抖阴社区

???:???+???

9 0 0
                                    


ភាគ:១២៩

នៅពេលរីហ្វីដាអោនមុខទៅជិតប៉ារបស់នាងគេចឹងនាយក៏រៀងងឿយឆ្ងល់ថានាងកំពុងតែគិតអ្វី?ឬមួយនាងចង់និយាយខ្សឹបដាក់លោកប៉ារឿងអីមួយ?
«លោកមកនិយាយជាមួយគាត់មក»រីហ្វីដានាងបក់ដៃហៅជុងគុកមកជិតលោកប៉ារបស់គេនាយក៏មិនបានប្រកែកដើរមកតាម។
« លោកប៉ា....ប៉ាដឹងខ្លួនហើយ » ជុងគុកនាយអរសប្បាយចិត្តណាស់ពេលឃើញលោកប៉ាបានដឹងខ្លួន។
« ជុងគុក....កូនមក...ហើយ » គាត់បានដោះប្រដាប់ដែលមានអុកស៊ីសែននោះចេញហៅកូនតិចហារស្ដីដោយការពិបាកគាត់រំភើបពេលបានឃើញមុខកូនប្រុសទឹកភ្នែកគាត់ហូរមកកាត់ថ្ពាល់ជុងគុកនាយលើកដៃទៅជូតជំនួសគាត់។
« បាទ....បាទកូនមកហើយ ..ហ៊ឹកៗៗៗកូនមកមើលប៉ាហើយ » ឪពុកកូនគេទាំងពីរអោបគ្នាទឹកភ្នែកហូរមករីហ្វីដានាងបានដកខ្លួនចេញមកខាងក្រៅបាត់មិនចង់នៅទើសទាល់ការនិយាយគ្នារវាងឪពុកកូននេះទេឯជុងគុកក៏មិនបានដឹងដែរថារីហ្វីដាបានចាកចេញនោះគេនៅតែអោបក្រសោបលោកប៉ានិយាយរឿងរ៉ាងកាលពីកន្លងមកនិយាយពីហេតុផលគ្រប់យ៉ាងចេញមក។
   រីហ្វីដានាងចេញមកខាងក្រៅហើយក៏បានដើរចេញមកក្រៅមន្ទីរពេទ្យរកមើលលោកស្រីគូរ៉ូសាមាគិនាងនៅរងចាំផ្លូវគាត់ក៏ប៉ុន្ដែអស់ពេលជាយូរណាស់មកហើយមិនឃើញគាត់ត្រឡប់មកវិញសោះ។
«គាត់ពេលណាមកទៅ?នេះទៅយូរគួរសមល្មមអាត្រឡប់មកវិញហើយឬមួយមានរឿងអ្វីមិនស្រួលទេដឹង? » នាងដើររ៉េរ៉ពេញមុខមន្ទីរពេទ្យដើរចុះដើរឡើងពេញទាំងហ្នឹងទឹកមុខវិញក៏មានការព្រួយបារម្ភពីអ្នកម៉ាក់ជុងគុកខ្លាំងណាស់ដែរគាត់ជាមនុស្សចាស់ផងទៅណាមកណាតែម្នាក់ឯងចឹងប្រឈមមុខនិងគ្រោះថ្នាក់ណាស់។
« មិនស្រួលទេមានតែទៅតាម » នាងតូចបន្តនៅមួយកន្លែងដូច្នេះមិនបានទៀតបានជានាងចេញមកតាមណាមួយនាងឃើញថាហាងតូបលក់របស់ញាំអីហ្នឹងនៅម្ដុំៗនេះដែរសោះវាមិនដែលគួរណាគាត់នៅយូរបែបនេះឡើយបើមិនឲ្យនាងបារម្ភវាមិនសម។
«អ៊ឹមមម.....» នាងតូចពេលដើរមកដល់កន្លែងរាងស្ងាត់បន្តិចក៏មាននរណាម្នាក់យកស្អីក៏មិនដឹងដែរមកខ្ទប់ច្រមុះនាងពីខាងក្រោយខ្នងមកនាងមិនអាចជួយខ្លួនឯងបានទេទើបត្រូវសន្លប់បាត់មាត់ឈឹងនៅលើដៃជនម្នាក់នោះ។ គេបានលើកលីនាងតូចទៅមុខនោះបន្តិចឃើញមានឡានមួយបានមកទទួកយកគេរួចជាស្រេចគេម្នាក់នោះដាក់រីហ្វីដាឲ្យស្រួលហើយបានចេញដំណើរទៅមុខទៀត។
  ជុងគុកវិញគេទើបតែចាប់អារម្មណ៍ថាបាត់រីហ្វីដាពីក្នុងបន្ទប់មួយនេះហើយគេខំបើកទ្វាមកមើលខាងក្រៅតែមិនបានឃើញនាយមានអារម្មណ៍ភ័យខ្លាចទៀតហើយតែមិនដឹងថាមកពីអ្វីទេ។
«អូនទៅណាទៅរីហ្វីដា?ខលទៅហើយមិនទទួលទៀតដឹងទេថាបងបារម្ភ» ជុងគុកកាន់ទូរស័ព្ទខលទៅលេខរីហ្វីដារហូតឥឡូវនេះម៉ាក់របស់គេគាត់នៅមិនទាន់មកគេស្មុកស្មាញរកអីគិតមិនចេញទាល់តែសោះ។
« ហ៊ឹម....!សូមកុំឲ្យអូនកើតអីឲ្យសោះណា » នាយក្ដាប់ទូរស័ព្ទនៅដៃបន់ស្រន់កុំឲ្យនាងកើតអីឡើងទេនាយដាក់គូថអង្គុយលើកៅអីក្បែរលោកប៉ាគាត់ពេលនេះបានគេងលក់វិញហើយទលបគេមានពេលទំនេរដើរទៅនេះដើរទៅនោះបាន។
«ធ្វើម៉េចទៅបើខលទៅហាមិគេមិនអាចមកឥឡូវនេះបានទេព្រោះគេត្រូវនៅលើហ្វាន់ឌីម៉ា?ចុះឲ្យខ្ញុំពឹងអ្នកណាបានទៀត? » នាយមិនដឹងគួរទៅរកនាងឯណាសោះហើយគេវីវក់គិតអីលែងចេញម៉ងវាវិលវល់ពេញខួរក្បាលទាំងមូលរឿងណាល្អៗគិតមិនចេញទេនឹកឃើញតែមានរឿងអាក្រក់កើតឡើងចំពោះមនុស្សជាទីស្រលាញ់របស់គេម្នាក់នោះគឺជារីហ្វីដា។
រីង....រីង....!
ភ្លាមៗនោះក៏មានគេចលចូលមកក្នុងទូរស័ព្ទជុងគុកនាយមើលឃើញលេខនោះទាំងរីករាយ។
«រីហ្វីដាអូននៅទីណាហេតុអ្វីក៏ទៅណាមកណាមិននិយាយប្រាប់បងឲ្យបានដឹងផងបងបារម្ភពីអូនណាស់មានដឹងអត់?»គេសួរយ៉ាងលឿនឆ្លេទៅរីហ្វីដាហ៎ាកក្រែងនាងត្រូវគេចាប់ខ្លួនទៅឬ?ចុះអ្នកណាជាអ្នកខលមកជុងគុក?ជុងគុកនាយមិនបានទទួលលឺសម្លេងអ្វីមកពីអ្នកម្ខាងទៀតសោះពេលគេនិយាយទៅហើយនោះ។
« ម៉េចអូនមិនឆ្លើយជាមួយបងចឹងហ្វីដា? » ជុងគុកនាយមានការងឿយឆ្ងល់ណាស់ដែលខលមកហើយស្ងាត់ឲ្យជ្រងំមិនលឺមាត់និយាយតបតមក។
(ជុជុជុ....លោកជុងគុកកុំអន្ទះសារពេកឥឡូវនេះនេះអ្នកដែលឯងស្រលាញ់បាននៅជាមួយយើងហើយអូរ!នៅមានអ្នកម៉ាក់របស់ឯងទៀតផងហ៎ាសហ៎ា....ឯងកុំទាន់ខឹងអីណាមិនចឹងទេ....ហ៉ើយ...!តែថាន៎ែកឯងរកមនុស្សស្រីមកនេះស្អាតណាស់ត្រូវចិត្តរបស់យើងទៀតផងបើសិនជាអាចយើងនិង....)អ្នកមកខ្សែម្ខាងទៀតនោះមិនមែនជារីហ្វីដាពិតប្រាកដណាស់ដោយសារនេះជាសម្លេងមនុស្សប្រុសឲ្យច្បាស់ក្រឡែតគេនិយាយគម្រាមជុងគុកជាច្រើនរឹតតែធ្វើឲ្យគេខឹងថែមមួយកម្រិតទៀតពេលគេម្នាក់ហ្នឹងប្រាប់ថារីហ្វីដាត្រូវចិត្តរបស់គេនោះមិនឲ្យនាងខឹងយ៉ាងម៉េចបានទៅ?គេក៏មិនមែនជាមនុស្សល្អ៉ណា?
« ឯងកុំធ្វើឲ្យអីនាងឲ្យសោះអាដូលេកា សាំងគីលបើឯងខ្លាំងមកតទល់ជាមួយយើងតែពីរនាក់មកអ្នកគ្រប់គ្នាមិនបានពាក់ព័ន្ធជាមួយរឿងឯងនិងខ្ញុំឡើយឆាប់ដោះលែងពួកគេទៅ»ជុងគុកស្រែកទាំងខឹងសម្លុតទៅដូលេកាតាមទូរស័ព្ទគេក្ដៅក្រហាយឡើយណ័រខ្លួនតតាត់ចឹងតើបានជាមិនឃើញរីហ្វីដានិងអ្នកម៉ាក់នាយត្រឡប់មកមើលលោកប៉ារបស់គេវិញនោះការពិតមកពីចឹង។

??????????????????????(?????????2???????????? ???????????) [ ??? ]Where stories live. Discover now