រាងកាយមាំទាំប្រែជាខ្សត់ខ្សោយដូចមនុស្សអត់ព្រលឹង ដើរសម្ដៅចូលមកក្នុងភូមិគ្រឹះទាំងខ្លួនស្រាលខ្ញើច រកហើបជើងមិនរួច។ បន្ទាប់ពីបញ្ជូនសពរបស់ Natsu ត្រឡប់ទៅប្រទេសជប៉ុនរួច Jungkook ក៏សម្រេចត្រឡប់មកវិញ ដោយមិនបានជូនដំណើរដើម្បីទៅចុះសពនាងឡើយ ត្បិតថាកូនចៅឪពុករបស់នាយតាមឃ្វាលជាប់បែបនេះ ។ ព័ត៌មាននៃការស្លាប់របស់ Natsu ផងដែរក៏ត្រូវបានលាក់ជាការសម្ងាត់ ដោយមានក្រុមហ៊ុនជាអ្នកចាត់ចែងចំពោះសពរបស់នាង។
ម៉ោងប្រាំបួនយប់ Jungkook បើកឡានមកតែឯងតែមិនសំដៅទៅរោងការ បែរជាបកមកផ្ទះដើម្បីសម្រាក ប៉ុន្តែមិនប្រាកដថានាយអាចគេចផុតឡើយ។
«មកហើយហេស៎»គ្រាន់តែឈានយើងចូលមិនបានប៉ុន្មានផង សម្លេងលោក Kenji ក៏បន្លឺឡើងសួរទៅកាន់កូន ឱ្យនាយចាប់អារម្មណ៍នឹងមនុស្សដែលអង្គុយរង់ចាំជាពិសេសគឺមានមេធាវីថែមទៀត។
«Jungkook មកនេះ»Miyu រហ័សដើរទៅទាញដៃកូនប្រុសដែលរវល់តែឈរធ្មឹងមិនកម្រើកខ្លួន។ រាងក្រាស់ដាក់ខ្លួនអង្គុយក្បែរនាយតូចដែលធ្វើខ្លួនភ័យៗជាមួយនឹងកែវភ្នែកពិឃាតរបស់នាយ។
«ឯងបានធ្វើស្អីខ្លះនៅថ្ងៃនេះ មានចេះគិតដែរទេ?»លោក Kenji ស្ដីបន្ទោសមនុស្សដែលមុខមាំមិនតបស្ដីក្រៅពីអង្គុយស្ងៀមចាំស្ដាប់។
«Jungkook ម៉ាក់ដឹងថាកូនមានបញ្ហានៅខាងក្រៅ តែថ្ងៃមង្គលការជារឿងសំខាន់ កូនគួរតែបែងចែក ធ្វើបែបនេះដូចជាប្រមាថគ្រួសារគេយ៉ាងចឹង»
«បើចឹងផ្ដាច់ពាក្យទៅ!!»មួយឃ្លាយ៉ាងអត់ជាតិធ្វើអោយគ្រប់គ្នាសម្លឹងមុខនាយទាំងមិនយល់។
«Jungkook ម៉េចក៏និយាយបែបនេះ?»Miyu
«ឆាប់សូមទោសលោក Kim និងកូន Tae ទៅ»លោក Kenji ប្រឹងសង្កត់ចិត្ត គាត់មិនដែលឃើញ Jungkook មានៈដល់ថ្នាក់នេះទេ។
«ហេតុអីខ្ញុំត្រូវសូមទោស? ក្រែងអ្នកម៉ាក់និយាយ មិនចឹងថាខ្ញុំប្រមាថដល់គ្រួសាររបស់គេ បើចឹងមិនគួរយកកូនមកប្រលាក់ប្រលូកនឹងមនុស្សគ្មានទំនួលខុសត្រូវដូចជាខ្ញុំទេ»
«គ្មាននរណាដែលមិនចេះខុស តែដែលសំខាន់គឺខុសហើយចេះកែទើបជាការប្រសើរ»Miyu

YOU ARE READING
????????????????? (????)
Romance?????????????????????????????????????????????????????? ??????????????????????????????????? ????????????????????????????????????????? ??????????????????????????????? ??????????! ????????????????????????????? ??????????????????????????????????????...