ឆ្លងមកដល់ថ្ងៃថ្មី ជុងហ្គុកមិនបានយាងទៅដំណាក់របស់ទ្រង់នោះទេ គឺទ្រង់នៅទីនេះជាមួយនិងគេចាំមើលគេរហូតថេយ៉ុងដឹងព្រះកាយឡើងមក គេនឹងបានទតឃើញព្រះភក្ត្ររបស់ទ្រង់មុនគេ ហើយនោះពិតជាដូចការគិតគ្រាន់តែថេយ៉ុងគេបើកព្រះនេត្រមកភ្លាមអ្នកដែលគេទតឃើញមុនគេនោះគឺជាជុងហ្គុកនេះឯង ស្នាមញញឹមយ៉ាងស្រទន់បានលេចឡើងលើផ្ទៃមុខរបស់គេភ្លេចរាល់ការឈឺចាប់នៃរបួសរាងកាយ និងព្យាយាមទតមើលអ្នកដែលកំពុងតែផ្ទុំក្បែរគេហើយក្រសោបព្រះហស្តរបស់គេយ៉ាងណែន ។
« ជុងហ្គុក » គេព្យាយាមហើបបរបូរមាត់ហៅទ្រង់តិចៗនិងដកព្រះហស្តចេញយឺតៗមកអង្អែលលើផ្ទៃមុខរបស់ទ្រង់ថ្នមៗ ជុងហ្គុកបានឮសំឡេងរបស់គេនិងដឹងដល់ការប៉ះពាល់នោះ ទ្រង់ក៏តើនឡើងនិងទតឃើញពិតមែនថាថេយ៉ុងដឹងព្រះកាយហើយ
« ថេយ៉ុង...អូនដឹងព្រះកាយហើយ? តើអូនមិនអីទេហ្ហេស មានឈឺត្រង់ណាដែរទេប្រាប់បងមក »
« ទេ » ថេយ៉ុងញញឹមនិងក្រវីក្បាលតិចៗ ឱ្យគេឈឺបានយ៉ាងម៉េចទៅព្រោះគ្រាន់តែដឹងខ្លួនមកឃើញទ្រង់នៅទីនេះក្បែរគេពេញមួយយប់គេក៏ស្បើយអស់ភាពឈឺចាប់និងកាន់តែមានកម្លាំងកាយពលថែមឡើង« បងពិតជាភ័យណាស់នៅពេលដែលឃើញអូនធ្វើបែបនោះ ហេតុអីក៏ចូលមករងវាជំនួសបង ទោះបីពេលនោះផ្លែដាវបានទម្លុះរាងកាយរបស់បងក៏វាឈឺមិនស្មើរនិងឃើញអូនស្ថិតក្នុងសភាពបែបនេះដែរ »
ជុងហ្គុកក្រសោបដៃរបស់គេថ្នមៗនិងលើកវាមកថើបបន្តិច ថេយ៉ុងគ្រាន់តែញញឹមនិងមានអារម្មណ៍ថារំភើបចិត្តជាខ្លាំង ភ្នែករបស់គេចាប់ផ្ដើមទោរទន់ដោយដំណក់ទឹកភ្នែកស្រក់ចុះមកដោយសារតែក្ដីរំភើប នោះហើយក៏ជាមូលហេតុមួយដែលគេសុខចិត្តយកខ្លួនទៅរងគ្រោះជំនួសទ្រង់ ព្រោះគេក៏មិនអាចទ្រាំឃើញទ្រង់ស្ថិតក្នុងសភាពបែបនេះដូចគ្នា ។
« នោះក៏ជាមូលហេតុដែលអូនធ្វើបែបនេះ ព្រោះអូនពិតជាមិនអាចទ្រាំឃើញបងស្ថិតក្នុងសភាពបែបនោះជាលើកពីរដែរ ជុងហ្គុកអូនចង់គិតពីវាទៀតទេ ប៉ុន្តែអារម្មណ៍របស់អូននៅថ្ងៃនោះនិងថ្ងៃនេះគឺដូចគ្នា ដឹងត្រឹមថាអូនពិតជាមិនអាចបាត់បង់បងបាននោះទេ »

YOU ARE READING
?????????????????????
Fantasy?????????????????????????????????????????????????? ?????????????????? ?????????????????? ? ???????? ??????? / ?????? ?????????? ???????? : ?? ??????