ភាគ:១៣៧
មួយសប្តាហ៍ក្រោយមក...
អាការ:របស់រីហ្វីដានាងបានធូរស្បើយលែងមានអ្វីជាបញ្ហាទៀតនោះទេហើយនាងក៏បានចេញពីមន្ទីរពេទ្យវិញដូចគ្នាព្រោះតែនាងធុញថប់ក្នុងការដេកមួយកន្លែងស្ងៀមៗណាស់។ថ្ងៃនេះនាងនិងបងស្រីបានទៅប៉ុស្ដិ៍ប៉ូលីសដើម្បីទៅសួរសុខទុកមនុស្សម្នាក់។
« បងស្រីតើពួកយើងគួរចូលទៅទេ? » ហ្វីដានាងចាប់កាន់ដៃបងស្រីសួរគាត់ជាមុនបើសម្រាប់នាងគឺមិនចង់ជួបមនុស្សរបស់គេម្នាក់ហ្នឹងទាល់តែសោះហើយ។
«មិនអីទេណាបើជ្រុលជាមកហើយក៏ចូលទៅមើលគេបន្តិចទៅ » ហ្វាន់ឌីម៉ានាងញញឹមអង្អែលខ្នងដៃប្អូនស្រីកុំឲ្យនាងមានអារម្មណ៍ថារាងឆ្គងៗអីព្រោះមាននាងជាបងស្រីនៅជាមួយហើយ។
« ច៎ាសបង»
« ចឹងដើរពីក្រោយបងមក » នាមជាបងស្រីនោះឃើញកាយវិការប្អូនរាងចង់ផ្អើលៗចឹងក៏អស់សំណើចដែរឥឡូវនេះតាំងពីចេញពីពេទ្យមកធ្វើកាយវិការប្លែកៗរហូតម៉ងរីហ្វីដានាងងក់ក្បាលដើរតាមក្រោយបងស្រី។
« អត់ទោសអ្នកនាងមករកអ្នកណាដែរ? » ភ្លាមៗនោះមានប៉ូលីសអ្នកយាមនៅទីនេះបានចេញមុខមកសួរពួកនាងទាំងពីរ។
« ខ្ញុំមកសួរសុខទុក្ខដូលេកា សាំងគីល» ហ្វាន់ឌីម៉ានាងបញ្ជាក់ឈ្មោះច្បាស់ៗដូច្នេះហើយក៏បានឲ្យពួកនាងទាំងពីរទៅអង្គុយកន្លែងបន្ទប់ជួបគ្នា។
«បងស្រីតើពួកយើងនឹងអាចស្លាប់ក្រោមស្នាដៃគេម្នាក់ហ្នឹងឬអត់?បើតាមខ្ញុំឃើញគេនៅក្រៅគេសាហាវណាស់និយាយប៉ះពាល់អីបន្តិចគឺទះកំភ្លៀងខ្ញុំយកម៉ងឡើងខ្ញុំលែងចង់នៅក្បែរឬចង់ឃើញមុខរបស់គេហើយ » រីហ្វីដានាងរៀបរាប់បែកអូរហូរស្ទឹងដាក់ហ្វាន់ឌីម៉ាទាំងនិយាយមិនដកមាត់សោះការពិតមកពីចឹងសោះបានរីហ្វីដានាងរាងមិនសូវទុកចិត្តពេលមកកន្លែងមួយនេះនាងសុំខ្លាចគេហើយតាំងពីជួបគ្នាលើកដំបូងមកនោះ។
«ប្អូនបងមិនមែនចេះតែខ្លាចគេផ្ដេសផ្ដាសទេណាម៉េចឥឡូវចេះតែខ្លាចគេរហូតចឹង? »
«ហ៉ើយ!ទោះខ្ញុំនិយាយម៉េចក៏បងនៅតែគិតមកលើខ្ញុំបែបហ្នឹងដែរ »
« អាវ!បើវាអញ្ចឹងមែន? »
« បងម៉ា» នាងតូចធ្វើមុខឡើងក្រញ៉ូវដាក់ហ្វាន់ឌីម៉ាដោយសារតែនាងចូលចិត្តញ៉េះញ៉ោះណាស់។
« អ្នកទោសបានមកដល់ហើយ » រកថានិយាយគ្នាបន្តទៅហើយចៃដន្យអីប៉ូលីសម្នាក់បាននាំដូលេកាមកល្មមថែមទាំងដៃរបស់គេជាប់ខ្នោះជាមួយគ្នាដែរ។
«ពួកនាងមកសើចចម្អកខ្ញុំឬ?ពេលឃើញខ្ញុំក្លាយទៅជាបែបនេះ? » ដូលេកាដាក់គូថអង្គុយកៅអីទល់មុខហ្វាន់ឌីម៉ានឹងរីហ្វីដាបោះសម្ដីមកដូចចង់ស៊ីមួយកណ្ដាប់ដៃរបស់ហ្វាន់ឌីម៉ាមែនទែន។
«លោកចង់គិតអីគិតទៅតែខ្ញុំមកនេះមកមើលលោកឯងតែប៉ុណ្ណឹងមិនបានមកសើចចម្អកឬម៉ាកងាយឡើយ» រីហ្វីដាដល់ពេលនៅមុខគេអ៊ីចឹងមុខវិញឡើងម៉ូវហើយកាចថែមទៀតមុននេះធ្វើខ្លួនដូចជាខ្លាចគេសោះហ្នឹងហ៎ា។
«មករកខ្ញុំធ្វើអ្វី?»ដូលេកានាយធ្វើរឹកព្រងើយកន្ដើយមិនខ្វាយខ្វល់ជាមួយពីរនាក់ស្រីៗនោះទេមានតែសួរក្បកទៅវិញទៀត។
«យី!ឯងនិយាយមិនចេះស្ដាប់គ្នាទេយ៉ាងម៉េច?យើងមកសួរសុខទុក្ខឯងសោះក៏មិនបានមែន?យើងយល់ថាឯងបានភ្ញាក់លឹកខ្លួនលែងធ្វើខ្លួនអាក្រក់ទៀតតែនេះមើលចុះរឹកខ្លាំងជាងមុនឆ្ងាយណាស់»រីហ្វីដានាងមិនចេះទប់កំហឹងផងក៏ដាក់ទៅផាំងៗគ្មានខ្វល់ថានេះជាគុកដាក់អ្នកទោសអីឡើយសំខាន់ឥឡូវនាងខឹងដូលេកាជាមួយកាយវិការដែលគេបញ្ចេញមកនេះណាស់នាងសែនជ្រុកជ្រេញនឹងសាហាវម៉ងហ្វាន់ឌីម៉ានាងចាំតែអង្គុយស្ដាប់ប្អូនស្រីនិយាយដាក់ដូលេកាប៉ុណ្ណោះ។
«បានៗអ្នកទាំងពីរឈប់ឈ្លោះប្រកែកគ្នាទៅខ្ញុំមកនេះគ្រាន់តែមកមើលលោកតែបន្តុចទេគ្មានបំណងអាក្រក់ទេសូមលោកយល់ផងទៅចុះ » ហ្វាន់ឌីម៉ាឃើញថារឿងចេះតែមានមិនដាច់បាននាងចូលមកនិយាយជំនួស។
« បើអស់អីត្រូវនិយាយហើយខ្ញុំទៅវិញ » ដូលេកានាយនិយាយពាក្យចុងក្រោយនេះរួចក៏ក្រោកដើរចេញទៅបាត់ហើយក៏គ្មានអ្នកណាហាមឃាត់គេទេ។
ព្រលានយន្តហោះ....!
ក្រុមគ្រួសារមួយបានដឹកដៃកូនម្នាក់មួយៗដើរចេញពីកន្លែងចុះចតមកខាងក្រៅដោយទឹកមុខម្នាក់ៗស្រស់ស្រាយខ្លាំងលើសពីអ្វីទាំងអស់ជាពិសេសកូនៗរបស់ពួកគេ។
«ម៉ាក់ម៉ាក់នេះពួកយើងបានមកដល់ប្រទេសជប៉ុនហើយមែន? » កូនស្រីនៅកាន់ដៃអ្នកម៉ាក់ខ្លួនបានសួរដោយស្នាមញញឹម
« ពិតណាស់កូន» អ្នកជាម្ដាយញញឹមងក់ក្បាលរួចអង្អែលក្បាលរបស់កូនស្រីជាទីស្រឡាញ់។
« ទីនេះស្អាតណាស់ប៉ា» កូនប្រុសម្នាក់ទៀតបាននិយាយប្រាប់ទៅលោកប៉ាខ្លួនដូចគ្នា។
« អាបងកុំមកនិយាយកាត់អូនឲ្យសោះ» ប្អូនស្រីរបស់គេនោះងាកមុខមកសម្លក់បងប្រុសថ្មែរដែលគេហ៊ានមកនិយាយកាត់នាង។
«បងនិយាយជាមួយលោកប៉ាតើ?ហើយអូនឯងនិយាយដាក់អ្នកម៉ាក់មានបានទៅកាត់សម្ដីអូនឯងនិយាយឯណា? » យ៉ុនជុនជាកូនប្រុសភ្លោះរបស់ឡារីដានោះក៏តបតវិញមិនឲ្យចាញ់គ្នាសោះបានសម្ដីដល់កហើយម្នាក់ៗ។
«ទៅបានហើយកូនពេលនេះឡានមកទទួលហើយឈប់ប្រកែកតវ៉ាគ្នាទៅប៉ាសុំទៅចុះ » ថេយ៉ុងគេខ្ជិលនៅចាំមើលកូនៗឈ្លោះគ្នាអត់បានការទៀតក៏លើកកូនប្រុសច្បងនោះបីដើរចេញទៅរកឡានត្រៀមមកយកពួកគេនោះហើយឡាគីរ៉ានាងបានដឹងដៃកូនស្រីទៅតាមពីក្រោយលោកប្ដីរបស់នាងទៅ។
ជុងគុកគេឥឡូវនេះនេះទឹកមុខស្រស់ថ្លាជាងមុនៗឆ្ងាយណាស់គេបានមកជួបជុំជាមួយគ្រួសារទោះបីជាបាត់បង់មនុស្សជាទីស្រឡាញ់ម្នាក់គេក៏នៅមានអ្នកម៉ាក់ដែលតែងតែស្រឡាញ់គេនេះដែរ។ លោកគូរ៉ូសាមាគិត្រូវជាលោកប៉ាជុងគុកគាត់បានស្លាប់តាំងពីថ្ងៃដែលគ្រួសាររបស់រីហ្វីដាមកមើលនាងម្លេះពេលនោះជុងគុកគេពិបាកចិត្តណាស់ឥឡូវគេអាចធ្វើចិត្តបានច្រើនហើយក៏មានការលើកទឹកចិត្តពីមនុស្សនៅជុំវិញខ្លួនរបស់គេផងនោះវាបានជម្រុញទឹកចិត្តឲ្យគេរីនរាយមកវិញបាន។

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??