាក៏បានគិតគូដល់នគរសម្ព័ន្ធមិត្តរបស់ពួកគេផងដែរ លោកបានផ្ដល់យោបល់ក្នុងការអញ្ជើញស្ដេចនិងរាជវង្សនៃនគរសម្ព័ន្ធមិត្តមកចូលរួមជុំគ្នាជាមួយនិងអ្នកផ្សេងទៀតនៅម៉ាដូណៀ

   ចំពោះរឿងនេះទ្រង់ចង់ពង្រឹងភាពជាមិត្តជាមួយពួកគេឱ្យកាន់តែយូរអង្វែង ទោះបីម៉ាដូណៀជានគរធំជាងនគរទាំងអស់ដែលនៅក្បែរៗនេះ ប៉ុន្តែក្រោមការដឹកនាំនៃការគ្រប់គ្រងរបស់ជុងហ្គុក ពួកគេគ្មានការគម្រាមកំហែងអ្វីដូចកាលដែលហ្វីលីព នៅជាស្ដេចនោះទេ ។

   « ពួកទូលបង្គុំគ្មានអីនិងថ្លែងនោះទេព្រះអង្គ ស្ថិតក្រោមការដឹកនាំរបស់ស្ដេចដ៏មានគុណធម៌ដូចជាទ្រង់ នគររបស់ពួកទូលបង្គុំមិនដែលទទួលរងនូវការគម្រាមកំហែងទៀតនោះទេ »

   « មែនហើយ យើងនៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើការពិភាក្សារជាមួយនិងពួកទ្រង់ ប៉ុន្តែមុននិងបន្តយើងក៏ចង់ណែនាំមហេសីរបស់យើងទៅដល់ពួកទ្រង់ជាមុនសិនផងដែរ រ៉ូហ្សានី អាន់ណាឆាប់យាងមកនេះមក » ជុងហ្គុកបានហៅមហេសីទាំងពីរបស់ទ្រង់មកដើម្បីណែនាំទៅកាន់ស្ដេចនិងម្ចាស់ក្សត្រីនៃនគរផ្សេងៗ ប៉ុន្តែថេយ៉ុងត្រូវបានទ្រង់បំភ្លេចោលទាំងដែលគេក៏ជាមហេសីរបស់ទ្រង់ដូចគ្នា រ៉ូហ្សានីញញឹមពេញចិត្តនិងទិដ្ឋភាពនេះជាខ្លាំង

?????????????????????Where stories live. Discover now