抖阴社区

??????? : ???????????????????????????????????????

504 42 1
                                    

     ព្រឹកព្រលឹមស្រាងៗ បន្ទាប់ពីភ្លៀងបានឈប់កាលពីយប់មិញក៏ដោយក៏បុត្រាតូចនៅតែផ្ទុំនៅក្បែរទ្រូងរឹងមាំរបស់ទ្រង់ ខណៈនោះគេបានតើនឡើងនិងស្រាប់តែបានឃើញថាខ្លួនឯងកំពុងផ្ទុំក្បែរជុងហ្គុកហើយថែមទាំងលើកដៃឱបទ្រង់ទៀតផង មិនតែប៉ុណ្ណោះគេឃើញថាខ្លួនឯងគឺផ្ទុំកើយព្រះហស្តរបស់ទ្រង់ទៀតផង ។

   " នេះយើងផ្ទុំកើយព្រះហស្តរបស់ទ្រង់ពេញមួយយប់មែនទេ?" ថេយ៉ុងគិតវានៅក្នុងចិត្តនិងភ្លាមៗមិនទាន់ជាហ៊ានកម្រើកព្រោះខ្លាចទ្រង់ភ្ញាក់ ដោយសារតែមើលទៅជុងហ្គុកកំពុងតែផ្ទុំលក់ស្រួលទៀតផង ឆ្លៀតពេលនោះដែរគេមានឱកាសសម្លឹងមុខរបស់ទ្រង់បានជិតនិងពេញទី គេលួចសរសើរទ្រង់នៅក្នុងព្រះទ័យថាទ្រង់នៅតែសង្ហាទោះបីជាកំពុងផ្ទុំលង់លក់ក៏ដោយ

   « ហាឈីស!! » ថៃដន្យពេលនោះថេយ៉ុងរមាស់ច្រមុះនិងស្រាប់តែកណ្ដាស់ឡើងភ្លាមៗដោយទប់វាមិនទាន់ ទើបធ្វើឱ្យជុងហ្គុកតើនឡើងនៅពេលនោះតែម្ដង ពេលបើកព្រះនេត្រឡើងមកទ្រង់ទតឃើញថេយ៉ុងកំពុងតែញីច្រមុះរបស់គេនិងកណ្ដាស់ជាប់ៗគ្នារកតែដកដង្ហើមមិនទាន់ ហើយគេថែមទាំងកណ្ដាស់ដាក់ព្រះភក្រ្តទ្រង់ទៀតផង

  « ហាឈីស! » ស្រាប់តែពេលនោះដែរជុងហ្គុកក៏បានកណ្ដាស់ដូចគ្នា ពួកទ្រង់កណ្ដាស់ទៅកណ្ដាស់មករហូតម្ដងទៀតពួកគេរៀបនិងកណ្ដាស់តំណាលគ្នាទៅហើយប៉ុន្តែជួនជាពេលនោះពួកគេស្រាប់តែងាកមករកគ្នាហើយលើកដៃខ្ទប់មាត់គ្នាទៅវិញទៅមករៀងខ្លួន ជុងហ្គុកលើកព្រះហស្តខ្ទប់មាត់របស់គេ ចំណែកថេយ៉ុងក៏ដូចគ្នា

    អ្នកទាំងពីរសម្លឹងមុខគ្នាវិញទៅមក រហូតស្ទើរនិងស្លុងអារម្មណ៍ទៅហើយស្រាប់តែថេយ៉ុងរហ័សទាញព្រះហស្តទ្រង់ចេញនិងកណ្ដាស់ម្ដងទៀតពេញៗព្រះភក្រ្តរបស់ទ្រង់តែម្ដង ។

   « តើឯងកំពុងតែធ្វើស្អីហ្នឹង ម៉េចក៏មកកណ្ដាស់ដាក់មុខរបស់យើងទៅវិញបែបនេះ? »

   « សុំទោសគឺខ្ញុំទប់មិនជាប់ ប្រឡាក់អស់ហើយសុំទោស » ថេយ៉ុងលើកដៃអាវរបស់គេផ្ដិតជូតទៅលើព្រះភក្រ្តរបស់ទ្រង់ថ្នមៗ ហាក់ខ្លាចជុងហ្គុកខ្ញាល់និងគេកាត់ព្រឹក ចំណែកដៃម្ខាងទៀតលើកញីច្រមុះខ្លួនឯងរហូតដល់វាឡើងក្រហម ឃើញបែបនេះជុងហ្គុកក៏ចាប់ដៃរបស់គេជាប់ដោយមិនឱ្យគេញីវាតទៅទៀត មុននិងចាប់ច្បូតច្រមុះរបស់គេបន្តិច

?????????????????????Where stories live. Discover now