抖阴社区

???:??

36 1 0
                                    

        ហ្វាន់ឌីម៉ាបើនាងប្រកែកថាមិនឈឺគឺមិនបានទេដោយសារតែវាឈឺខ្លាំងណាស់គួរដឹងហើយថាវាមានជាតិពុលក្នុងហ្នឹងទោះបីជាលាងរបួសហើយយ៉ាងណាក៏វាដូចនូវថ្មីៗណាស់ប្រហែលជាត្រូវប្រើពេលយូរសម្រាប់ព្យាបាលវាជីជីនាងរត់ទៅយកប្រអប់ដាក់ថ្នាំពេទ្យនិងរបស់លាងរបួសហើយ ។
« បងយ៉ាងម៉េចហើយ? ទៅរួចទៀតទេ » រីហ្វីដានាងអោនមុខមកសួរបងស្រីឃើញទឹកមុខពិបាកហ្នឹងមើលណាស់មុខនាងឡើងបែកញើសតែម្ដង ។
« បងទៅរួចពេលនេះអាចចេញពីទីនេះបានទេ? បងមានអារម្មណ៍ថាមិនស្រួលសោះហ្វីដា » ហ្វាន់ឌីម៉ានាងរៀងនិយាយទាក់ៗមិនទាន់និយាយចប់សេចក្ដីទេតែនាងងើបមុខមកមើលហ្វីដាវិញ ហើយមើលរបស់របរនៅក្នុងផ្ទះ ។
« បងមានអារម្មណ៍យ៉ាងម៉េច? អាចនិយាយបានទេ? » រីហ្វីដាលឺនាងនិយាយអញ្ចឹងចេញមកហើយក៏បារម្ភពីបងស្រីនាងដូចជាគ្មានអារម្មណ៍នៅក្នុងខ្លួនទាល់តែសោះហើយ ស្លេស្លឺយ៉ាងមិចក៏មិនដឹងដែរ ។
« អ្នកនាងយ៉ាងម៉េចហើយ? » នាយដែលអង្គុយជាមួយនោះមិនដឹងថាស្រីៗនិយាយគ្នាពីអីទេខ្សឹបៗគេស្ដាប់មិនបានរលីងតែម្ដងហើយ ។
« ថ្នាំមកដល់ហើយ » គ្រានោះដែរជីជីបានមកដល់នាងកាន់ប្រអប់ថ្នាំមករត់មកយ៉ាងក្រហេបក្រហប ។
« បងទុកប្រអប់ថ្នាំទីណាក៏មិនដឹង? ខ្ញុំរកទម្រាំតែឃើញ » ជីជីនាងដាក់ប្រអប់ថ្នាំចុះនិយាយប្រាប់បងប្រុសបើនាងដឹងកន្លែងរកឃើញមិនខានទេបើនាងមិនចូលទៅបន្ទប់នោះក៏រកមិនឃើញ ។
«ប្រអប់ថ្នាំពេទ្យទុកនៅជិតបន្ទប់របស់លោកពូនិងអ្នកមីងមែនទេ? » សុខៗហ្វាន់ឌីម៉ានាងឆ្លើយមុនបងប្រុសជីជីនាងមិនដឹងថាក្នុងខ្លួននាងនេះកំពុងតែគិតអីទេនិយាយមែនទៅ? នាងនិយាយអីមិញនេះ? នាងដឹងរឿងអ្វីដែរទៅ?  ហ្វាន់ឌីម៉ានាងលើកដៃមកទ្រក្បាលដូចជាឈឺខ្ទោកៗខ្លាំងណាស់ ។
« ច៎ាសបង » ជីជីនាងឆ្លើយតបមកវិញដោយមិនបានគិតពីសម្ដីរបស់ហ្វាន់ឌីម៉ាឡើយតែបងប្រុសនាងនិងរីហ្វីដាចាប់ភ្លឹកត្រង់សម្ដីរបស់នាង ។
« មិចក៏អ្នកនាងឌីម៉ាដឹង? ព្រោះជីជីនៅមិនដឹងផងថាខ្ញុំទុកវានៅទីណា? » នាយសួរទាំងងឿយឆ្ងល់ជាខ្លាំងខ្លាំងជីជីវិញទើបតែនឹកឃើញភ្លាមពេលបងប្រុសទៅសួរហ្វាន់ឌីម៉ា រីហ្វីដានាងមិននិយាយតែអង្គុយចាំស្ដាប់ចម្លើយចេញពីមាត់ហ្វាន់ឌីម៉ា ។
« គឺថាខ្ញុំ.....អឺ...ខ្ញុំសុំសួរបន្តិច » ហ្វាន់ឌីម៉ានាងរកនឹកបានដឹងបានឃើញហើយក៏សុំសួរអ្នកជាម្ចាស់ផ្ទះនៅទីនេះ នាងបិតភ្នែកសម្រួលអារម្មណ៍ទើបនាងនិយាយបន្តទៀត÷

??????????????????????(?????????2???????????? ???????????) [ ??? ]Where stories live. Discover now