抖阴社区

Part 3 : Jungkook ?????????????????????????

Start from the beginning
                                    

ប្រហែលជាកន្លះម៉ោងក្រោយពួកគេក៏បានមកដល់សណ្ឋាគារល្មម ។ នៅទីនេះមានជា hall ធំមួយនៅខាងក្រោយសណ្ឋាគារដែលសាងសង់ឡើងសម្រាប់ជួលធ្វើកម្មវិធីហ្នឹងឯង ប៉ុន្តែស្អែកនេះជាវេនរបស់កូនម្ចាស់សណ្ឋាគារម្ដងហើយ ទើបមានការរៀបចំយ៉ាងប្រណិត ម្នាក់ៗក៏មមាញឹកមិនហ៊ានឱ្យថ្លោះធ្លោយ។

«សិស្សច្បងចាំផង!!»ជើងខ្លីៗប្រឹងរត់តាមគេពីក្រោយត្រុក ខណៈដែល Jungkook មិនអើពើរនឹងគេអ្វីបន្តិច។

«យើងប្រាប់ឯងហើយ ថាកុំឱ្យហៅយើងបែបនេះ»មិនមាត់ៗទេ តែងាកមកស្ដីឱ្យតែម្ដង ធ្វើឱ្យរាងតូចទប់ដំណើរជើងសម្លឹងមុខគេទាំងសើចស្ញេញ។

«ហិហិ លោក Jeon!!»គេមិនមែនភ្លេចទេ តែគេចង់ហៅឱ្យនាយឈប់ច្រើនជាងទើបធ្វើបែបនេះ។

«ហឺយ រំខានពិតមែន»Jungkook ដកដង្ហើមធំហត់នឿយនឹងក្មេងដែលតោងទាមខ្លួន ជាពិសេសអាមុខខ្ជីខ្ជូតនេះ សុំអង្វរបានទេកុំធ្វើឱ្យនាយឃើញ។ គេឃើញមុខស្លូតៗចឹងទេ តែពេលឌឺក៏មិនណយដែរ ពិតជារំខានប្រសាទណាស់។

«ឯងធ្វើអី!!»បម្រុងនឹងដើរចូលទៅក្នុងសាលទៅហើយ តែបែរជាមកភ្ញាក់នឹងអ្នកដែលរត់មកអោបដៃខ្លួនឯណេះទៅវិញ។

«ត្រូវចូលទៅជួបមនុស្សចាស់ ឬលោក Jeon ចង់ឲ្យគាត់ដឹងថាពួកយើងមិនចុះសម្រុងគ្នា?»Tae ចោទជាសំណួរទៅរាងក្រាស់វិញជាមួយនឹងក្រសែភ្នែកព្រិចខ្ញាំៗដូចកូនឆ្កែ មើលចុះញ៉ោះនាយមិនស្ទើរទេ ។

«ចឹងហេស៎?»Jungkook ញញឹមចុងមាត់នឹកខ្នាញ់នឹងមនុស្សខិល ដែលចូលចិត្តលលេងនឹងនាយ។ រាងក្រាស់បេះដៃស្រឡូនចេញប្ដូរមកជាអោបចង្កេះគេជាប់ទាញកាយតូចមកកៀកខ្លួនមួយរំពេច។

«អ៊ួយ លោក Jeon ធ្វើអី»Tae ប្ដូរពីសើចមកភ័យ ដូចជាមិនស្រួល ហេតុអ្វី Jungkook ចេះតែខិតមុខមករកគេបែបនេះ។

«............»Jungkook មិនតបឆ្លើយ ត្រឹមសម្លឹងទៅបបូរមាត់ក្រពុំជាមួយនឹងមុខសស្លេកដែលញ័រញាក់ប្រឹងបេះដៃរបស់នាយចេញ ។ ខ្យល់ដង្ហើមក្ដៅៗប៉ះយ៉ាងស្រាលលើផ្ទៃមុខ នាយតូចខ្ជឹបមាត់បិទភ្នែកជិតមិនហ៊ានបើក មិនអាចទេ Jungkook ចង់ថើបគេឬ? នេះជាសុបិន្តច្បាស់ណាស់ អ្ហាយ...។

????????????????? (????)Where stories live. Discover now