ភាគ:១០៧អគារបាក់បែក.....!
នៅក្នុងអគារមួយកន្លែងដែលត្រូវគេបោះបង់ចោលនោះមានក្រុមម៉ាហ្វៀពីរក្រុមកំពុងតែត្រៀមមកប្រឈមមុខជាមួយគ្នាកូនចៅទាំងសងខាងកំពុងតែសម្លក់សម្លឹងមុខគ្នាចង់ស៊ីសាច់ហុតឈាមជំនួសចៅហ្វាយនាយរៀងៗខ្លួនហើយ ។
« ពេលណាចៅហ្វាយនាយរបស់ពួកឯងមកដល់? យើងមកចាំយូរណាស់ហើយល្មមគេបង្ហាញខ្លួនមកឲ្យយើងឃើញ » ណាកាស៊ីម៉ា ខេនតូ ស្រែកសម្លុតសះរកូនចៅរបស់កូនចៅភាគីម្ខាងទៀត គេមិនសួរស្រួលបួលឡើយគឺស្រែកសម្លុតយកគ្មានខ្វល់ក្បាលអ្នកណា ។
« យើងមកហើយ » ភ្លាមៗមានសម្លេងបុរសរាងចំណាស់ម្នាក់ដើរចេញមកពីជ្រុងម្ខាងទៀតណាកាស៊ីម៉ាឈរទាំងស្រឡាំងកាំងមិនដែលដឹងសោះថាជាគាត់ ។
«នៅឈរធ្មឹងធ្វើអី?ក្រែងមិញនេះឯងចង់ជួបយើងណាស់?»បុរសរាងចំណាស់នោះចោទជាសំណួរសួរទៅណាកាស៊ីម៉ាទាំងមុខមាំមិនខ្ចីញញើតខ្លបខ្លាចជាមួយគេឡើយគាត់ដើរសំដៅទៅរកគេម្ដងមួយជំហ៊ានៗរហូតទាល់តែគេដើរថយក្រោយគេចចេញពីបុរសចំណាស់ម្នាក់នោះភ្លាមៗឡើងកូនចៅរបស់គេងឿយឆ្ងល់នឹងកាយវិការរបស់ចៅហ្វាយពួកនាយណាស់ ។
« លោកពូ... » ហ៎ាស? ហេតុអ្វីក៏គេហៅបុរសម្នាក់នោះជាលោកពូ? តើអ្នកទាំងពីរត្រូវជាអ្វីនឹងគ្នាដែរទៅ? បែបនេះមែនទេបានជាគេខ្លាចនិងអំណាចរបស់គាត់ណាស់ ។
« ឯងនៅដឹងថាយើងជាពូរបស់ឯងដែរឬ? យើងគិតថាឰងលែងចាត់ទុកយើងជាពូហើយតើបើឯងមិនចេះស្ដាប់តាមសម្ដីរបស់យើងនិយាយប្រាប់ហាមប្រាមឯងកុំឲ្យធ្វើរឿងមួយនេះបន្តទៀតក៏ឯងមិនព្រមបញ្ឈប់ឯងនៅមានគិតពីយើងជាពូដែរអត់នៅពេលឯងប្រព្រឹត្តហ្នឹង? » គាត់និយាយបញ្ឈឺសួរចាក់ដល់ក្រៅបេះដូងតែមួយរបស់គេនេះណាស់ណាមួយគាត់តែងតែដាស់តឿនក្រើនរំលឹកដល់គេជាច្រើនដងថាកុំឲ្យប្រព្រឹត្តឬធ្វើការងារណាដែលខុសច្បាស់ទៀតក៏គេមិនព្រមបញ្ឈប់វាទេឥឡូវនេះនិយាយហៅគាត់ថា"លោកពូ"មិនចេះអៀនមាត់ទេឬ? ណាកាស៊ីម៉ានាយបានតនរឹមឈរស្ងៀមចាំស្ដាប់លោកពូនិយាយឲ្យគេប៉ុណ្ណោះ ។
«ពូបានឲ្យឯងចូលមកក្នុងសង្គមម៉ាហ្វៀនេះចង់ឲ្យឯងចេះគិតថាអ្វីខុសអ្វីទៅត្រូវហេតុអ្វីក៏ឯងមិនចេះយកត្រចៀកទាំងសងខាងនិងស្ដាប់? ពូមិនបានឲ្យឯងទៅធ្វើអ្វីដែលមិនត្រឹមត្រូវទេ តែឯង...ហ៉ើយ! »

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??