ភាគ:១០៥
បើនៅខាងហ្វាន់ឌីម៉ាវិញនាងមមាញឹកខ្លាំងមែនទែនរកពេលទំនេរសឹងតែគ្មានពីព្រោះតែពេលនេះក្រុមហ៊ុនរបស់នាងត្រូវបានគេដកហ៊ុនចេញជាបន្តបន្ទាប់ដោយមិនដឹងពីមូលហេតុទាំងអស់ ។
នាងចង់ដួលសន្លប់ហើយឲ្យនាងនាងម៉េចទៀតឥឡូវនេះនៀក?នៅតែម្នាក់ឯងចំណែកប្អូនស្រីប្រហែលជាបានទៅជួបជុំបងប្អូនគ្រួសារនាងវិញនាងស្មុគស្មាញរកគិតអីមិនចេញទេវីវក់តែម្នាក់ឯងចំណែកស៊ូមិវិញគេមិនដឹងជាបាត់ខ្លួនទៅកន្លែងមួយណាទេទាក់ទងទៅក៏មិនបានទៀតនៅមានអ្នករួមហ៊ុនជាមួយនោះលក់ភាគហ៊ុនទៅឲ្យភាគីម្ខាងទៀតទាំងដែលនាងមិនទាន់បានដឹងសូមុបីតែបន្តិចឡើយថាមានរឿងអញ្ចឹងកើតឡើងមកភ្លាមៗដោយមិនបានព្រៀងទុកជាមុន ។
«អ្នកនាងប្រធានបន្តិចទៀតដល់ម៉ោងប្រជុំជួបគ្នាជាមួយអ្នករួមភាគហ៊ុនផ្សេងៗនិងអ្នករួមភាគហ៊ុនទើបតែមកថ្មីផងដែរច៎ាស » លេខារបស់នាងបានដើរមកប្រាប់ពេលនាងកំពុងតែដើររៀបនិងចូលទៅក្នុងអូហ្វីសនោះ ។
« ច៎ាស » ហ្វាន់ឌីម៉ានាងឆ្លើយតែមួយម៉ាត់រួចមកបើកទ្វារចូលទៅក្នុងអូហ្វីសបាត់លេខានោះក៏រាងស្រងាកចិត្តជំនួសហ្វាន់ឌីម៉ាដូចគ្នាដោយសារតែអាណិតអ្នកនាងម្នាក់នេះណាស់មិនគួរណាមកជួបរឿងបែបនេះដែរ ។
« ខ្ញុំសុំទោសអ្នកនាងដែលជួយអ្វីមិនបាន » នាងនិយាយតែម្នាក់ឯងនាងដឹងថាខ្លួនឯងជួយអ្វីមិនបាននាងព្រមទទួលស្គាល់ថានាងមិនបានដឹងរឿងមួយនេះពិតមែនបើដឹងនាងក៏អាចជួយរកដំណោះស្រាយបានលឿនដែរពេលនេះនាងជួយអីមិនបានមានតែចាំមើលលទ្ធផលទទួលបានចុះ ។
ប្រាវ....!
« ហេតុអ្វីក៏ទៅជាបែបនេះលោកអើយ? ខ្ញុំសុំទោសលោកប៉ាដែលជួយស្រោចស្រង់ក្រុមហ៊ុនមិនបានធ្វើឲ្យវាត្រូវមកធ្លាក់ដុនដាបបែបនេះ ហ៊ឹកៗៗៗ ខ្ញុំអស់កម្លាំងហើយលោកប៉ាអ្នកម៉ាក់ខ្ញុំលែងមានកម្លាំងចិត្តដើរទៅផ្លូវខាងមុខទៀតហើយ ហ៊ឹកៗៗៗ កូននេះកំសាកណាស់ត្រូវទេដែលមកចុះចាញ់ត្រឹមពាក់កណ្ដាលទីអញ្ចឹង? កូនសុំទោសលោកទាំងពីរ ហ៊ឹកៗៗៗ » ហ្វាន់ឌីម៉ានាងច្រានរបស់របរលើតុធ្វើកានោះចោលខ្ទេចអស់រួចមកអង្គុយក្រាបក្បាលជង្គង់ម្នាក់ឯងយំតួញសោកមករំលាយទុក្ខទាំងប៉ុន្មានចេញមកទាំងអស់ នាងអស់កម្លាំងចិត្តមែនទែនហើយនាងអន់នាងជួយធ្វើឲ្យក្រុមហ៊ុនរបស់លោកប៉ាខ្លួនឲ្យធ្លាក់មកដល់ចំណុចសូន្យបែបនេះអ្នករួមហ៊ុនជាច្រើនបានដកចេញរួចលក់ឲ្យទៅម្ចាស់ថ្មីទាំងមិនបានប្រាប់នាងអីមួយម៉ាត់គួរណាតែពិភាក្សាជាមួយនាងផងក៏អត់ដែរដូច្នេះហើយភាគហ៊ុនដែលនាងមានឥឡូវនេះវាតិចជាងម្ចាស់ភាគហ៊ុនថ្មីនោះទៅទៀត ។
« ហ៊ឹស! មែនហើយ វ៉ាង ហ្វាន់ឌីម៉ាមិនដែលមកអង្គុយយំត្រឹមរឿងប៉ុណ្ណឹងទេឯងខ្លាំងមករហូតណាឌីម៉ាឯងត្រូវតែដោះស្រាយបញ្ហានៅចំពោះមុខនេះឲ្យបានណា » ហ្វាន់ឌីម៉ានងគិតដល់សម្ដីដែលធ្លាប់និយាយជាមួយប្អូនស្រីថា"ទោះបីជាពួកយើងធ្លាក់ដល់ចំណុចមួយដែលគ្មានអ្នកណារាប់រកក៏ពួកយើងនៅតែមានស្នាមញញឹមសម្រាប់ខ្លួនឯងជានិច្ច"ពាក្យមួយឃ្លានេះហើយធ្វើឲ្យនាងអាចញញឹមងើបមកតតាំងជាមួយមនុស្សដែលត្របាក់ចង់បានក្រុមហ៊ុនរបស់លោកប៉ានាងបានដែរនាងជូតទឹកភ្នែកចេញឲ្យស្អាតរួចហើយទាញយកក្រេមក្នុងកាបូបស្ពាយរបស់ខ្លួនមកថែមពីលើបបូរមាត់នោះម្ដងទៀតដាក់ឲ្យវាក្រហមឆេះឲ្យសំជាមួយរឹកពាកាយវិការទាំងប៉ុន្មានរបស់នាង ។

YOU ARE READING
??????????????????????(?????????2???????????? ???????????) [ ??? ]
Romance?????????????????????????????????????????????????????????????????????????????????????.....!!!! 24/04/2024??