抖阴社区

???:??+???

32 2 2
                                    


ភាគ:៩៩

    រីង...!រីង....!
ឆ្លៀតពេលដែលរីហ្វីដានាងកំពុងតែអង្គុយបត់សម្លៀកបំពាក់ដាក់ក្នុងវ៉ាលីមានគេខលចូលមកក្នុងទូរស័ព្ទរបស់នាង ។
«ហាឡូ!»នាងលើកយកមកនិយាយទាំងសម្លេងស្រទន់ ទោះដឹងហើយថាអ្នកខលមកជាអ្នកណា ។
(ចៅហ្វាយស្រីខ្ញុំបានជួយរំដោះពួកនាងៗដែលនៅម្នុវឡានមួយនោះអស់ឲ្យមានសុវត្ថិភាពហលយអញ្ចឹងសូមអ្នកនាងសប្បាយចិត្តចុះ)កូនចៅនាងខលមកនិយាយប្រាប់តាមខ្សែទូរស័ព្ទទៅចៅហ្វាយនាយរបស់គេ ដោយសារតែពេលនាងចាកចេញមកដល់ផ្ទះនាងបានខលហៅឲកយកូនចៅទៅជួយយកក្មេងស្រីចេញពីក្នុងឡានដែលនាងបានសង្ស័យនោះ ។
« ល្អហើយ ! ពួកឯងទាំងអស់គ្នាធ្វើការបានល្អពិតមែន អរគុណណាស់ដែលធ្វើវាបានល្អប្រសើរ » រីហ្វីដានាងញញឹមចេញមកបានដោយគ្មានទុក្ខកង្វល់អ្វីទាំងអស់បានត្រឹមតែរីករាយសើចសប្បាយប៉ុណ្ណឹងទៅនាងរីករាយពេកក្រៃណាស់ហើយ ។
( បាទចៅហ្វាយស្រី )
« អញ្ចឹងបានហើយ » ទឺត! ទឺត..!  នាងជាអ្នកចុចទូរស័ព្ទបិទបាត់ទុកឲ្យកូនចៅរបស់នាងឈរសប្បាយចិត្តនៅពេលបាននិយាយគ្នាជាមួយចៅហ្វាយនាយរបស់គេនោះ ។
« អ្នកនាងរបស់ខ្ញុំគួរឱ្យស្រឡាញ់ខ្លាំងណាស់ » កូនចៅម្នាក់ដែលបានខលទៅរករីហ្វីដាឥឡូវនេះគេកំពុងតែឈឲរអោបទូរស័ព្ទញញឹមញញែម ។
«តែយ៉ាងណាខ្ញុំគ្មានវាសនាបានអ្នកនាងមកថ្នាក់ថ្នមឡើយខ្ញុំសុខចិត្តលួចស្រលាញ់អ្នកនាងតែម្ខាងក៏បានដែរ » គេពោលមកទាំងកំសត់ពេញឱរ៉ាទាំងមូល គេចង់ស្រក់ទឹកភ្នែកមកមកហើយទោះគេជាមនុស្សប្រុសក៏ដោយនោះវាពិបាកទប់ក្នុងចិត្តលួចលាក់ម្នាក់ឯងទៀតណាស់លួចស្រលាញ់នាងមកជាយូរហើយក៏មិននិយាយប្រាប់នាងដែរបើនាងមានសេចក្ដីសុខជាមួយអ្នកណាម្នាក់នោះគេរីករាយជានិច្ចហើយគេមានតែពាក្យជូនពរសម្រាប់មនុស្សដែលគេស្រលាញ់ប៉ុណ្ណោះឯង ទោះគេបានដឹងថាការស្រលាញ់គេម្នាក់ឯងនេះវាឈឺចាប់ដល់កម្រិតណានោះនាយយល់វាច្បាស់ថែមទៀតផង ។នាយមិននៅបង្អង់យូរឈរខូចចិត្តបន្តទៀតក៏ដើរចេញពីកន្លែងមួយនោះរកការងារមកធ្វើដើម្បីបន្លប់ទុក ។
ភូមិគ្រឹះ ឆាហ្វូកុ...!
    តាំងពីថ្ងៃដែលគូឡេស្ទីនបានដុតកម្ទេចឃ្លាំងគ្រឿងញៀនរបស់ស៊ូវ៉ាន់គីអស់រលីងមកនាយមានជីវិតមួយរីករាយខ្លាំងណាស់នៅពេលបានក្បែរជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន ។
« បងប្រុសថ្ងៃនេះបងមិនទៅធ្វើការទេឬ? ទើបមានពេលទំនេរមកអង្គុយកំដរខ្ញុំមើលទូរស័ព្ទអញ្ចឹង?»នាងតូចជីជីសួរបងប្រុសព្រោះនាងងឿយឆ្ងល់ថាហេតុអ្វីក៏ថ្ងៃនេះបងប្រុសមានពេលទំនេរមកអង្គុយកំដរនាងនោះ ។
«បងទំនេរពីការងារអញ្ចឹងហើយទើបបងមានពេលនៅជាមួយប្អូនស្រីរបស់បងនោះហើយយ៉ាងម៉េចមិនសប្បាយចិត្តពេលឃើញបងនៅជាមួយឬ?បើមិនស្រួលក្នុងចិត្តចាំបងចេញទៅខាងក្រៅវិញ»គូឡេស្ទីននិយាយឡកលើយដាក់ប្អួនចង់ដឹងថាប្រតិកម្មរបស់នាងបែបណាពេលបានលឺនាយនិយាយបែបហ្នឹងចេញមក ។
«អត់ទេណាបងនៅជាមួយខ្ញុំបែបនេះហើយខ្ញុំសប្បាយចិត្តណាស់ទៅហើយពេលបានបងមកនៅជាមួយ » នាងល្អិតតោងដៃរបស់បងប្រុសជាប់ថែមទាំងក្រវីក្បាលងរង៉ក់ដូចជាកូនក្មេងមិនចេះធំដូចជានាងគូឡេស្ទីនលើកដៃមកអង្អែលក្បាលរបស់ជីជីអស់សំណើចជាមួយរឹកពារបស់នាងណាស់ ។
« បងនិយាយលេងទេ ! » គូឡេស្ទីននាយសើចសប្បាយណាស់នៅពេលបានឃើញទឹកមុខខ្ចូតៗរបស់ជីជី ។
«ហិហិ!ខ្ញុំដឹងតើបានជាដាក់អារម្មណ៍ទៅតាមសម្ដីបងដែរ  » នាងល្អិតក្បាលខូចនោះក៏មិនអន់ដែរ លេងទឹកមុខម៉ាឆ្ងាញ់ខាងកំសត់ចូលតួហ្នឹងឡើងគូឡេស្ទីនជឿស្លុងតាម ។
« ថ្ងៃនេះអូនចង់ទៅដើរលេងឯណាចាំបងជូនទៅ? » គូឡេស្ទីនបើកសិទ្ធឲ្យជីជីនាងរើសថាព្រមទៅដើរលេងទេ? ស្រួលគេរកកន្លែងដើម្បទៅទីនោះ ។
« ទៅ...ទៅចា៎សបើបងទំនេរហើយខ្ញុំក៏រីករាយទៅដែរ »គ្រាន់តែលឺពាក្យថាដើរលេងភ្លាមអរសប្បាយចិត្តណាស់ទៅហើយនាងខានដើរលេងយូរណាស់មកទៅហើយអញ្ចឹងហើយមានតែយល់ព្រមទៅ ។
«អូខេ!អូនឆាប់ទៅរៀបចំខ្លួនទៅពួកយើងតហរូវចេះដំណើរនៅពេលឥឡូវនេះហើយ »
«ទៅឥឡូវនេះ?ហេតុអ្វីក៏បងមិនប្រាប់ខ្ញុំឲ្យលឿនជាងនេះទៅ? បើចឹងខ្ញុំរៀបចំខ្លួនមិចនឹងទាន់ទៅ? » ជីជីនាងឆ្លេឆ្លាពេញហ្នឹង រកធ្វើអីមិនត្រូវសោះហើយ បើលេងមកប្រាប់ទាន់ហន់គូឡេស្ទីនមិនបានជួយអ្វីក្រៅពីអង្គុយសើចនឹងរឹកពាររបស់នាងប៉ុណ្ណោះ ។
«ឯងកុំធ្វើមុខភ័យពេកទៅមើលបងបានឲ្យគេរៀបចំរួចអស់ហើយ ឯងនេះចំជាយ៉ាប់មែន » នាយក្រោកឈរមកក្រវីក្បាលហួសចិត្តជាមួយជីជីណាស់ នៅគិតតែឈរមួយកន្លែងស្ងៀមទ្រឹងលោកអើយ ។
« អ៉ាវ!ហេតុអ្វីក៏បងមិននិយាយប្រាប់ខ្ញុំតាំងពីយូរទៅ?» នាងធ្វើមុខស្អុយប៉ែដាក់បងប្រុសចេះតែមកបោកបញ្ឆោតនាងរហូតអញ្ចឹងនាងច្បាស់ជាគាំងបេះដូងស្លាប់មួយកន្លែងមិនខានទេ ។

??????????????????????(?????????2???????????? ???????????) [ ??? ]Where stories live. Discover now