« ប៉ាមិនចង់មានន័យបែបហ្នឹងទេកូនគិតតែឯង » ទម្រាំតែគាត់រកពាក្យនិយាយមករីហ្វីដាឡើងមួយសន្ទុះបីនាក់ទៀតខ្ទប់មាត់សចនិងឪពុកកូនទាំ?ងពីរនាក់នេះខ្លាំងណាស់ ។
« អ្នកទាំងបីសើចធ្វើអី? វាអស់សំណើចណាស់ឬ? » នាងតូចងាកមកស្ដីឲ្យពួកគេប៉ោចៗមើលមុខឡើងក្រញ៉ូវដូចជំពាក់លុយគេគ្មានកុយសងអ៊ីចឹង ។
« បងអត់មានបានសើចទេ » ហ្វាន់ឌីម៉ានាងរ៉េដៃប្រកែកមុនគេទាំងដែលពីរនាក់ទៀតអង្គុយស្ងៀមមកវិញ ។
« ខ្ញុំមានបានថាបងឯណា? បងលើកដាក់ខ្លួនឯងតើ? » នាងវៃចិញ្ចើមឌឺនាងយ៉ាងឡូយកប់ នាងសម្លក់មកមុខប្អូនគ្រឺតខ្នក់ខ្នាញ់លើសពីអីទៅទៀតពូកែរកលេសឌឺដងផ្លែផ្កាជាមួយនាងណាស់។
« ចឹងក៏ចឹងទៅ? » មាត់ឆ្លើយថាព្រមទទួលយកពាក្យនោះតែកុំមើលទឹកមុខចង់ស៊ីសាច់ហុតឈាមរីហ្វីដាទាំងរស់បើអាចនិងចាប់ប្អូនទៅដាក់ក្នុងអាងក្រពើហើយបើម៉ាកៗនេះអី ។
« អេ! ឆ្លើយឲ្យសមជាទឹកមុខបងបន្តិចទៅមិនបានទេ? »
« ហ៉ើយ! ឯងឈប់ផ្ចាញ់បងខ្លះបានទេ? បងហត់ខ្ជិលប្រកែកតវ៉ាជាមួយណាស់ » ហ្វាន់ឌីម៉ានាងពោលដោយមុខកំសត់ចង់ស្រក់ទឹកភ្នែកហើយបើនាងពូកែបាញ់ពាក្យសម្ដីមកឲ្យនាងខ្មាសគេរហូតឃើញនាងមិនមាត់តែនាងក៏តូចចិត្តពេលរីហ្វីដាមិនចេះទុកមុខឲ្យនាងខ្លះនាងដឹងថាវាជាការលេងសើចតែការលេងសើចរបស់នាងអាចឲ្យមនុស្សម្នាក់អន់ចិត្តគ្រាន់តែមិនហារស្ដីចេញមកខាងក្រៅ ។
« ហ៉ើយ » រីហ្វីដានាងងាកមុខទៅនិយាយបន្តជាមួយលោកប៉ាវិញ÷
« ប៉ាប្រាប់កូនបានឬនៅ? ប៉ានៅទុកឲ្យកូនងឿយឆ្ងល់មានសញ្ញាសួរពេញខួរក្បាលដល់ពេលណា? » នាងចង់ស្រែកយំចងស្រែកសួរឲ្យបានច្បាស់បើនាងទៅកំចាត់ពួកអាក្រក់ទាំងមិនស្គាល់ពីពួកគេច្បាស់ផងឲ្យនាងធ្វើបែបណាទៀត? នាងឯណាទៅធ្វើវាឆ្កុយៗ?
« កូនរកខ្លួនឯងទៅបើចង់ឃើញមុខគេក៏ស្វែងរកទៅ គេម្នាក់នោះឈ្មោះ ស៊ូវ៉ាន់គី មីរ៉ូហាដា » គាត់បង្ហើបប្រាប់ប្រាប់ទៅកាន់ពួកគេទាំងមុខសូញសាញថាមិនចង់និយាយទេប៉ុន្តែបើកូនស្រីទាមទារចង់ដឹងហើយក៏និយាយប្រាប់ដោយមិនស្ទាក់ស្ទើរអ្វីគ្រប់យ៉ាង ហ្វាន់ឌីម៉ានាងលឺឈ្មោះម្នាក់នេះហើយក៏អង្គុយគិតមួយសន្ទុះធំអ្នកផ្សេងទៀតក៏នាំគ្នាឆ្ងល់ទៀតហើយថាម្នាក់ហ្នឹងជានរណា? ម៉េចក៏មិនដែលបានលឺឈ្មោះ?
«គេម្នាក់ហ្នឹង?ក្រែងគេជាបងប្អូនជីដូនមួយជាមួយគូឡេស្ទីនតើ?ចឹងគ្រប់ពេលកន្លងមកគេបោកប្រាស់យកគូឡេស្ទីនមកធ្វើជារនាំងការពាររូបគេ? » ហ្វាន់ឌីម៉ានាងបាននឹកជើញមកវិញព្រោះមួយនេះនាងធ្លាប់បានឃើញនិងស្វែងរករឿងរ៉ាវពីគេម្នាក់នោះអស់ហើយទោះវាតិចក្ដីក៏អាចយល់បានខ្លះដែរនាងឃើញថាគេសរសេរនៅក្នុងឆាណែនមួយប៉ុន្តែដល់ពេលនាងចូលមើលម្ដងទៀតគឺមិនបានឃើញឡើយ ។
«ម៉េចក៏បងដឹងថាពួកគេទាំងពីរជាបងប្អូនជាមួយគ្នា?បងដឹងមកពីណា? » រីហ្វីដានាងក្រោកចេញពីលោកប៉ាមកអង្គុយជិតហ្វាន់ឌីម៉ាម្តងដើម្បីដឹងរឿង ។
«បងបានឃើញឈ្មោះមួយហ្នឹងនៅមានប្រវត្តិរូបគេម្នាក់នោះខ្លះដែរវាអាចថាគេនោះអាថ៌កំបាំងមិនសូវឲ្យអ្នកណាបានឃើញឬបានស្គាល់ពីគេទេសំណាងហើយពេលនោះបងបានចូលទៅស្វែងយល់ពីវាបើមិនចឹងពេលនេះក៏មិនដឹងដូចគ្នា » ហ្វាន់ឌីម៉ានាងឆ្ល់យទៅប្អូនដោយនូវសញ្ជឹងគិតពីរឿងមួយនោះនាងរកនឹកពីអ្វីដែលនាងបានចង់ចាំកាលពីមួយឆ្នាំមុនការចងចាំនាងរក្សាបានយូរដល់ហើយវាកន្លងផុតទៅមួយឆ្នាំហើយក្ដីក៏នាងនៅចាំទៀត ។
«ក្មួយនិយាយត្រូវប្រហែលជាគេម្នាក់នោះចង់ឲ្យក្មួយបានដឹងពីម្នាក់ឈ្មោះ ស៊ូវ៉ាន់គី មីរ៉ូហាដានេះហើយពេលក្មួយមើលវាបានរួចរាល់អស់ទើបលុបចេញទៅវិញក៏អាចថាបានវាអាចបង្កប់ន័យច្រើន ឬមួយពួកគេមានរឿងអីជាមួយគ្នា? » លោកអារ៉ូគីគាត់ចង់ដៃមកទ្រចង្ការហើយមើលទៅមុខរបស់ហ្វាន់ឌីម៉ាគាត់ស្មានដឹងថានាងពូកែស្រាវជ្រាវខ្លាំងណាស់មិនថារឿងនោះតូចឬធំទេនាងអាចយល់ដឹងទាំងអស់គាត់ទុកចិត្តលើនាងហើយសង្ឃឹមលើរូបនាងដែរព្រោះមានតែនាងម្នាក់គត់អាចនៅជួយការងាររបស់រីហ្វីដានិងមើលថានាងបានល្អជាងអ្នកណាៗទាំងអស់ទោះជុងគុកក៏មិនអាចស្មើនាងផង ។

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??