抖阴社区

???:??+??

11 0 0
                                    


ភាគ:៩៣

« លោកមានដឹងទេថាពួកគេជានរណា? លោកទៅមានសត្រូវមកពីណា?បានជាពួកវាតាមសម្លាប់លោកបែបនេះ? » រីហ្វីដានាងងាកមកសួរជុងគុកចង់ដឹងរឿងពិតប្រាកដពីនាយឲ្យបានច្បាស់លាស់នោះនិយាយទៅគេតែងតែមានគេតាមសម្លាប់រហូតមិនថាពេលដែលនាងជួបគេដំបូងទេ ។
«ខ្ញុំអត់ដឹងទេប្រហែលជាពួកគេច្រណែនដែលក្រុមហ៊ុនខ្ញុំមានភាពល្បីល្បាញជាងក្រុមហ៊ុនរបស់ពួកវាផងក៏អាចថាបានដែរ » ជុងគុកគេឆ្លើយទៅមិនបានគិតច្រើនជាងនេះឡើយគេមិនទាន់ដឹងថាវាពិតប្រាកដមកពីអ្វីទេព្រោះគេយល់ថាវាធម្មតាសម្រាប់គេក្នុងការរស់នៅប្រចាំថ្ងៃទៅហើយ ។
« ន៎ែក! លោកកុំគិតថាស្រួលរហូតពេកទៅមើល ខ្ញុំនៅក្នុងវិស័យនេះមកជាយូរហើយខ្ញុំអាចដឹងពីវាបានច្រលនជាងលោកផង »
« នាងដឹងអីខ្លះក៏និយាយមក? »
«មានច្រើនណាស់ខ្ញុំចាំមិនអស់ទេប៉ុន្ដែលោកកុំប្រថុយប្រថានពេកដឹងទេ?ពួកគេទាំងនោះបើមានរឿងអីគុំជាមួយយើងហើយវាមិនព្តមដកខ្លួនចេញពីពួកយើងឡើយដូច្នេះខ្ញុំសុំឲ្យលោកទៅណាមកណាចេះប្រយ័ត្នខ្លួនណាមួយក្រុមពួកយើងមានគ្នាតែបួននាក់នេះប៉ុណ្ណោះគ្មានអ្នកណាផ្សេងណាមកជំនួសកន្លែងរបស់លោកបានទេ » រីហ្វីដានាងរៀបរាប់មកហូរហែរដូចជាទឹកកំពុងតែហូរមកមិនឈប់ដែរនាងមានការប្រុងប្រយ័ត្នច្រើនណាស់ពេលនៅជាមួយមនុស្សម្នាក់ណាក៏ដោយមិនលើកលែងសូម្បីតែគ្នាឯងហ្វាន់ឌីម៉ានាងយល់ស្របតាមគំនិតរបស់ប្អូននាងនិយាយចេញមកក៏វាត្រូវម៉្យាងវាក៏ល្អសម្រាប់ជុងគុក ។
«  ខ្ញុំនិងធ្វើតាមនាងប្រាប់ចុះ » នៅពេលនិយាយចុះសម្រុងគ្នាអស់ហើយពួកគេបើកឡានទៅនិយាយគ្នាលេងពេញក្នុងឡានជជែកពីនេះពីនោះជាច្រើន ។
ពីរខែក្រោយ....!
    ធ្មិចបើកៗអស់រយៈពេលពីរខែបាត់ទៅហើយដែលក្រុមពួកយ៉ាគូសាជំនាន់ថ្មីនេះទើបបានបង្ហាញខ្លួនឲ្យអ្នកដទៃបានស្គាល់ពួកគេមានអ្នកតាមគោរពការពារសឹងតែដកខ្លួនទៅណាមិនរួចទាល់តែសោះហើយ ។ ពីមុនបង្ហាញខ្លួនដែរប៉ុន្តែមិនសូវជាមានអ្នកបានស្គាល់ពួកគេដូចជាឥឡូវនេះឡើយនៅទាស់ត្រង់ថាពួកគេនៅមិនទាន់ដោះរបាំងមុខឲ្យអ្នកណាម្នាក់បានឃើញមុខរបស់គេទេ ។
« ម៉េចក៏នាងធ្វើមុខបែបនេះ? ឬមិនពេញចិត្តពេលបានធ្វើការជាមួយនឹងខ្ញុំ? បើថានាងមុនយល់ស្របតាមទេខ្ញុំនឹងសុំលោកពូដកខ្លួនចេញទៅវិញក៏បានកុំឲ្យនាងមានអារម្មណ៍ថាមិនល្អពេលនៅជាមួយខ្ញុំគ្រប់ពេលនោះ » ជុងគុកគេហាក់ដូចជាយល់ពីអារម្មណ៍រីហ្វីដាបានច្រើនខ្លះដែរទើបសួរនាងគេពិបាកភ្នែកណាស់ពេលនាងនៅអង្គុយធ្វើមុខស្អុយប៉ែពេលនៅជាមួយរូបគេអញ្ចឹងនោះគេតឹងទ្រូងជំនួស ។
«ខ្ញុំធ្លាប់បានប្រាប់ហើយថាខ្ញុំអាចទទួលបានទាំងអស់អញ្ចឹងហើយលោកឈប់សួរដេញដោលខ្ញុំពីរឿងនេះទៀតដឹងទេ?ខ្ញុំកំពុងតែស្មុករឿងស៊ូមិគិតអីមិនចេញទាល់តែសោះហើយបើឲ្យអ្នកណាទៅតាមដានគេក៏គ្មាមបានតម្រុយអីទៀតខ្ញុំពិបាកណាស់ឥឡូវ  » រីហ្វីដានាងឈឺក្បាលនិយាយអីលែងចេញទៅហើយកូនចៅដែលឲ្យទៅស៊ើបពីស៊ូមិទៀតក៏គ្មានបានផលព្រោះតែប្រវត្តិរូបទាំងនោះដូចជាក្លែងក្លាយមិនមែនជាការពិតណាស់នាងធ្វើមុខឡើងក្រញ៉ូវថ្ពាល់ឡើងប៉ោងម៉ងគួរឲ្យស្រលាញ់ណាស់នាយមិនបានគិតថាហ្វីដាស្មុគស្មាញអីទេសំខាន់ពេលនេះនាងស្អាត  ។

??????????????????????(?????????2???????????? ???????????) [ ??? ]Where stories live. Discover now