ភាគ:១១៥
ចូលមកដល់ក្នុងបន្ទប់របស់គេភ្លាមគូឡេស្ទីនដាក់គូថអង្គុយលើគ្រែទាំងញីសក់ក្បាលទទីងទទ្រើងអស់ម្តងទៀតហើយនាយនៅមិនសុខក្នុងខ្លួនទាល់តែសោះណាមួយចិត្តរបស់នៅនឹកគិតពីនាងល្អិតជីជីទៀត។
«ឈប់គិតត្រឹមនេះបានហើយអាស្ទីនអើយ » នាយវៃក្បាលខ្លួនឯងឲ្យឈប់គិតទៀតបើជីជីនាងនិយាយម៉េចហើយក៏ធ្វើតាមទៅចុះចាត់ទុកថាគេធ្វើវាដើម្បីឲ្យស្ងប់តាមចិត្តរបស់ជីជីតាមដែលនាងសុំទៅចុះ នាយក្រោកចេញពីលើគ្រែរួចចូលទៅងូតទឹកនិងបានចុះមកខាងក្រោម។
អ្នកនៅជាន់ខាងក្រោមឯណេះក៏បានរៀបចំអាហារពេលព្រឹករួចអស់ទៅហើយនៅឡើយមិនទាន់បានឃើញគូឡេស្ទីននិងជីជីចុះមកដល់ទៀត។«ហ្វីដាកូនសាកឡើងទៅហៅក្មួយទាំងពីរនោះមកខ្លាចថាគេងជ្រុលមិនទាន់បាមភ្ញាក់ណា » លោកស្រីហ្វៀឌីណាងាកមកនិយាយដាក់កូនស្រីរបស់គាត់។
« ច៎ាសម៉ាក់ »នាងក៏មិនបានប្រកែកពីសម្ដីរបស់អ្នកម៉ាក់បានយល់ព្រមតាមសំណើរទៅ។
« នោះជីជីបានចុះមកដល់ល្មម » ជុងគុកនាយចង្អុលទៅជីជីកំពុងតែចុះមកហើយតែមើលដំណើររបស់នាងដូចជាត្បៀតៗម៉េចក៏មិនដឹងប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ឡើយ។
« សុំទោសអ្នកមីងនិងគ្រប់គ្នាទៀតឲ្យរងចាំយូរណា » ជីជីនាងប្រញាប់អោនសុំទោសអ្នកគ្រប់គ្នាដែលឲ្យនៅចាំនាងយូរ។
«មិនអីទេក្មួយចូលមកអងង្គុយចាំអាហារពេលព្រឹកជាមួយគ្នាមក»គាត់ចង្អុលទៅកន្លែងទល់មុខរីហ្វីដាឲ្យនាងចូលមកអង្គុយនាងល្អិតជីជីញឹមដាក់គាត់បែបមិនសូវស្រស់បោះតែក៏មិនថ្វីដែរគ្រប់គ្នាប្រហែលជាគិតថានាងខ្លាចចិត្តពួកគេផង។
« ជីជីចុះឯណានាយស្ទីនគេមិនទាន់ភ្ញាក់មកទេ? »
«ខ្ញុំអត់បានដឹងផងបងព្រោះស្មានថាគាត់ចុះមកដល់មុខខ្ញុំហើយតើប្រហែលជាបន្តិចទៀតគាត់មកក៏ថាបានដែរ »
« ច៎ាស! និយាយភ្លាមក៏ចុះមកល្មម » រីហ្វីដានាងនិយាយជាមួយជីជីរួចក៏ឃើញគូឡេស្ទីននាយបានមកដល់ដែរ។
«សុំទោសអ្នកមីងខ្ញុំនៅយូរបន្តិចហើយដោយសារតែយប់មិញនេះស្រវឹងជ្រុល ហិហិ »
«ច៎ាសអត់អីទេមីងដឹងតើបើចឹងចូលមកអង្គុយសិនមកនិងបានញាំបាយជុំគ្នាណា »
«បាទអ្នកមីង»គូឡេស្ទីនឆ្លើយឆ្លងជាមួយអ្នកមីងអស់ហើយគេបានទៅរកកន្លែងអង្គុយទៅតែភ្នែកវិញងាកសម្លឹងមើលទៅជីជីមិនឈប់គេចង់សួរថានាងយ៉ាងម៉េចហើយ? នៅឈឺកន្លែងមួយនោះទៀតអត់? គេចង់សួរនាងជាច្រើនសំណួរទៀតប៉ុន្តែប្រហែលមិនមែនជាពេលនេះឡើយ។
« តោះអាចដួសបាយមកមនុស្សមកជុំគ្នាអស់ហើយ » លោកស្រីហ្វៀឌីណាងាកទៅប្រាប់អ្នកបម្រើស្រីដែលត្រៀមនៅដួសបាយនិងចានឲ្យពួកគេនោះអ្នកបម្រើនោះបាមលឺបញ្ជាលោកស្រីហើយបានប្រញាប់ដួសបាយភ្លាម។
«វ៉ាវ!មានម្ហូបច្រើនមុខដល់ហើយនៀក » រីហ្វីដានាងឃើញអ្នកបម្រើប៉ុន្មាននាក់ទៀតលើកម្ហូបមកនាងក៏ឧទានយ៉ាងភ្ញាក់ផ្អើលដូចមិនដែលឃើញចឹង។
«ច៎ាសដោយសារតែព្រឹកនេះអ្នកម៉ាក់គាត់ជាអ្នកក្រោកពីគេងមកចម្អិនម្ហូបឲ្យពួកយើងដោយផ្ទាល់ដៃណា » ម៉ារីនាងញញឹមយ៉ាងស្រស់ប្រាប់រីហ្វីដាព្រោះនាងភ្ញាក់មកឡើងឃើញអ្នកម៉ាក់ក្មេកធ្វើម្ហូបរួចរាល់អស់ទៅហើយ។
« ពិតប្រាកដមែនឬម៉ាក់?»
« ច៎ាសកូន! ព្រោះថាដើម្បីក្មួយៗនិងកូនបានភ្លក់ស្នារដៃរបស់ម៉ាក់នោះអីបើមិនឆ្ងាញ់ត្រង់ណាអីអាចនិយាយប្រាប់ដោយត្រង់ៗបាន »
«កូនដឹងថាស្នាដៃរបស់អ្នកម៉ាក់ប្រាកដជាឆ្ងាញ់ណាស់ »រីហ្វីដានាងនិយាយអួតពីស្នាដៃធ្វើម្ហូបរបស់អ្នកម៉ាក់នៅចំពោះអ្នកគ្រប់គ្នានៅអង្គុយត្រង់កន្លែងមួយនេះទោះបីនាងខាតភ្លក់ស្នាដៃរបស់គាត់អស់ជាយូរឆ្នាំក្ដីនាងនៅតែគិតថាគាត់មានស្នាដៃល្អឯកដូចជាពេលមុនអញ្ចឹងដែរនាងនិយាយមិនដែលខុសទេ។
«បានហើយតោះឆាប់ញាំទៅមីងចង់ដឹងថាមានរសជាតិយ៉ាងម៉េចខ្លះ »
« ច៎ាសអ្នកមីង » គ្រប់គ្នាចាប់ផ្តើមលើកស្លាបព្រានិងសមចេញមកដួសយកម្ហូបក្នុងចានមកភ្លក់មើលជាមុនសិនម្ដងម្នាក់ៗ។
«ឆ្ងាញ់ខ្លាំងណាស់អ្នកមីងនេះណាបើអ្នកមីងបើកភោជនីយដ្ឋានមួយមិនដឹងជាល្អយ៉ាងណាទេនៀក ចំណែកខ្ញុំនិងចូលឲ្យបានរាល់ថ្ងៃតែម្ដង» ជុងគុកនាយលើកមកភ្លក់មុនគេហើយក៏ឲ្យសញ្ញាជាមេដៃនិយាយសរសើរភ្លាមមិនបាច់ចាំយូរទេ។
«ពិតមែនហើយអ្នកមីងនេះឆ្ងាញ់ជាងខ្ញុំញាំនៅក្នុងហាងទៅទៀត » ជីជីនាងបន្ថែមមកពីក្រោយជុងគុកទៀត
« មីងថាមិនដល់ថ្នាក់ហ្នឹងទេអី? »
« គឺថាពិតណាម៉ាក់កូនក៏គិតបែបហ្នឹងដែរ » រីហ្វីដានាងញញឹមហើយងក់ក្បាលយល់ស្របតាមសម្ដីរបស់ពួកគេម្នាក់ៗបញ្ចេញយោបល់មកនេះវាពិតជាត្រឹមត្រូវណាស់។
«បែបហ្នឹងក៏បានតែថាមីងមិនដល់ថ្នាក់បើកហាងអីទេត្រឹមបានធ្វើម្ហូបឲ្យក្មួយៗនិងកូនៗញាំមីងសប្បាយចិត្តណាស់ទៅហើយ បើឆ្ងាញ់ចឹងញាំបន្តទៀតចុះ »អ្នកគ្រប់គ្នាញញឹមតបតទៅគ្នាទៅវិញទៅមកបើនិយាយពីលោកហ្វៀឌីណាគាត់បានតែអង្គុយសើចសប្បាយញញឹមជាមួយអ្នកទាំងអស់គ្នាដូចជារិកគីដែរ ។ ការបរិភោគអាហារដោយស្ងៀមស្ងាត់និងស្នាមញណឹមមានសុភមង្គលជាមួយគ្នាបែបនេះគឺវាល្អបំផុតទៅហើយគ្មានអ្វីអាចមកបំបែកក្ដីសុខទាំងអស់នេះបានឡើយ។
យប់...!
នៅយប់ប្រទេសជប៉ុនឯណេះមានមនុស្សស្រីម្នាក់ដែលអាចដឹងបានថានាងជាហ្វាន់ឌីម៉ាយើងនេះហើយនាងកំពុងតែអង្គុយកើតទុក្ខនឹងរឿងដែលហាមិនាយបាននិយាយដាស់តឿនទៅលើខ្លួននាងមកក្លិបនេះមកតែផឹកស្រាប៉ុណ្ណោះគ្មានចង់ទៅសប្បាយលេងជាមួយនិងអ្នកណាឡើយទើបនាងបានជួលបន្ទប់មួយនៅម្នាក់ឯងយ៉ាងស្ងប់ស្ងាត់។
«គេនិយាយត្រូវឬខុសដែរទៅ?ដែលខ្ញុំទៅរាប់អានជាមួយគូសត្រូវសម្លាប់ប៉ាម៉ាក់ខ្លួនឯងដោយងាយៗអញ្ចឹង?ទាំងមិនគិតពីរឿងមួយហ្នឹង? ខ្ញុំខុសណាស់មែនទេ? ខ្ញុំតែងតែធ្វើអ្វីមួយត្រឹមត្រូវជានិច្ចហេតុអ្វីក៏គេយល់ដូច្នេះ?»នាងលើកស្រាមកផឹកមួយកែវហើយត្អូញត្អែររឿងហ្នឹងទៀតហើយមិនចេះចប់មិនចេះហើយទាល់តែសោះនាងគ្រាន់តែមិនចង់មានសត្រូវនាងចង់រស់នៅឲ្យសុខស្រួលដូចគេដូចឯងប៉ុណ្ណោះបើនាងនៅចង់គុំនុំកម្មពាជាមួយគេទៀតវាគ្មានបានផលអីមកវិញទេមានតែរឿងមិនឈប់ដដែលនោះ។
«ហ៉ើយ!សូម្បីតែហ្វីដានាងក៏មិនខលមកលេងទៀតទាំងដែលទៅទីនោះមិនដឹងជាប៉ុន្មានថ្ងៃទៅហើយឬមួយនាងភ្លេចខ្ញុំ?អូរត្រូវហើយខ្ញុំមិនបានជាប់ពាក់ព័ន្ធអីជាមួយនាងផងនោះនាងធ្វើចឹងក៏មិនអី » នាងចាប់ផ្តើមនិយាយលែងដឹងខ្យល់អីហើយឥឡូវនេះនិយាយពីរឿងនេះសុខៗទៅនិយាយអីផ្សេងឯណោះឆ្កុយៗនាងផ្អាករៀបរាប់ត្រឹមនេះក៏ចាក់ស្រាក្រហមចូលមកក្នុងកែវទៀតផឹកហើយផឹកទៀតមិនឈប់ទាំងដែលខ្លួនឯងស្រវឹងបើកភ្នែកលែងចង់រួចហើយនោះ។
______
ភាគ:១១៦

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??