បន្ទាប់ពីវិញ្ញាសារទាំងអស់ត្រូវបានបញ្ចប់ ថេយ៉ុងត្រូវបានប្រកាសថាជាអ្នកឈ្នះ បើតាមការដាក់ពិន្ទុនិងវិនិច្ឆ័យរបស់បញ្ញវន្តទាំងនោះ ប្រជារាស្រ្តទាំងអស់គ្មានអ្នកណាជម្ទាស់នោះឡើយ ព្រោះពួកគេសុទ្ធតែបានស្ដាប់ឮនិងត្រចៀក ហើយពួកគេក៏អាចវិនិច្ឆ័យបានដែរថាអ្នកណាដែលសាកសមនិងឈ្នះពិតប្រាកដ ។
នោះជាហេតុផល ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺថេយ៉ុងគេបានផ្ដល់ភាពជោគជ័យនេះជាគំរូមួយទៅដល់អ្នករាល់គ្នាថាការៀនសូត្រគឺជាអ្វីដែលល្អប្រសើរបំផុតសម្រាប់មនុស្ស ចំណេះដឹងអាចផ្ដល់ប្រយោជន៍ទៅដល់ពួកគេនៅថ្ងៃក្រោយបាន ។ ថេយ៉ុងបានស្នើរសុំក្នុងការកសាងសកលវិទ្យាល័យបន្តបន្ទាប់ទៀត ដែលអនុញ្ញាតឱ្យប្រជារាស្រ្តគ្រប់ស្រទាប់វណ្ណៈអាចមានសិទ្ធនិងឱកាសក្នុងការរៀនសូត្របាន ហើយថេយ៉ុងនិងក្លាយជាចំណែកនៅក្នុងនោះដើម្បិជួយដល់ពួកគេផងដែរ ។
« យើងត្រូវតែដឹងឱ្យបានថា គេជាថេយ៉ុងពិតមែនឬក៏មិនមែនទេ? » រ៉ូហ្សាណាដើរបណ្ដើរនិងគិតបណ្ដើរ ចៃដន្យផងដែរថេយ៉ុងបានដើរកាត់ទីនោះ នាងក៏ដើរចូលទៅទាញដៃគេមកដើម្បីសួរនាំ ហាក់ភ្លេចខ្លួនបន្តិច ព្រោះមិនដឹងថានេះជាលីអាមឬមួយក៏ថេយ៉ុង?
« នាង? »
« ឯងចង់ទៅណា មុននេះតើឯងបានធ្វើអី? ម៉េចក៏មិនធ្វើតាមផែនការ ?»« លែងដៃខ្ញុំ ផែនការអី នាងចង់ធ្វើអី? » ថេយ៉ុងរលាស់ដៃនាងចេញ ជ្រួញចិញ្ចើមនិងឬកពារចម្លែករបស់រ៉ូហ្សាណា តើនាងកំពុងតែចង់និយាយពីអី ផែនការអី?
« ឈប់ធ្វើពុតទៅ មុននោះឯងតាំងចិត្តជួយគេមែនទេ? »
« ខ្ញុំមិនដឹងថានាងចង់និយាយពីអីទេ កុំប៉ះពាល់ខ្ញុំ ខ្ញុំដឹងថានាងនិងរ៉ូហ្សានីមិនចូលចិត្តខ្ញុំនោះទេ ដូច្នេះសូមនៅឱ្យឆ្ងាយពីខ្ញុំបន្តិច ប៉ុន្តែ...ផែនការដែលនាងនិយាយមុននេះ...នោះជាផែនការស្អី? នាងគិតចង់ធ្វើអី? » ថេយ៉ុងប្រែទឹកមុខនឹកគិតដល់អ្វីដែលនាងនិយាយមុននេះពីផែនការអ្វីម្យ៉ាង តើនាងរៀបគម្រោងគិតចង់ធ្វើអ្វីមិនល្អមែនទេ? ថេយ៉ុងចាប់ដៃនាងជាប់និងហាក់ជម្រិតសួរនាងវិញ
" ឬមួយគេជាថេយ៉ុងពិតមែន? " រ៉ូហ្សាណាគិតក្នុងចិត្តនិងចាប់ផ្ដើមភ័យខ្លួន បើសិននេះជាថេយ៉ុងគេច្បាស់ជាមានការសង្ស័យមិនខានទេ មុននេះនាងជ្រុលមាត់ទាំងដែលមិនទាន់ដឹងផងថាគេជាអ្នកណាឱ្យប្រាកដផងនោះ

YOU ARE READING
?????????????????????
Fantasy?????????????????????????????????????????????????? ?????????????????? ?????????????????? ? ???????? ??????? / ?????? ?????????? ???????? : ?? ??????