អាការ:របស់ហ្វាន់ឌីម៉ាកាន់តែមែនទែនហើយនាងមិនសូវបាននិយាយជាមួយនិងអ្នកណាម្នាក់ទេសម្ងំនៅតែក្នុងបន្ទប់អង្គុយយំម្នាក់ឯងមិនថាបុណ្យសពរបស់ប៉ាម៉ាក់បានរៀបចំហើយអស់នាងនៅតែមិនទាន់ទទួលយកវាបានឡើយនាងតែងតែអោបរូបថតរបស់ប៉ាម៉ាក់ដោយមានរូបរបស់នាងនៅជាមួយពួកគាត់ទៀតនាងនៅសោកស្ដាយស្រណោះរឿងគ្រប់បែបយ៉ាងកំហុសមកពីនាងទៅជួយពួកគាត់មិនទាន់ពេលនាងខុសនាងបានសាងអំពើអាក្រក់មួយមុខហើយនាងបន្ទោសថាប៉ាម៉ាក់ស្លាប់ព្រោះតែនាងទើបនាងនិយាយថាបានសាងអំពើអាក្រក់នោះ ។
« ហ៊ឹកៗៗៗ.... » សម្លេងយំខ្សឹបខ្សួលម្នាក់ឯងនាងនៅតែអង្គុយស្ងៀមៗបាយមិននឹក ទឹកមិនស្រែកសោះរីហ្វីដានាងប្រឹងស្រែកហៅឲ្យនាងចុះមកខាងក្រោយញាំបាយក៏មិនចុះលើកអាហារមកដាក់មុខបន្ទប់ហើយក៏នាងមិនខ្ចីបើកទ្វាចេញទៀតនាងអស់វិធីដែលត្រូវលួងលោមបងស្រីហើយ ។
«ខ្ញុំ....ខ្ញុំ...មិនត្រូវយំឡើយមែនខ្ញុំត្រូវរកមុខអ្នកនភពីក្រោយរឿងនេះ ប៉ាម៉ាក់មិនត្រូវស្លាប់ទៅដោយអសាបង់ទេ តើអ្នកណាៗជាអ្នកសម្លាប់ពួកគាត់? យើងនិងតាមសងសឹកចងកម្មចងពារជាមួយនិងពួករហូត » ហ្វាន់ឌីម៉ានាងអង្គុយគិតអស់ជាច្រើនថ្ងៃហើយនាងនិងសម្រេចថាធ្វើបែបនេះ ឲ្យប៉ាម៉ាក់ខ្លួនស្លាប់ព្រោះតែការបោកបញ្ឆោទឲ្យកូនៗទៅមើលពីទិដ្ឋភាពមួយនោះឬ? នេះជាហ្វាន់ឌីម៉ានាងមានចិត្តក្លាហានមិនខ្លាចអ្នកណាឬឲ្យស្រមោលខ្មៅមកតាមតោងលើខ្លួននាងទេ នាងត្រូវនាំខ្លួនឯងចេញពីពិភពងងឹតនេះទាំងមូលបើនៅតែបណ្ដោយឲ្យខ្លួនធ្លាក់ដុនដាបបន្តទៀតវាអាចឲ្យស្រមោលខ្មៅដ៏អាក្រក់នោះគ្របដណ្ដប់នាងទៀតឡើយ ។
បើអ្នកអង្គុយនៅខាងជាន់ខាងក្រោមវិញកំពុងតែនៅអង្គុយរិះគិតពិចារណាមើល រឿងកាលពីថ្ងៃមិញព្រោះតែមិនទាន់អស់ចិត្តសោះ ។
« ហ្ហើយ...! កាលពីលើកមុខឲ្យគេធ្វើបាបបានតែពេលនេះអាចវៃតទល់ជាមួយគេបាន? អញ្ចឹងមានន័យថាថ្ងៃមុននាងធ្វើពុតជាមិនចេះអី? អាចឲ្យគេបំពានបានតាមចិត្ត? » រីហ្វីដានាងងឿយឆ្ងល់ថានាងធ្វើបែបហ្នឹងដើម្បីអ្វីដែរទៅ? អង្គុយឆ្ងល់គ្មានអ្នកណាមកពិភាក្សាជាមួយទេមិនថាបងស្រីគាត់មិននិយាយចូលនាងទៀតនាងមានអារម្មណ៍កាន់តែឯកាឯស៊ូមិត្រូវទៅធ្វើការនៅក្រុមហ៊ុនប៉ានាងព្រោះគាត់មានក្រុមហ៊ុននៅទីនេះដែរ ។
« បងហ្វាន់ឌីម៉ា? » នាងតូចឡើងភ្ញាក់ផ្អើលជាខ្លាំងបានឃើញបងស្រីនាងចុះមកពីបន្ទប់វុញស្លៀកពាក់មកយ៉ាងស្អាតបាតសមជាបងស្រីនាងពីមុនណាស់ ដល់ពេលចឹងនាងតូចស្រែកហៅបងដោយស្នាមញញឹមពេញផ្ទៃមុខ ។
« ហ៊ឹម..! ប៉ុន្មានថ្ងៃនេះឯងប្រកដជាហត់ហើយណាបងសុំទោស » ហ្វាន់ឌីម៉ានាងអាចញញឹមចេញមកបានដោយគ្មានទុក្ខក្រៀមក្រំបន្តទៀតទេ នាងអង្អែលក្បាលប្អូននៅពេលរីហ្វីដានាងងើបសាឡុងមកជិតបងស្រី ។
«ខ្ញុំមិនអីទេបងមានតែស៊ូមិទេដែលហត់នោះព្រោះតែគាត់បានទៅមើលការនៅក្រុមហ៊ុនលោកប៉ាជំនួសពួកយើងហើយខ្ញុំនៅចាំបងត្រឡប់មកដូចដើមវិញបានចូលទៅគ្រប់គ្រងក្រុមហ៊ុនមួយនោះជាមួយនិងគ្នា » នាងញញឹញស្ញេញដាក់ហ្វាន់ឌីម៉ាឱកាសរបស់នាងមានកាន់តែច្រើនបើនាងអាចចូលទៅធ្វើការបាននោះនាងដឹងច្បាស់ណាស់ថាអ្នកដែលសម្លាប់ប៉ាម៉ាក់នាងជាអ្នកនៅក្នុងក្រុមហ៊ុនមួយនោះហើយក៏មិនដឹងទៀតថាពួកគេទាំងហ្បឹងត្រូវការអ្វីទៀត?
«បងមកជួយឯងទៀតមិនធ្វើខ្លួនឲ្យដូចមុនទេបងនិងតាមរកឃាតករទាល់តែឃើញតើអូននិងនៅខាងបងទេ? » ហ្វាន់ឌីម៉ាចាប់កាន់ដៃរីហ្វីដាសួរនាងព្រោះបើនាងមិនយល់ព្រមទេនាងធ្វើវាម្នាក់ឯងក៏បានដែរគ្មានបញ្ហានោះទេ ។
« ខ្ញុំនៅខាងបងជានិច្ច គម្រោងរបស់ខ្ញុំគឺត្រូវស៊ើបពីអ្នកនៅក្នុងក្រុមហ៊ុនទាំងអស់សិន » នាងចាប់ផ្តើមនិយាយពីគម្រោងរបស់ខ្លួនប្រាប់បងស្រី បើជ្រុលជាចង់ធ្វើហើយមានតែសួរយោបល់គ្នាទៅវិញទៅមកថាមួយណាទើបល្អនោះ ហ្វាន់ឌីម៉ាបានលឺថារីហ្វីដាមានគម្រោងនឹងធ្វើដូចខ្លួនហើយក៏បញ្ចេញស្នាមញញឹមចុងមាត់។

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??