抖阴社区

??????? : ???????????????????

229 30 2
                                    

   នៅពេលដែលវិញ្ញាសារទីពីរមិនទាន់ចាប់ផ្តើម បេក្ខជនទាំងអស់មានពេលបន្តិចក្នុងការត្រៀមខ្លួនសម្រាប់វិញ្ញាសារថ្មី ខណៈដែលរ៉ូហ្សាណាបានឆ្លៀតឱកាសមកជួបជាមួយនិងលីអាមដើម្បីឱ្យគេចាត់ការរឿងមួយនេះ ប៉ុន្តែនាងមិនបានប្រាប់រឿងនេះដល់រ៉ូហ្សានីឡើយ ព្រោះនាងជាមនុស្សឆាប់ឆេវឆាវចូលចិត្តប្រើតែអារម្មណ៍ បើមិនអ៊ីចឹងច្បាស់ជាបែកការមិនខាននោះទេ ។

   « ឯងធ្វើយ៉ាងណាក៏ដោយ រកឱកាសផ្លាស់ប្ដូរខ្លួនគ្នាជាមួយនិងថេយ៉ុង ពេលដែលធ្វើវាបានសម្រេចហើយ ចំណែកគេទុកឱ្យយើងជាអ្នកចាត់ការ »

   « ហេតុអីត្រូវផ្លាស់ប្ដូរខ្លួន នោះគឺចំពោះមុខមនុស្សជច្រើនខ្លាំងណាស់ ស្ដេចរបស់ម៉ាដូណៀគឺជុងហ្គុក និងគ្រូរបស់ទ្រង់ក៏នៅទីនោះ ហើយអ្នកដែលគួរឱ្យខ្លាចបំផុតគឺជាគេនោះហើយ » ទោះបីជាធ្លាប់ប្រឈមមុខគ្នាម្ដងជាមួយនិងព្រះគ្រូ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ព្រះគ្រូចាណាយ៉ាគាត់ឈ្លាសវៃខ្លាំងណាស់ ជាមនុស្សដែលពូកែសង្កេតនិងជារនាំងធំបំផុតក្នុងការចាត់ការរឿងនេះ

   « មនុស្សច្រើនបែបនេះហើយ នោះវានឹងកាន់តែល្អ អ្នករាល់គ្នានឹងមើលមកឃើញថាបុត្រាតូចមិនមែនជាមនុស្សគួរឱ្យស្ញប់ស្ញែងដូចពួកគេគិតនោះទេ ចំណែករឿងព្រះគ្រូកុំបារម្ភ ពេលដែលសម្រេចការងារហើយ ឯងគ្រាន់តែត្រូវផ្លាស់ប្ដូរគ្នាជាមួយនិងថេយ៉ុងក៏រួចស្រេចទៅហើយ បើមានរឿងអីគេនឹងជាអ្នករ៉ាប់រងទាំងអស់ » 

   ថារួចនាងក៏ប្រញាប់ត្រឡប់ទៅវិញ ដោយមិនចាំបាច់រៀបរាប់ច្រើនតទៅទៀត ព្រោះលីអាមគេក៏មិនបានល្ងង់នោះដែរ គេដឹងថាគេត្រូវធ្វើអ្វីហើយ ដូច្នេះលើកនេះប្រាកដណាស់បើគេពិតជាបានផ្លាស់ប្ដូរខ្លួនជាមួយនិងថេយ៉ុងពិតមែននោះ វាគឺប្រាកដណាស់ថានិងមានរឿងចលាចលកើតឡើងវឹកវរនៅក្នុងរាជវាំងមិនខាននោះទេ ។
...

  SKIP...

   « ជុងហ្គុក លែងអូនទៅនេះគឺជិតដល់ពេលប្រកួតទៀតហើយ ទ្រង់ជាស្ដេចទ្រង់គួរតែគង់នៅខាងក្រៅជាមួយប្រជារាស្រ្តនិងមន្ត្រីរបស់ទ្រង់ ទ្រង់មិនគួរយាងមកទីនេះទេ » គិតថានឹងបានសម្រាកហើយ តែមានឯណាជុងហ្គុកអូសដៃគេមកនៅតែពីរនាក់ក្នុងដំណាក់ស្ងាត់ៗ ឱបរឹតគេយ៉ាងណែនស្ទើរលេបចូលពោះរបស់ទ្រង់ទៅហើយគឺដើម្បីផ្ដល់កម្លាំងដល់គេ ប៉ុន្តែទ្រង់ធ្វើដូចជាគេកំពុងតែត្រៀមខ្លួនទៅធ្វើសង្គ្រាមយ៉ាងអ៊ីចឹង

?????????????????????Where stories live. Discover now