抖阴社区

???:??+??

31 0 0
                                    


ភាគ:៨៩

«ជុងគុកយប់នេះលោកនៅមើលរីហ្វីដាផងខ្ញុំត្រូវមានការងារធ្វើបន្តដូច្នេះហើយមិនបាមនៅមើលនាងទេ » នាងតូចចូលមកដល់ខាងក្នុងហើយមកនិយាយប្រាប់ជុងគុកទៀត ។
« នាងធ្វើអ្វីទៅ? លោកពូគាត់ដាក់ឲ្យធ្វើឬ? » ជុងគុកនាយងឿយឆ្ងល់
« ការងាររបស់ខ្ញុំខ្លួនឯងលោកពូមិនបានបញ្ជា » នាងឆ្លើយទៅគេទាំងប្រាប់ពាក្យដែលនាងធ្លាប់និយាយ ។
«ហ៊ឹម!ខ្ញុំដឹងហើយត្រឹមហ្វីដាម្នាក់ខ្ញុំមើលថែដល់ជិវិតឯណោះនាងកុំភ័យ » ជុងគុកនាយនៅមានពាក្យផ្អែមល្អែមនៅជាមួយសម្ដីនោះទៀតនាងសែនជ្រេញអ្នកមានស្នេហាណាស់។
« មិចក៏នាងធ្វើមុខចឹង? »
«គ្មានថីទេលោកទៅងូតទឹកប្ដូរសម្លៀកបំពាក់ចេញទៅចាំត្រឡប់មកវិញ » រីហ្វីដានាងប្រាប់ឲ្យជុងគុកទៅផ្លាស់ខោអាវសិនឯនាងក៏នៅមើលរីហ្វីដាគេងទៅ ។
« ខ្ញុំទៅក៏បាន » ជុងគុកគ្មានបានទៅជំទាស់អីជាមួយហ្វាន់ឌីម៉ាឡើយគឺថាយល់ព្រមចាកចេញទៅវិញបាត់ទៅ ។ ហ្វាន់ឌីម៉ានាងឈរចិតផ្លែឈើទុកញាំនោះទាំងស្នាមញញឹមមើលទៅមុខរបស់រីហ្វីដានាងក៏បាននឹកឃើញដល់ពេលបានជួបហ្វីដាមុនដំបូងក៏ឃើញនាងនៅគេងលើគ្រែពេទ្យដូចជាពេលនេះដែរនាងបានទៅលេងថ្ពាល់របស់ហ្វីដាសើចយ៉ាងសប្បាយដៃនាងឃើញភ្លាមក៏អស់សំណើចចេញមកដោយឯកឯងតែម្ដង ។
«ឯងនៅតែដូចដើមណាហ្វីដាបងនៅតែស្រឡាញ់ឯងរហូតទៅ »  នាងនិយាយខ្សឹបៗម្នាក់ឯងនិយាយពីរីហ្វីដាកាលពីមុននោះមកនាងចូលចិត្តចរិតកាលពីមុនណាស់តែចូលចិត្តរឹកពានាងឥឡូវនេះជាង ។
យប់.....!
ហ្វាន់ឌីម៉ានាងបានរៀបចំខ្លួនរួចរាល់មកដល់ក្លឹបកាលពីលើកមុនមកហើយរីឯនាងក៏ធ្វើដូចជាពេលមុនអង្គុយផឹកស្រា ។
« លោកខ្ញុំនៅទីនេះ » នាងក្រឡេកឃើញហាមិហើយក៏បក់ដៃហៅគេមក ហាមិបានឃើញនាងហើយក៏ដើរសំដៅមករក។
« នាងតែងតែចង់មកជួបគ្រោះថ្នាក់រហូត » ហាមិដាក់គូថអង្គយនៅក្បែរឌីម៉ាបាននិយាយ នាងងាកខ្វាច់មកសម្លក់គេថ្មែរ ។
«បើថាមិនពេញចិត្តក៏ចេញទៅវិញខ្ញុំមិនបានហាមឃាតលោកទេ » ហ្វាន់ឌីម៉ានាងឆ្លើយទៅហីៗបើនាងបានសួរតាំងពីដំបូងមកបើថាគេចង់គេវវេសពីសម្ដីរបស់ខ្លួនក៏តាមចិត្ត ។
« ហ៉ើយ...! នាងចង់ចាប់ផ្តើមធ្វើវាពីណាទៅណាមុន? »នាយសួរដោយសារតែចង់ដឹងឲ្យបានច្បាស់ភ្នែកនឹងយល់ពីបំណងរបស់នាង បើឲ្យគេជួយហើយមិនដឹងខ្យល់អីដដែលហ្នឹង? គេពិបាកនិយាយដោះស្រាយអីណាស់ ។
«លោកចាំតែដើរតាមផែនការរបស់ខ្ញុំទៅគោលដៅដំបូងគឺគេម្នាក់នោះ »នាងចង្អុលទៅរកអ្នកកំពុងតែដើរចូលមកក្នុងក្លឹបនេះភ្លាមហាមិមើលទៅតាមនាងប៉ុន្តែនៅមិនទាន់ដឹងពីបំណងនាងឡើយ ។
« ជាគេ? » ហាមិធ្វើមុខមានចម្ងល់
«គេនេះហើយជាមេខ្លោងអញ្ចឹងខ្ញុំត្រូវតែសំដៅរកគេមុន»
«នេះជាមេណាហ្វាន់ឌីម៉ានាងមិនអាចទៅប្រថុយជាមួយពួកគេទាំងនោះបានទេ!ប៉ុន្តែមើលទៅនាងលើកនេះតែងខ្លួនប្លែកពីរាល់ដង » ហាមិនាយមិនចង់ឲ្យហ្វាន់ឌីម៉ាពាក់ព័ន្ធជាមួយពួកញេទាំងនោះទេតែធ្វើមិចបើវាទៅជាចឹងហើយ នាយទើបតែចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់របស់ឌីម៉ាថាវាពិតជាស៊ិចស៊ីសម្បើមណាស់នេះនាងចង់ស្លឥកដើម្វីទៅពង្វក់អ្នកណា?
« លោកកុំបាច់មកឆ្ងល់អី » នាងនិយាយចប់ត្រឹមភ្លាមក៏ក្រោកដើរចេញទៅបាត់ទៅកន្លែងដែលមានមេខ្លោងគេនោះកំពុងតែនៅនាងឈរបង្អួតរាងរូវរបស់ខ្លួនឲ្យពួកគេបានឃើញ ។
« អូរ! សុំទោសៗផងលោក » នាងធ្វើជាដើរដួលស្រវឹងអីហ្នឹងមកដួលចំកន្លែងដែលពួកគេទាំងនោះកំពុងតែចចាគ្នារឿងអ្វីមួយ ។
«អូនស្រីស្អាតមើលអៅអូនដូចជាស្រវឹងណាស់ហើយ   មកធ្វើរឿងសប្បាយៗជាមួយគ្នាបានទេ? » ណាកាស៊ីម៉ាខេនតូបោះសម្ដីឡកលើយទៅឲ្យហ្វាន់ឌីម៉ាតែនាងមិនបានចាប់អារម្មណ៍ច្រើនជាមួយទេគឺអង្គុយក្បែរគេនោះទាំងលួចញញឹមចុងមាត់ ។

??????????????????????(?????????2???????????? ???????????) [ ??? ]Where stories live. Discover now