ភាគ:១១១អស់រយៈពេលមិនយូរប៉ុន្មាននោះហ្វាន់ឌីម៉ាហើយហាមិបានបើកឡានមកដល់ភូមិគ្រឹះរបស់ម៉ាគូស៊ីកាហើយ ។ ហាមិបញ្ឈប់ឡាននៅខាមុខផ្លូវចូលសិនដោយសារឃើញកូនចៅរបស់គេនោះយាមពេញទាំងអស់បើបើកចូលតែម្ដងប្រហែលជាមិនអាចទេ ។
«នាងចុះទៅមុនទៅខ្ញុំនៅចាំក្នុងឡាន» ហាមិដេញឲ្យឌីម៉ាចុះពីក្នុងឡានតែមើលទៅនៅដូចជាស្ទាក់ស្ទើរមិនចង់ចូលទៅខាងក្នុងបរិវេណផ្ទរបស់ម៉ាគូស៊ីកា ។
«តែលោកអ្នកនាំខ្ញុំមកអញ្ចឹងគួរតែចូលទៅជាមួយគ្នាហើយលោកមិនមែនយកខ្ញុំមកដាក់ចោលទីនេះរួចទៅចោលខ្ញុំណាហី?ឥឡូវនេះលោកចុះទៅមុនខ្ញុំទៅទើបជឿ!»នាងល្អិតក្បាលខូចនោះញញឹមឌឺដងឲ្យហាមិចុះទៅមុននាងមិនសូវជាទុកចិត្តនាយប៉ុន្មានសោះបានជាប្រើវិធីមួយនេះនាយបានដឹងថានាងមិនទុកចិត្តខ្លួនហើយមានតែសុខចិត្តចុះមុននាង ។
« ជឿខ្ញុំឬនៅហ៎ាស? »
« ជឿលោកក៏បាន »
« ចឹងឆាប់ចុះមកឲ្យលឿនមក ខ្ញុំមិនមែនចេះតែមាពេលវេលាអត់ប្រយោជន៍ទេ » ហាមិចេះតែតឿននាកាន់តែឌឺមិនចង់និយាយរកឬក៏មើលមុខរបស់នាយឡើយសែនជ្រេញនាងស្អប់មុខមួយហ្នឹងណាស់់និយាយតាមត្រង់ទៅយូរៗដូចជាបានដៃខាងស្ដីបន្ទោសនាងណាស់ចាំមើលថ្ងៃណាមួយនាងសងសឹកគេវិញមិនខាន ។
«ឆឺស!អ្នកនាំខ្ញុំមកខ្លួនឯងសោះចេះតែមកនិយាយថាគ្មានពេលប៉ុន្តែមើលធ្វើចុះខ្ញុំមានបានចង់មកផង » ហ្វាន់ឌីម៉ានាងចុះបណ្ដើរនិយាយខ្សឹបៗម្នាក់ឯងមិនឲ្យហាមិបានលឺទេខ្លាចថានាងត្រូវគេស្ដីបន្ទោសឲ្យ តែថានាងមិនបានទៅខ្លាចអីណាស់ណាទេគ្រាន់តែខ្ជិលស្ដាប់គេនិយាយតែប៉ុណ្ណោះ ។
« នាងកំពុងតែជេរខ្ញុំឬ? មើលមាត់ជីបអូចៗតាំងពីចុះក្នុងឡានភ្លាម » ហាមិងាកមកចាប់អារម្មណ៍ជាមួយនាងភ្លេតតែនាងងាមុខចេញទៅមើលអីផ្សេងវិញ ។
« គ្មានបានជេរទេលោកគិតតែខ្លួនឯង »
« ហ៊ឹម! »
« លោកមករកអីដែរ? »អង្គរក្សអ្នកយាមនៅមុខខ្លោងទ្វានោះបានសួរមកហាមិពេលគេដើរហួសមកជិតដល់ពួកគេ។
« ខ្ញុំមករកចៅហ្វាយរបស់ពួកឯងគេនៅឬអត់? » ហាមិពោលដោយសម្លេងស្មើធេងតាមបែបម៉ឹងម៉ាត់មិនបានលេងសើចអ្វីជាមួយអ្នកណាឡើយព្រោះអីគេមានពេលវេលាល្អណាស់សម្រាប់ខ្លួនរបស់គេផ្ទាល់ ៊

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??