ថ្ងៃស្អែក!
«អារុណសួស្ដីប៉ាម៉ាក់»ព្រឹកព្រលឹមឡើងមកនាងក្រោកមកចុះដល់ខាងក្រោមឃើញប៉ាម៉ាក់អង្គុយនៅបន្ទប់ទទួលភ្ញៀវរួចនិយាយដាក់ពួកគាត់ដោយស្នាមញញឹម ។
«បាទ/ច៎ាសកូន»លោកទាំងពីរឆ្លើយតបមកនាងទាំងស្នាមញញឹមជាប់ថ្ពាល់ដូចគ្នារីហ្វីដានាងក៏ដើរមកកន្លែងគាត់អង្គុយ ។
«ច៎ាសប៉ាម៉ាក់»នាងមានក្ដីសុខណាស់ទៅហើយដែលបានលោកទាំងពីរជួយមើលថែថ្នាក់ថ្នមនាងដូចជាកូនបង្កើតនោះនាងពិតជាមានភាពកក់ក្ដៅខ្លាំងមែនទែនសឹងតែអ្វីមកប្រៀបផ្ទឹមបានជាមួយនឹងលោកទាំងពីរបានឡើយ ។
«ហ៊ឹម!ចុះបងស្រីកូនមិនទាន់ភ្ញាក់មកទៀតឬ?»អ្នកស្រីវ៉ាងញញឹមដាក់នាងហើយបានសួររកកូនស្រីច្បង ។
« នៅទេម៉ាក់ » នាងឆ្លើយដោយសើចញឹមៗ
«កូនមួយនេះនិយាយមិនចេះស្ដាប់គ្នាសោះថាកុំឲ្យគេងយូរៗពេកវាមិនសូវជាល្អប៉ុន្មានទេឲ្យចេះក្តោកពីព្រឹកព្រលឹមដូចគេដូចឯងផងក៏មិនបានដែរ»គាត់អស់អីនិយាយជាមួយកូនស្រីច្បងហើយទោះគាត់ថាតែមាត់មិនទៅដាស់យ៉ាងណាក៏គាត់មិនចង់ឲ្យកូនគេងស្ពឹកដូចគ្នា មិនចេះដូចប្អូនទេក្រោកមកមុនតែរហូតមិនដែលខានម្ដងណា ។
«ម៉ាក់កុំចេះតែថានោះ»ភ្លាមៗនោះដែរហ្វាន់ឌីម៉ាចុះមកដល់បានលឺគាត់និយាយពីនាងល្មមគាត់ចេះតែមកបង្កាច់បង្ខូចនាងណាស់ គួរឲ្យខឹងមែន ។
«ហ៎ាសហ៎ា!ម៉ាក់និយាយតែការពិតសោះកុំមកធ្វើឯងខឹងនោះម៉ាក់មិនលួងជាមួយទេ»អ្នកជាម្ដាយធ្វើជាមិនអើពើជាមួយនឹងវត្តមានទេកុំចេះតែមកផ្ចាញ់គាត់ផ្ដេសផ្ដាសគឺមិនបានទេ ។
« អូយ! ម៉ាក់ហ៎កមិនលួងកូនបន្តិចទេហ៎? »
« អត់ចង់ »
«ប៉ាមើលម៉ាក់ហ៎ក»នាងគ្មានជម្រើសទៀតក៏ទៅញិកញ៉ក់ដាក់លោកប៉ាម្ដងប៉ុន្តែគាត់ក្រវីដៃទុកមុនរឿងស្រីៗម៉ាក់កូននឹងដោះស្រាយគ្នាខ្លួនឯងទៅគាត់ក៏លាប្រពន្ធកូនទៅធ្វើការងាររបស់គាត់វិញ ។
«ប៉ា!ប៉ា!ហ្ហើយ»ហ្វាន់ឌីម៉ានាងដង្ហើមធំគ្មានអ្នកណានៅខាងនាងអីម្នាក់សោះនាងដូចមិនសំខាន់សម្រាប់គាត់ទេមែន?
«ខ្ញុំចាញ់ម៉ាក់ទៀតហើយមែនទេនៀក?»នាងពោលដោយមុខស្អុយប៉ែ ។
«ហ៎ាសហ៎ា»គ្រប់គ្នាមិនបាននិយាយតបតជាមួយនឹងហ្វាន់ឌីម៉ាទេមានតែសម្លេងសើចនិងរឹកពាហ្វាន់ឌីម៉ាតែប៉ុណ្ណោះ ។
ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
បើក្រឡេកមកមើលក្នុងភូមិគ្រឹះមួយនៅក្នុងប្រទេសកូរ៉េឯណេះវិញ មានអ្នកបម្រើអ្នកយាមពេញតែផ្ទះ ។ ចំណែកផ្ទះមួយនេះគឺវានៅដូចដើមមិនបានកែប្រែវាណាស់ណាឡើយ ពីមុនបែបណាឥឡូវក៏ដូចគ្នា ។
« អ្នកនាងតូចុំរត់លឿនពេកប្រយ័ត្នដួលណា » នេះជាសម្លេងម៉ែដោះដែលបានរស់នៅក្នុងភូមិគ្រឹះមួយនេះតាំងពីយូរយាណាស់មកហើយគាត់បាននិយាយហាមប្រាមទៅកាន់ក្មេងតូចម្នាក់ហើយក៏ត្រូវជាកូនរបស់ម្ចាស់ភូមិគ្រឹះមួយនេះដែរ ។
ព្រូស.!
និយាយមិនទាន់បានផុតពីមាត់ស្រួលបួលប៉ុន្មានផងក៏ត្រូវដួលបានសម្រេចដូចមាត់ថាមែននិងហើយនិយាយមិនចេះស្ដាប់គ្នា ។
« ហ៊ឹកៗៗៗ ម៉ែដោះអូនឈឺណាស់ មើលណ៎ក ហ៊ឹកៗៗៗ វាចេញឈាមមក » ក្មេងស្រីតូចនោះមិនបានក្រោកមកខ្លួនឯងទេគឺម៉ែដោះគាត់ជាអ្នកលើកឲ្យមកអង្គយហើយនាងតូចនិយាយទាំងយំត្អូញត្អែរប្រាប់ម៉ែដោះដោយទឹកភ្នែករហាម ។
« នេះហើយលទ្ធផលមិនស្ដាប់សម្ដីម៉ែដោះ » គាត់និយាយបែបប្រៀនប្រដៅនាងតូចម្នាក់នឹងរួចហើយបានលើកពរចូលទៅខាងក្នុងផ្ទះវិញដើម្បីលាងរបួសឲ្យនាង ។
«អ្នកនាងតូចអង្គុយត្រង់នេះហើយណាម៉ែដោះទៅយកថ្នាំមកលាបរបួសឲ្យ » ម៉ែដោះគាត់ដាក់នាងឲ្យអង្គុយលើសាឡុងរួចប្រាប់នាងតូចថាគាត់ទៅយករបស់មកលាបរបួសឲ្យនាង ។
«ច៎ាសម៉ែដោះ»នាងឆ្លើយតបដាក់គាត់ហើយបានគាត់ទៅយកប្រអប់ថ្នាំ ត្បិតថានាងនៅក្មេងប៉ុនហដែនាងក៏អាចដឹងរឿងច្រើនពីមនុស្សធំបានដែរ ។
« ម៉ាក់ ! ម៉ាក់ មកវិញហើយ » នាងតូចអង្គុយសុខៗក៏ក្រឡេកទៅមាត់ទ្វាបានឃើញម៉ាក់របស់នាងចូលមកដល់ដែរ តែនាងមិនអាចចុះពីលើសាឡុងបានទេព្រោះតែជើងកំពុងឈឺ ។
« ច៎ាសកូន ! អាវ..! ហើយជើងត្រូវជាមួយនឹងអីបានជាចេញឈាមបែបនេះ? កុំប្រាប់ថារត់ដួលទៀតហើយណា ម៉ាក់បានប្រាប់ប៉ុន្មានដងហើយថាកុំឲ្យចេះតែរត់ផ្ដេសផ្ដាសមិនចេះស្ដាប់ម៉ាក់ចឹង? » អ្នកជាម្ដាយព្រួយបារម្ភពីកូនណាស់បានចេះតែហាមប្រាមរហូតមិនដែលដាច់គាត់ខំប្រឹងហាមហើយនៅតែធ្វើវាឲ្យមានរឿងដដែលៗកើតឡើងមកទៀត ។

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??