ភាគ:១៣៣ក្រុមគ្រូពេទ្យសង្រ្គោះបាននាំអ្នកមានគ្រោះថ្នាក់ទាំងប៉ុន្មានយកមកកាន់មន្ទីរពេទ្យអស់ហើយប៉ុន្តែរីហ្វីដាគ្រូពេទ្យត្រូវដាក់បន្ទប់សង្រ្គោះបន្ទាន់ជាប្រញាប់ជុងគុកនាយក្ដៅមុខក្ដៅមាត់ធ្វើអីមិនត្រូវសោះគេត្រូវរត់ទៅមើលអ្នកម៉ាក់ផងមកអង្គុយចាំរីហ្វីដានៅមុខបន្ទប់ទៀតគេចង់តែឆ្កួតឲ្យបាត់ទេ។
«ជុងគុក»ពេលនោះមាននរណាហៅឈ្មោះគេពីចម្ងាយតែនាយមិនបានងើបមុខងាកទៅមើលគេម្នាក់ហ្នឹងឡើយចង់អ្នកណាហៅៗទៅ។
«ហេតុអ្វីឯងមិនឆ្លើយជាមួយយើង? »
« ខ្ញុំគ្មានអារម្មណ៍ថាត្រូវឆ្លើយទេ »
«ហ៉ើយ!ឯងកុំធ្វើខ្លួនដូចជាវេទនាពេករីហ្វីដានាងមិនអីទេនាងបានមកដល់ដៃគ្រូពេទ្យហើយ »
«បើជាឯងវិញឯងគិតថាវាធម្មតាដូចសម្ដីគេនិយាយដែរទេ?»កែវភ្នែករឹងកំព្រឹងសម្លឹងចូលចក្ខុទាំងពីរណាកាស៊ីម៉ាគេមើលទៅយ៉ាងយូរបានងាកមុខចេញពីមុខរបស់នាយ។
«ហ៊ឹស....»ណាកាស៊ីម៉ាក៏មិនថាអីទៀតមានតែអង្គុយជិតជុងគុកហ្នឹង។
« ចុះគ្រប់គ្នាទៀតគាត់នៅឯណា? »
«លោកពូគាត់នៅកន្លែងប៉ូលីសឯណោះចំណែកអ្នកផ្សេងទៀតកំពុងតែនៅជាមួយប៉ារបស់ឯង»នាយប្រាប់ជុងគុកធ្វើឲ្យគេឆ្ងល់ហើយព្រោះលោកពូទៅប៉ុស្ដិ៍ប៉ូលីសធ្វើអីគាត់ធ្វើអ្វីខុសឬ?តែតាមគេដឹងពូគេមិនដែលចូលប៉ុស្ដិ៍ប៉ូលីសម្ដងណាឡើយទើបតែឥឡូវនេះប៉ុណ្ណោះ។
«លោកពូមានរឿងអ្វីទៅ?»ដោយការងឿយឆ្ងល់ពេកនាយក៏សួរណាកាស៊ីម៉ា
«លោកពូគាត់បានចាប់ខ្លួនមនុស្សម្នាក់និងកូនចៅរបស់វាជាច្រើនទៀតដូច្នេះហើយទើបគាត់ត្រូវទៅប៉ុស្ដិ៍ប៉ូលីសដើម្បីនិយាយគ្នាដោះស្រាយចំពោះរឿងមួយនេះ។
« ចាប់បានអ្នកណា?គេឈ្មោះអី? » ជុងគុកនេះកាន់តែចង់ដឹងបន្ថែមពីលើទៀតរឿងចឹងៗអីនាយចង់ស្ដាប់មែនទែនហើយឆ្ងល់ថាលោកពូគេហ្នឹងចាប់បានរួចហើយយកទៅកន្លែងនិងធ្វើអ្វី?ក្រែងរាល់ដងគាត់មិនដែលធ្វើអញ្ចឹងផង?
« គឺឈ្មោះ ដូលេកា សាំងគីលលោកពូគាត់មិនចង់ធ្វើខ្លួនឲ្យអាក្រក់ដើរតែសម្លាប់ញេដោយគ្មានហេតុផកឡើយតែគាត់បានភស្ដុតាងជាច្រើនដើម្បីចងរុំខ្លួនគេមិនអាចចេញពីក្នុងគុកបានទេបែបនេះហើយឯងកុំឆ្ងល់ច្រើនទៀត » និយាយទៅលោកអារ៉ូគីបានចេញមកតាមពីក្រោយម៉ាគូស៊ីកាដែរទើបគាត់ដឹងថាដូលេកាគេបានធ្វើអ្វីខ្លះហើយគាត់មិនបានទៅជួយសង្រ្គោះរីហ្វីដានិងបងស្រីឡើយរវល់តែតាមដេញចាប់ដូលេកានេះហើយឥឡូវនេះគាត់មិនទាន់មកទេតែបានខលមកណាកាស៊ីម៉ាសួរពីសុខទុក្ខរបស់បងស្រីនិងកូនរបស់គាត់រួចហើយ។
« ហ៊ឹម!ចុះពេលណារួចរាល់? »
«ប្រហែលជាមិនយូរទេបន្តិចទៀតគាត់អាចមកដល់ទីនេះក៏បាន »
«លោកប៉ាខ្ញុំគាត់យ៉ាងម៉េចហើយ?ពេលគាត់ភ្ញាក់មកមានបានសួររកខ្ញុំទេ? »
«គាត់សួររកឯងដែរតើប៉ុន្ដែខ្ញុំប្រាប់ថាឯងមានការរវល់ទើបមិនបានមក »
« អរគុណហើយចឹង »
«វាមិនអីទេត្រឹមរឿងប៉ុណ្ណឹងសោះ!ប៉ុន្តែឥឡូវខ្ញុំមិនដឹងគួរចូលទៅមើលអ្នកណាមុនសោះបើគ្នាច្រើនពេក » ណាកាស៊ីម៉ាគេចង់វិលក្បុលទៅហើយគួរទៅណាមុនទេបើអ្នកមីងគេក៏ចូលពេទ្យអ្នកស្គាល់គ្នានោះក៏ចូលពេទ្យ ហ្វាន់ឌីម៉ាក៏នៅក្នុងបន្ទប់សម្រាកមិនទាន់អាចចេញបានទៀតឯលោកពូរបស់គេក៏នៅគេងសម្រាកទាំងខ្លួនវេទនាទៀតចុះនៅរីហ្វីដាក្នុងបន្ទប់សង្រ្គោះទៀតនោះ?គ្រាន់តែក៏វិលវល់ជំនួសគេហើយក៏សំណាងដែលគ្រប់គ្នានៅក្នុងមន្ទីរពេទ្យតែមួយបើមិនអញ្ចឹងវេទនាគេថែមទៀត។

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??