ភាគ:៨៣ពេលយប់នេះព្រះអាទិត្យបានបញ្ចេញពន្លឺមកគួរឲ្យចង់មើលវាខ្លាំងណាស់តែក៏មានរឿងសោកសៅលាយឡំជាមួយគ្នាដែរពន្លឺប្រៀបដូចជាក្ដីសង្ឃឹមមួយយ៉ាងធំធេងណាស់វាមានពន្លឺអាចដាស់តឿនយើងឲ្យមានស្មារតីមកវិញធ្វើឲ្យចិត្តនឹងនរជាមួយគ្នាណាស់។បើក្រឡេកទៅមើលភូមិគ្រឹះមួយដែលពោពេញទៅដោយពន្លឺភ្លឺចាចពេញផ្ទះនោះមានពួកអង្គរក្សឈរយាមនៅខាងមុខទ្វាចូលដែរ ។
«តើចៅហ្វាយចង់នៅជាមួយពួកនាងទាំងពីរនាក់នោះដល់ពេលណាទៀតទាន?ចៅហ្វាយលាក់មុខពីពួកនាងនោះបានយូរក្រែលដែរហើយរួមទាំងមេយ៉ាគូសាម្នាក់នោះទៀត » ចូលចៅម្នាក់នោះបានសួរទៅចៅហ្វាយនាយរបស់ខ្លួនដែលបោកមនុស្សគ្រប់គ្នាបានដោយងាយស៊ូមិអង្គុយគងទាក់ខ្លាយ៉ាងទំនងនាយមើលទៅដូចជាមិនមែនធម្មតាដូចជាសព្វដងសោះឡើយគេហ៊ឺហាមានអង្គរក្សកូនចៅជាច្រើនគ្នាទៀតគេជាអ្នកណាឲ្យប្រកដដែរទៅ?«វាដល់ពេលហើយដែលយើងត្រូវធ្វើឲ្យគ្រួសារមួយនោះលែងមានឈ្មោះនៅលើភពផែនដីបន្តទៀត យើងអាចទ្រាំមិនធ្វើអីដាក់ពួកនាងក៏មិនប្រាកដថាចិត្តព្រះរបស់យើងអាចនៅគង់វង្សយូររហូតដែរ » ស៊ូមិ ទេ!មិនមែនឡើយនៅពេលនេះគេមានឈ្មោះថា ម៉ាគូស៊ីកា ឆាគីតូ ជាមេក្រុម គូម៉ាឈិនាយបានបន្លំខ្លួនមកចូលក្នុងគ្រួសាររបស់ហ្វាន់ឌីម៉ាគេហាក់ដូចជាមានរឿងអ្វីមួយជាមួយគ្រួសារនាងណាស់។នាយញញឹមចុងមាត់ថ្ងៃដែលគេរងចាំបានមកដល់ហើយវាយូរម៉ាសមល្មមឲ្យគេបាបសងសឹកបានហើយ ។
« ចុះចៅហ្វាយចង់ធ្វើវានៅពេលណា? » នាយជាកូនចៅសួរទៀតដើម្បីទទួលដំណឹងបានច្បាស់។
«មិនអាចពេលនេះបានទេត្រូវនៅចាំមើលសកម្មភាពពួកនាងទាំងពីរឲ្យបានច្រើនជាងនេះទៀតយើងនឹងធ្វើឲ្យពួកគេជឿងប់ជាមួយយើងនឹងតាមសម្លាប់ក្លែងក្លាយនោះចុះ » ស៊ូមិឬម៉ាគូស៊ីកាញញឹមយ៉ាងពិសពុលចេញមកធ្វើឲ្យកូនចៅឈរនៅចំពោះមុខកោតខ្លបខ្លាចជាមួយនាយដែរបើកែវភ្នែកគេឡើងសាហាវបែបហ្នឹង?
« បាទទាន » ពួកគេទាំងពីរនិយាយគ្នាចប់សព្វគ្រប់អស់ហើយក៏ចេញទៅវិញបាត់នៅឡើយតែស៊ូមិគេនៅអង្គុយក្រវែងកែវស្រាអង្គុយធ្វើរឹកពាឡើងឡូយ ។
«ខ្ញុំថាមិនចង់ធ្វើអីពួកនាងទេតែធ្វើម៉េចបើនាងជាកូនរបស់តាកញ្ចាស់យាយកញ្ចាស់ទាំងពីរហ្នឹងហើយច្ញុំត្រូវតែធ្វើ»នាយស្រដីដោយកែវភ្នែកមុខស្រួចនាយនៅចាំរឿងកាលពីមុនច្បាស់ណាស់ថាមកពីលោកវ៉ាងម្នាក់នេះហើយដែលបានឈរនៅមើលលោកប៉ាគេដេកស្លាប់មិនព្រមជួយសង្គ្រោះឡើយថែមទាំងនៅញញឹមសប្បាយចិត្តទៀតព្រោះតែគាត់ជាអ្នកបើកឡានមកបុកឡានរបស់លោកប៉ារបស់ស៊ូមិនាយបានឃើញគ្រប់សកម្មភាពលោកវ៉ាងទើបមកដល់ឥឡូវគេតាមចង់អាឃាតគ្រួសារត្រកូលវ៉ាងនេះជាហេតុផលគ្រប់បែបយ៉ាងដែលបានទាក់ទងជាមួយម៉ាគូស៊ីកាឬស៊ូមិ។ក្រែងលោកវ៉ាងជាមនុស្សធម៌ហី? មនុស្សគ្រប់គ្នាតែងតែកោតសរសើរគាត់រហូត? ចុះវាមិនមែនជាការពិតទេអី?ឬមួយជាអ្នកផ្សេងដែលទៅបន្លំខ្លួនធ្វើជាលោកវ៉ាង?បើលោកវ៉ាងមិនជួយចុះហេតុអ្វីបានជាគាត់ទៅជួយរីហ្វីដា?វាដូចមិនសមទាល់តែសោះអាចថាគេចង់ចោទប្រកាន់នឹងទម្លាក់កំហុសទាំងអស់មកលើគាត់ក៏អាចថាបានដែរ !
ពេលវេលានេះហើយវាក៏ដល់ដែលពួកអ្នកទាំងបួនបញ្ចេញកិច្ចការមករៀងៗខ្លួនមកបែងចែកផែនការនិងគ្នាដូចជាពេលមុនដដែលម្ដងនេះរីហ្វីដាហើយហ្វាន់ឌីម៉ាតែងខ្លួនខុសប្លែកពីរាល់ដងនាងស្លៀកពាក់អាវដៃវែងពណ៌ខ្មៅនឹងស្លៀកខោជើងវែងពណ៌ខ្មៅដែររមានខ្សែចង់ពាត់ពេញជើងទាំងគូររបស់នាងឯនៅចង្កេះមានខ្សែក្រវ៉ាត់ទៀត គ្រាប់កាំភ្លើងសៀតទុកក្បែរចង្កេះមានកាំភ្លើងពីរដើមសៀតចង្កេះសងខាងនាងទាំងពីរដើរមករកជុងគុកនិងហាមិទាំងអង់អាចប្រៀបដូចជារាជសីមួយដ៏អស្ចារ្យណាស់ ។
«ប្លែកដល់ហើយថ្ងៃនេះខ្ញុំមើលហើយស្មានតែជាអ្នកណាការពិតជានាងសោះ » ជុងគុកនាយឈរសម្លឹងមើលរីហ្វីដាពីលើទៅក្រោមទាំងស្មានមិនដល់សោះថានាងស្លៀកពាក់អញ្ចឹងមកឲ្យគេបានឃើញតាំងតែពីមុនមិនដែលបានឃើញផង ។
« ថី? ខ្ញុំស្លៀកតែខ្ញុំតើលោកកុំបាច់មកខ្វល់ » នាងតូចធ្វើរឹកហីចាំតែខ្វល់ជាមួយនោះយល់ខុសធំហើយអានាង ។
« ឆឺស! និយាយតែតិចសោះក៏មិនបានដែរ » ជុងគុកពោលដោយជ្រេញនឹងកាយវិការបស់នាងដែរតែនាយមិននៅនិយាយអីច្រើនទៀតក៏ដើរសំដៅទៅឡានបានត្រៀមទុកសម្រាប់ពួកគេទាំងបួនផងនោះនៅថ្ងៃនេះពួកគេចេញទៅដោយជិះឡានទៅជាមួយគ្នា ។
« ពួកយើងត្រូវទៅពីណាមុនដែរទៅ? បងម៉ាម៉ា? » រីហ្វីដានាងងាកមកបាំងខាងក្រោយសួរហ្វាន់ឌីម៉ាកំពុងតែអង្គុយចុចកុំព្យូទ័រមើលទៅផ្លូវដែលត្រូវទៅមុន ។
«ពួកយើងត្រូវទៅខាងមុខបន្តទៀតរួចហើយក៏បត់ទៅផ្លូវលំមួយកន្លែងរហូតផុតផ្លូវលំនោះដល់កន្លែងមួយរាងស្ងាត់បន្តិចទើបទៅដល់កន្លែងដែលមានពួកគេទាំងនោះនៅរងចាំទីនោះចំណែកកន្លែងស្ងាត់ហ្នឹងមានព្រៃស្ដុកធំមួយដែរ » ហ្វាន់ឌីម៉ានាងឆ្លើយតបហ្នឹងហ្វាន់ឌីម៉ាទេតេបើភ្នែកវិញនាងកំពុងតែអូសមើលផ្លូវដែលពួកគេអាចចូលទៅបានដោយគ្មានឧបសគ្គកើតឡើងមកលើពួកគេនាងជំនាញខាងកុំព្យូទ័រអញ្ចឹងហើយវាមិនសូវជាពិបាកសម្រាប់នាងឡើយ ។
« ច៎ាសបង! » នាងតូចងក់កក្បាលរួចបែរមុខទៅមើលផ្លូវខាងមុខវិញ ហើយជុងគុកនាយជាអ្នកបើកឡានម៉្យាងទៀតនាយពូកែខាងបើកឡានមិនឲ្យភ្លាត់ទេបានជាពួកគេទុកចិត្តឲ្យនាងបើកឡានទៅ ។
«អ៎េ!លោកខ្ញុំគិតថាពួកយើងកុំចូលទៅផ្លូវនោះអីតាមខ្ញុំមើលទៅវាមិនសូវស្រួលជាមួយពួកយើងសោះ វាអាចមានអន្ទាក់ក៏អាចថាបានដែរ » ហ្វាន់ឌីម៉ានាងមើលទៅផ្លូវដែលពួកគេកំពុងតែធ្វើដំណើរនោះតែនាងហាក់ដូចគ្មានអារម្មណ៍មិនស្រួលសោះនាងគិតថាវាមានរឿងអីមិនល្អហើយ ។
«ខ្ញុំគិតថាពួកយើងគួរតែសាកចូលទៅផ្លូវមួយនោះហើយព្រោះមកដល់ត្រឹមនេះហើយបើបកទៅក្រោយវិញវាមែនស្រួលទេណាបើនាងនិយាយប្រាប់តាំងពីដំបូងក៏ខ្ញុំមិនបត់ចូលមកដែរបើសិនជាមានរឿងអីមិនល្អមែនពួកយើងមានតែរួមគ្នាប្រយុទ្ធតតាំងមិនអញ្ចឹងទេ? » ជុងគុកនាយបើកឡានទេតែបើសម្ដីវិញបាញ់មកហ្វាន់ឌីម៉ាម៉ាចុកដែរដូចដែលគេបាននិយាយអញ្ចឹងបើប្រាប់មុននេះបន្តិចវាក៏មិនហួសពេលត្រូវបត់ទៅវិញដែរបើកឡានមកដល់ពាក់កណ្ដាលផ្លូវហើយចង់ឲ្យបកទៅក្រោយវិញចឹងឬ?នាងយកអីមកគិត?វាមិនស្រួលទេណាមួយផ្លូវតូចទៀតបើបត់សង្ស័យថាត្រូវក្រឡាប់ឡានហើយ ។
_____
ភាគ:៨៤

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??