ភាគ:១២៥
នាងតូចចងចិញ្ចើមកាន់តែមានចម្ងល់លើសដើមគេនិយាយអ្វីមកកាន់តែឆ្កុយៗនាងស្ដាប់មិនសូវជាចូលត្រចៀកប៉ុន្មានសោះ។
« លោកកុំអូសក្រឡាយូរពេកមានអីក៏និយាយទៅ »
«ខ្ញុំនិយាយប្រាប់នាងក៏បាន!ខ្ញុំបានឈ្លោះគ្នាជាមួយអ្នកផ្ទះតាំងខ្ញុំនៅវ័យជំទង់មកម្លេះមកដល់ឥឡូវនេះក៏ខ្ញុំមិនបានទៅមើលប៉ាម៉ាក់ទៀតដែរទើបតែមុននេះពូគាត់ហៅទៅដើម្បីនិយាយរឿងប៉ាម៉ាក់....ហ៊ឹម...ខ្ញុំមិនដែលដឹងសោះថាលោកប៉ាខ្ញុំកើតជំងឺមហារីកថ្លើមដំណាក់កាលចុងក្រោយហើយហ៊ឹកៗៗៗខ្ញុំជាកូនមិនល្អមិនដែលចាប់អារម្មណ៍សោះថាលោកប៉ាគាត់មានជំងីតាំងពីយូរមកហើយ ហ៊ឹកៗៗៗ » ជុងគុកនាយនិយាយរៀបរាប់ប្រាប់រីហ្វីដាបណ្ដើរចេញទឹកភ្នែកហូរមកបណ្ដើរនាយងាកមុខចេញពេលរីហ្វីដានាងចាប់មុខរបស់គេមកមើលនាងសម្លឹងមើលចូលចក្ខុទាំងពីររបស់ជុងគុកចង់ដឹងពីអារម្មណ៍គេតាមក្រខ្សែភ្នែកមួយគូរនោះ។
« បើបែបហ្នឹងលោកមិនគិតទៅមើលគាត់ទៅ?»
« តែ.....»
«វាគ្រាន់តែជារឿងអតីតកាលប៉ុន្តែពេលនេះវាបច្ចុប្បន្នហើយលោកគួរគិតវាសារឡើងវិញកុំឲ្យបាត់បង់ឱកាសល្អអីនាំតែសោកស្ដាយនៅពេលក្រោយប៉ុណ្ណោះ » នាងវាចាមកហើយបញ្ចេញស្នាមញញឹមមកយ៉ាងស្រស់បោះឡើងជុងគុកភ្លឹកជាមួយហើយគេកាន់តែមានចិត្តស្រលាញ់លើរីហ្វីដាខ្លាំងលើសដើមទៅទៀតតែពាក្យសម្ដីនាងនិយាយក៏វាត្រឹមត្រូវរឿងគេឈ្លោះគ្នាជាមួយគ្រួសារវាជារឿងអតីតប៉ុន្តែឥឡូវនេះជាបច្ចុប្បន្នហើយគេនៅគិតវាធ្វើអ្វីទៀតវាគ្មានបានអីមកវិញឡើយ។
«ត្រូវណាស់វាជាឱកាសល្អសម្រាប់ខ្ញុំដែលត្រូវធ្វើវាតែមិនដឹងគះរចាប់ផ្ដើមពីត្រង់ណាមកទាល់តែសោះដូចជាពេលខ្ញុំនៅជាមួយនាងដែរ» គេលែងមានអារម្មណ៍ថាកើតទុក្ខអទៀតហើយនៅពេលបានរីហ្វីដាមកនិយាយគ្នាលេងជាមួយគេនោះគេឆ្លៀតឱកាសនេះមកចចារតែម្ដងគេលាក់បាំងអារម្មណ៍ខ្លួនឯងមិនបានទៀតទេ។
« ហ៎ាស?ខ្ញុំយ៉ាងម៉េច? »
« គឺថា....»
« លោកចេះតែយ៉ាងម៉េចឲ្យប្រាកដទៅ? »
« ខ្ញុំស្រលាញ់នាង! »
«លោកកុំយកសម្ដីប៉ុន្មានម៉ាត់នេះមកបោកប្រាស់ខ្ញុំអីយល់ល្អលោកល្មមទៅមើលលោកប៉ារបស់លោកទៅ » រីហ្វីដានាងយល់ថាការនិយាយសារភាពគេវាគ្រាន់តែជាពាក្យនិយាយចេញមកមួយឆាវៗតាមចិត្តដែលគេកំពុងកើតទុក្ខតែប៉ុណ្ណឹងអ៊ីចឹងហើយបានជានាងមិនជឿជុងគុកគេឡើងស្លេស្លឺអស់រលីងខំរកឱកាសមកសារភាពហើយមកថាគេនិយាយលេងចឹងឬ?មុខគេពេលប្រាប់នាងទៅគួរឲ្យអស់សំណើចណាស់មែន?
« ខ្ញុំនិយាយចេញទៅវាជាការពិត ប៉ុន្តែមិនអីទេទុកថានាងមិនលឺសម្ដីអត់ប្រយោជន៍របស់ខ្ញុំទៅចុះខ្ញុំទៅមើលលោកប៉ាសិនហើយ » នាយហាក់ដូចជាអស់សង្ឃឹមណាស់នាងប្រហែលជាមិនបានស្រលាញ់គេវិញឡើយចឹងហើយគេមិនចង់នៅរំខាននាងទេគេសុខចិត្តដើរចេញវាល្អជាង រីហ្វីដានាងបិតភ្នែកហាក់កំពុងសម្រួលអារម្មណ៍ចង់និយាយតបតជាមួយជុងគុកវិញណាស់តែមាត់របស់នាងហារវាមិនចេញទេបានត្រឹមមើលដំណើររបស់ជុងគុកដើរចេញទាំងទឹកមុខស្រងោតស្រងាត់។
«ខ្ញុំចង់ស្រលាញ់លោកវិញណាស់តែខ្ញុំមិនយល់ពីខ្លួនឯងទេខ្ញុំសុំទោសពេលណាល្អខ្ញុំនិងប្រាប់លោកវិញជាក់ជាមិនខានទេ » រីហ្វីដានាងនិយាយទាំងក្រៀមក្រំម្នាក់ឯងឥឡូវនេះនាងមិនទាន់ស្គាល់ថាអ្វីជាស្នេហាឲ្យប្រាកដទេតែអ្វីដែលសំខាន់សម្រាបើនាងគឺមិនចង់ឃើញជុងគុកនៅក្បែរមនុស្សស្រីណាផ្សេងក្រៅពីខ្លួនសោះនាងមានចិត្តប្រច័ណ្ឌគេភ្លេត។
«ខ្ញុំស្រលាញ់លោកណាស់ជុងគុក » នាងនិយាយភ្លាមក៏អោនមុខចុះមកវិញបាត់ក្ដាប់ម្រាមដៃខ្លួនឯងជាប់មិនលែងទេនាងចង់យំចេញមកហើយនៅពេលនេះពីព្រោះតែចិត្តរបស់វាស្រែកទាមទាឲ្យសារភាពទៅនៅលាក់ដល់ពេលណាទៀតបើចិត្តស្រលាញ់មានឲ្យគ្នារៀងៗគ្នាម្នាក់សារភាពហើយម្នាក់ទៀតក៏យល់ព្រមជាមួយម្នាក់ទៀតទៅ?ទ្រាំមកអង្គុយកើតទុក្ខយំសោកតែម្នាក់ឯងធ្វើអ្វី?
« មនុស្សស្រីមាត់រឹង!បងស្រលាញ់អូនណាស់រីហ្វីដា ហ្វៀឌីណា » ភ្លាមៗនោះជុងគុកបានបង្ហាញខ្លួនមកភ្លឹតនាយនិយាយឌឺដងទៅរីហ្វីដាដោយញញឹមស្ញេញគេរងចាំពាក្យនេះមកជាយូរហើយដល់ពេលឥឡូវបានលឺផ្ទាល់ត្រចៀកសងខាងគេមិនបានយល់សប្តិឡើយដែលរីហ្វីដាអាចនិយាយថា"ខ្ញុំស្រលាញ់លោក"រីហ្វីដានាងភ្ញាក់ផ្អើលមិនស្ទើរទេពេលគេចាប់បានស្រស់"ៗនៅមុខចឹងរកពាក្យមកដោះសារក៏មិនបានទៀតព្រោះថានេះនាងនិយាយវាចេញមកពិតមែមនោះ។
«ក្រែងមិញនេះលោកឯងទៅបាត់ហើយហីត្រឡប់មកវិញធ្វើអី?មួយវិញទៀតលោកមានបានស្ដាប់លឺខ្ញុំនិយាយអីឬអត់? » រីហ្វីដានាងចាប់ជម្រិតសួរគេភ្លាមៗនាងមិនសូវជាទុកចិត្តជុងគុកប៉ុន្មានទាល់តែសោះ។
« លឺតើ!លឺឡើងពេញត្រចៀក » ជុងគុកគេមិនចេះនិយាយស្រួលបួលឲ្យបានល្អត្រឹមត្រូវយ៉ាងម៉េចដូចគេដូចឯងសោះបើមិនបានធ្វើមុខធ្វើមាត់ឌឺដងអ្នកម្ខាងទៀតគឺមិនអស់ចិត្តសោះឥឡូវមកញាក់ចិញ្ចើមដាក់នាងពឺតៗ។
«អា៎យយយ.....!និយាយមកថាលោកមិនបានលឈទេ »រីហ្វីដានាងស្រែកប្រាប់ថាកុំឲ្យគេធ្វើលឺឲ្យសោះនាងខ្មាស់មិនស្ទើរទេលោកព្រះអើយឲ្យនាងយកមុខទៅទុកឯណាវិញទៅ?
«អត់ចង់រឿងនេះ....ហ៊ឹម...!ដូចជាសំខាន់ដល់ហើយនៀកតើខ្ញុំគួរយកទៅនិយាយប្រាប់អ្នកណាខ្លះឲ្យបានដឹងដែរទៅនាងជួយគិតបន្តិចមក »
«ខ្ញុំថាកុំប្រាប់អ្នកណាអីល្អជាងណាខ្ញុំសុំលោកទៅចុះណា »
« អាវ!ហេតុអ្វីទៅ?រឿងល្អយ៉ាងនេះ»
«ខ្ញុំប្រាប់ហើយថាកុំឲ្យប្រាប់អ្នកណាទៀតហេតុអ្វីក៏លោកចូលចិត្តឌឺផ្គើនជាមួយខ្ញុំម្លេះហ៎ាស?»

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??