ភាគ:១០៩យប់...!
ពេលនេះដែរីហ្វីដានិងលោកប៉ាអ្នកម៉ាក់បានត្រឡប់មកវិញហើយអ្នកទាំងអស់គ្នាបានចុះពីក្នុងឡានដើរសំដៅមកចូលមកក្នុងផ្ទះតែពេលបើកទ្វាទៅខាងក្នុងក៏ឃើញថាវាងងឹតឈឹង ។
«មានអ្នកណាគេនៅខាងក្នុងដែរទេ? » រីហ្វីដានាងស្រែកសួរពេលចូលមកដល់ភ្លាមនាងបានឲ្យលោកប៉ានិងអ្នកម៉ាក់ឈរនៅខាងក្រៅសិននាងចេះតែដើររាវរកមើលថាមានមនុស្សនៅទីនេះឬក៏អត់?
« មានមនុស្សនៅទេ? »នាងចេះតែស្រែកម្ដងជាពីរដងហើយនៅមិនឃើញអ្នកណាព្រមបើកភ្លើងមកទៀត ។
ផឹប....!
ភ្លាមៗក៏មានសម្លេងបើកភ្លើងឡើងរីហ្វីដានាងបានឃើញអក្សរនៅលើផ្ទាំងមួយនិងមានភ្លើងដាក់ពេញផ្ទះបើកបំភ្លឺយ៉ាងស្អាតនាងចង់ស្រក់ទឹកភ្នែកចេញមកទៅហើយ ។
« HAPPY BIRTHDAY DAY » គ្រប់គ្នាទាំងអស់បានបង្ហាញខ្លួនចេញមកថែមទាំងបាននិយាយដាក់រីហ្វីដាព្រមៗគ្នាទៀត ។
«រីករាយថ្ងៃកំណើតណារីហ្វីដា»ជុងគុកនាយនិយាយដាក់នាងទាំងស្នាមញញឹមនាងវិញទឹកភ្នែកហូរមកមិនបាត់ឡើយនាងរំភើបភ្ញាក់ផ្អើលផងនាងគ្មានអីត្រូវនិយាយទេព្រោះតែនាងគាំងមួយកន្លែងហើយ ។
«រីករាយថ្ងៃកំណើតណាកូនម៉ាក់និងប៉ាជូនពរឲ្យកូនរីករាយក្នុងជីវិតហើយទៅណាមកណាសូមឲ្យមានសុវត្ថិភាពតាមផ្លូវសូមឲ្យកូនមានបំណងប្រាថ្នាអ្វីអាចសម្រេចវាទៅបានដោយគ្មានអ្វីមករារាំងកូនបានណា» ប៉ាម៉ាក់នាងគាត់ដើរចូលមកតាមក្រោយរួចមកក៏និយាយជូនពររីហ្វីដានាងឡើងរំភើបបន្ទាប់មកគាត់ក៏អោបរីហ្វីដាឡើងញាប់នាងទប់ទឹកភ្នែកលែងជាប់ហើយឲ្យវាហូរមកទៀតចុះ ។
« ឯងឆាប់ផ្លុំទានទៅ » រិកគីដែលជាអ្នកកាន់នំនោះបានប្រាប់ឲ្យនាងផ្លុំនំ រីហ្វីដានាងផ្ទុះសំណើចមកភ្លាមៗចេះមកបង្ខំឲ្យនាងផ្លុំទៅកើតដែរបើនាងមិនទាន់យំអស់ចិត្តផងវារំភើបលើសពីរំភើបឯណោះតែយ៉ាងណាមុននាងផ្លុំក៏មិនភ្លេចលើកដៃមកបួងសួងហើយក៏នាងព្រមតាមសំណើររបស់បងប្រុសដោយផ្លុំទានតាមក្រោយ។
« យ៉េ....! » គ្រប់គ្នាស្រែកហូរកញ្ជៀវទះដៃពេលនាងបានផ្លុំទានពន្លត់អស់ហើយនោះឥឡូវនេះមានតែស្នាមញញឹមផ្ដល់ឲ្យគ្នាទៅវិញទៅមកយ៉ាងមានក្ដីសុខ ។
«តោះពួកយើងទៅញាំបាយហើយចាំមកជប់លាងបន្តពេលនេះខ្ញុំឃ្លានខ្លាំងណាស់ទ្រាំមិនបានទៀតទេ » រិកគីដូចជាប្លែកដល់ហើយចេះតែបន្ថើនឲ្យញេទៅតាមរហូតតែម្ដងហើយ គ្រប់គ្នាក៏សើចព្រមគ្នាមកម្ដងទៀតគេ ។
« ម៉េចក៏សើចខ្ញុំ? នេះខ្ញុំនិយាយពិតមែនណា »
« ចេះតែសើចទៅបើបងឯងធ្វើឲ្យសើចហើយ »
« ហ្វីដា... »
« កុំថាឲ្យប្អូនអីបើឯងវាចឹងមែន! ចេញមកខុសគេរហូតគ្មានឲ្យដូចគេឯងអីទេ »
«មែនហ្នឹងម៉ាក់បងរិកគីតែចឹងឯងគាត់យល់តែពីអារម្មណ៍ខ្លួនឯងទេចឹងហើយខ្ញុំលែងទៅប្រកាន់ទើសអីជាមួយគាត់ទៀតហើយ »
«ទៅបានហើយពួកយើងទៅញាំអាហារសិនទៅថ្ងៃនេះខ្ញុំបានធ្វើម្ហូបច្រើនណាស់ហើយក៏មានម្ហូបដែលរីហ្វីដាចូលចិត្តដូចគ្នា » ម៉ារីបង្វែររឿងទៅនិយាយអីផ្សេងវិញហើយគ្រប់គ្នាក៏ទៅតាមនាង ។
« អាវ! នេះជីជីនិងគូឡេស្ទីនមកដែរឬ? » រីហ្វីដានាងទើបចាប់អារម្មណ៍ឃើញពួកគេទាំងពីរនៅទីនេះដែរនាងឡើងភ្ញាក់ផ្អើលមកម្ដងទៀត ។
«ច៎ាសបងខ្ញុំនិងបងស្ទីនមកដើរលេងទីនេះហើយលោករិកគីក៏បានហៅឲ្យពួកយើងមកចូលរួមថ្ងៃកំណើតរបស់បងណា ! រីករាយថ្ងៃកំណើតបងស្រីស្អាតរបស់ជីជី » នាងល្អិតជីជីមុនដំបូងនាងមិនហ៊ានចូលមកនិយាយជាមួយហ្វីដាទេដោយសារតែនាងគិតថាហ្វីដាមើលឃើញនាងហើយតែធ្វើមិខ្វល់តែមិញនេះនាងដឹងហើយរីហ្វីដាមិនបានឃើញនាងទេមានតែនាងប៉ុណ្ណោះដែលបានឃើញរីហ្វីដា ។
«ច៎ាសបងអរគុណណាបងមិននឹកស្មានថាបានជួបជីជីនៅទីនេះសោះ »
« ហ៎ាសហ៎ា..! ខ្ញុំថាវាចៃដន្យឬជានិស្ស័យទៅដែលឲ្យពួកយើងបានជួបគ្នានៅទីនេះ? »
«ម៉ោះកុំគិតច្រើនទៀតអីពួកយើងឆាប់ទៅញាំបាយទៅលោកនៅឈរធ្វើអីទៀតម៉េចមិនព្រមដើរមក? » រីហ្វីដានាងងាកមកក្រោយឃើញគូឡេស្ទីនឈរមួយកន្លែងធ្វើជាមិនដឹងគូឡេស្ទីនមិនមាត់កអីទេក៏ដើរទៅមុនរ៉ុយ។
« យ៉ាប់មែនបងម្នាក់នេះ បងហ្វីដាកុំទៅប្រកាន់គាត់អីថ្ងៃនេះសង្ស័យតែខ្មោចចូលទេបានទៅជាចឹងពីមុនគាត់មិនមែនជាមនុស្សបែបហ្នឹងទេ»ជីជីនាងនិយាយពីបងប្រុសមកប្រាប់រីហ្វីដានាងក៏រាងងឿយឆ្ងល់ថាគាត់អីបានជាក្លាយទៅជាអញ្ចឹងពីមុនពេលបានជួបរីហ្វីដានិយាយពីថារួសរាយដាក់ខ្លាំងណាស់ឥឡូវនេះនេះមកគម្រោះគម្រើយចឹងក៏រាងឆ្ងល់។
«មិនអីទេបងមិនបានទៅចឹងអ្វីជាមួយគេឡើយតោះពួកយើងទៅ »
« ច៎ាសបង »
«នោះរីហ្វីដានិងជីជីមកហើយពួកយើងចាប់ផ្ដើមញាំទៅ »អ្នកទាំងអស់គ្នាថ្ងៃនេះពិតជាសប្បាយរីករាយជាមួយគ្នាមែនទែនបើនិយាយពីរីហ្វីដាវិញនាងបានឃើញភ្លៅមាន់បំពងរបស់ដែលខ្លួនចូលចិត្តហើយក៏លូកយកវាមកញាំភ្លាមៗទាំងមិនខ្វល់ពីអ្វីទាំងអស់នាងខានញាំវាអស់ពេលមកជាយូរហើយថ្ងៃនេះនាងសុំហើយជុងគុកអង្គុយទល់មុខនាងនោះសម្លឹងមើលទៅកូនក្រមុំគេមិនឈប់សោះហើយក្នុងចិត្តគេនេះមិនដឹងកំពុងតែគិតអីផងនៀក ។

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??