抖阴社区

???:??+??

10 0 0
                                    


ភាគ:៨១

    ទៅដល់ក្នុងឡានភ្លាមហើយរីហ្វីដានាងអង្គុយទាំងរឺតទ្រូងខ្លួនឯងដូចជាចង់ថប់ដង្ហើមខ្លាំងណាស់នាងគិតរឿងមួយដែលបានឃើញវាដោយចៃដន្យនោះនាងនឹកស្មានមិនដល់ពីរឿងដែលគួរឲ្យភ្ញាក់ផ្អើលទាំងនោះបានសោះ ។
« បងម៉ាម៉ាតើវាអាចជាការពិតដែរឬ? » នាងតូចអោនមុខខ្ទប់និងចង្កូតឡាននាងចង់ចេញទឹកភ្នែកមកហើយវាពិបាកខ្លាំងណាស់តាំងពីម្សិលមិញមកនាងទទួលយកវាមិនបាន ។
«ហើយឯងកើតថីបងសួរនាំអីនៅតែថាមិនអីទៀតទាំងកាយវិការទាំងប៉ុន្មានរបស់ឯងហាក់មិនស្រួលទាល់តែសោះបើមានអីមិនល្អកើតឡើងមកប្រាប់មកបង » ហ្វាន់ឌីម៉ានាងបើកទ្វាចូលក្នុងឡាននិយាយជាមួយរីហ្វីដាទោះនាងស្ងាត់មិននិយាយតបតជាមួយនាងក៏ដោយនាងមើលតាមរឹកពាអាការ:មួយមេះមានរឿងនៅក្នុងចិត្តតែមិននិយាយប្រាប់អ្នកណាម្នាក់ឲ្យជួយរំលែកទុក្ខជាមួយទេ ។
«ហេតុអ្វីបងមិនប្រាប់ខ្ញុំតាំងពីបានដឹងរឿងថាអ្នកជាអ្នកសម្លាប់ប៉ាម៉ាក់?បងដឹងយូរហើយឬនៅ?បងដឹងអត់បើពេលនោះខ្ញុំមិនចូលទៅបន្ទប់ធ្វើការរបស់បងខ្ញុំក៏ប្រហែលមិនបានដឹងដែរហើយ » នាងតូចស្រែកសម្លុតបងស្រីលើកណាក៏ដូចលើកណាដែរគាត់់ថាតែនាងចុះខ្លួនរបស់គាត់វិញលាំងបាំហនាងរហូតមិនថារឿងនោះធំឬតូចទេបើនាងមិនស្វែងរកខ្លួនឯងពុំមានថ្ងៃបានដឹងឡើយថ្ងៃដែលនាងបានដឹងគឺជាពេលដែលហ្វាន់ឌីម៉ាណាត់ជួបហាមិនៅក្នុងក្លឹបចំពេលនោះរីហ្វីដានាងចេញមករកបងស្រីស្រាប់ផងណាមួយនឹកឃើញថានាងចូលមកបន្ទប់ធ្វើការក៏ចូលមកទៅតែនាងមិនបានឃើញបងស្រីទេឃើញតែកុំព្យូទ័របើកចោលនៅលើតុដែលហ្វាន់ឌីម៉ាមិនបានចុចបិទវាមុននិងចេញទៅហ្នឹងនោះ។រីហ្វីដាដើរយឺតៗបម្រុងថាទៅបិទកុំព្យូទ័រជំនួសបងស្រីប៉ុន្តែចៃដន្យអីនាងបានឃើញរូបមនុស្សថែមទាំងមានសរសេរឈ្មោះទៀតអក្សរលើរូបនោះបានសរសេរថា"តើឯងពិតជាឃាតករសម្លាប់ប៉ាម៉ាក់របស់ខ្ញុំមែនទេស៊ូមិ?"ឃើញមួយឃ្លានិងហើយនាងឡើងទន់ជង្គង់ចង់ដួលនាងមិនទាន់ច្បាស់លាស់ទេថាពិតឬមិនមែននោះទើបបានជានាងឥឡូវដូចគ្មានព្រលឹងនៅក្នុងខ្លួន ។
«បងមានបានដឹងមកពីណា?ឯងយល់ច្រឡំហើយបងនៅតែជាមួយឯងមានពេលឯណាទៅស៊ើបរកមើលទៅនោះ?ឯងក៏ដឹងហើយថាស៊ូមិគេសង្ស័យលើអ្នកធ្វើការនៅក្រុមហ៊ុនរបស់ពួកយើងដូវ្នេះហើយឯងកុំមកចោទថាបងបានដឹងអី » ហ្វាន់ឌីម៉ានាងរកលេសមកនិយាយបោកបញ្ឆោតរីហ្វីដានាងមិនអាចឲ្យប្អូនបានដឹងទេខ្លាចតែនាងចិត្តឆៅទៅសម្លាប់គេបាត់ធ្វើម៉េចទៅ?មិនថាម្នាក់នោះជាមនុស្សធ្លាប់ស្គាល់គ្នាក៏នាងមិនលើកលែងសូម្បីតែចុងក្រចកហើយកុំនិយាយថារីហ្វីដានាងអាក្រក់ឃោឃៅសាហាវព្រៃផ្សៃនោះគឺមកពីពួកគេគ្រប់គ្នាហ្នឹងបណ្ដាលឲ្យនាងទៅជាចឹង ។

??????????????????????(?????????2???????????? ???????????) [ ??? ]Where stories live. Discover now